Connect with us

កីឡា

ក្រុមបាល់ទាត់​វ័យចាស់​ ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ ឈ្នះ​ពានរង្វាន់​បាល់ទាត់​ឆ្នាំ​២០២១

បានផុស

នៅ

​​កីឡាករ មីន សា​គី​រី​ន ពាក់​លេខ​៣ ជួយ​ឲ្យ​ក្រុមបាល់ទាត់​វ័យចាស់​ ស្នងការ​នគរបាល​ខេត្តកណ្តាល គ្រង​តំណែង​ជើង​ឯក​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​វ័យចាស់ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២១ បន្ទាប់ពី​យកឈ្នះ​លើ​ក្រុមបាល់ទាត់​វ័យចាស់​តាខ្មៅ ដោយ​ទា​ត់បាល់​ប៉េ​ណា​ល់​ទី ៣ ទល់ ១ នៅ​ទីលាន​បាល់ទាត់​ស្រុក​កោះធំ កាលពី​ល្ងាច​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រីឯ​ក្រុមបាល់ទាត់​វ័យចាស់​រីករាយ ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​លើ​ក្រុមបាល់ទាត់​វ័យចាស់​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល ក្នុង​លទ្ធផល​បច្ចេកទេស ៣​ទល់​០ ។

​ចំណែក​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ ខេត្តកណ្តាល​ ប្រចាំឆ្នាំ​២០២១​វិញ លទ្ធផល​បាន​រកឃើញ​ក្រុម​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ហើយ គឺ​ក្រុមបាល់ទាត់​យុវជន​ចចក​កំណាច​KFG ក្រោយ​យកឈ្នះ​លើ​ក្រុមបាល់ទាត់​យុវជន​ស្ម័គ្រចិត្ត ក្នុង​លទ្ធផល​បច្ចេកទេស ៣ ទល់ ០។ ប៉ុន្តែ​សម្រាប់​លទ្ធផល​ជើងឯក​និង​ជើងឯក​រង នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្ត​កណ្តាល​ប្រចាំឆ្នាំ​២០២១ នឹង​បន្ត​រក​ឃើញ​នៅ​ល្ងាច​ថ្ងៃទី ១០​ខែ​កុម្ភៈ​នេះ ដែល​ជា​ការប្រកួត​ផ្តាច់ព្រ័ត្រ រវាង​ក្រុមបាល់ទាត់​យុវជន​សាលា​តម្រង​ទិស​បាល់ទាត់​ខេត្ត ប៉ះ​ជាមួយ ក្រុមបាល់ទាត់​យុវជន​ប៊ុន រ៉ានី ព្រែក​តា​ដួង។

​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​វ័យចាស់ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២១ រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៥ ខែ​កុម្ភៈ​ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១ នាទី​លាន​បាល់ទាត់​ស្រុក​កោះធំ និង នៅ​មន្ទីរអប់រំ​កាយ​និង​កីឡា​ខេត្ត​កណ្តាល ដែល​ទាំងពីរ​ព្រឹត្តិការណ៍​នេះ មាន​១៣​ក្រុម​ចូលរួម​ប្រកួត៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ការប្រកួត​ហែល​ទឹក​ពានរង្វាន់​ព្រឹទ្ធាចារ្យ​ ហែម ថុ​ន​ លើក​ទី​៤ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៩​កុ​ម្ភៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៦ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម