Connect with us

កីឡា

ព្រំ សំណាង វាយបក Dave Leduc វិញថា ជាមនុស្សក្រឡេចក្រឡុច​

បានផុស

នៅ

សង្គ្រាម​ពាក្យ​សំដី​រវាង​កីឡាករ​កម្ពុជា ព្រំ សំណាង និង​កីឡាករ​មីយ៉ាន់ម៉ា Dave Leduc នៅ​តែ​បន្ត​កើត​មាន​មិន​ដាច់​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ប្រកួត​ស្មើ​គ្នា​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​គឺ Dave Leduc បាន​ចេញ​វីដេអូ និង​សារ​ជា​រឿយៗ​​មក​លើ​កីឡា​ប្រដាល់​កម្ពុជា។ ក្នុង​នោះ​រូប​គេ​បាននិយាយ​ថា ធឿន ធារ៉ា ជា​កីឡាករ​ស្រួល​បំផុត​សម្រាប់​ខ្លួន ដូច្នេះ​រូប​គេ​មិន​ចាំ​បាច់​​ប្រកួត​ជា​មួយ​ទេ។ រូប​គេ​ក៏​បាននិយាយ​ខ្លួន​ឯង​ថា​ជា«ស្តេច​ប្រដាល់​ឡេតវេ និងគុន​ខ្មែរ» បើ​ទោះ​បី​ជា​រូប​គេ​មិន​ធ្លាប់​បាន​ប្រកួត​លក្ខណៈ​គុន​ខ្មែរ​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Dave Leduc បាន​ប្រកួត​ស្មើ​ជា​មួយ ព្រំ សំណាង បើ​ទោះ​ជា​មាន​ប្រៀប​​តាម​រយៈ​ការ​​វាយ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​ម្តង ប៉ុន្តែ​តាម​​ច្បាប់​​គ្មាន​អ្នក​សន្លប់​គឺ​គ្មាន​អ្នក​ឈ្នះ​ចាញ់។ បែប​នេះ​ក្តី Leduc បាននិយាយ​ថា ខ្លួន​ឈ្នះ​ ព្រំ សំណាង ហើយ​ ព្រំ សំណាង​ បាន​ឈ្នះ ធឿន ធារ៉ា ដូច្នេះ​រូប​គេ​ជា​ស្តេច​ប្រដាល់​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍។

ចុង​ក្រោយ​បំផុត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ Dave Leduc បាន​និយាយ​ថា ៖«អ្នក​​រាល់​គ្នា​ដឹង​ហើយ​ថា​ខ្ញុំ​ផ្តល់​ឱកាសដល់​សំណាង​ហើយ​មិនបានធ្វើ​ឲ្យ​គាត់សន្លប់ទេ ព្រោះ​ការ​ប្រកួត​របស់​យើង​ជា​ការ​ប្រកួត​មិត្តភាព​ការទូតរវាង​មីយ៉ាន់ម៉ា-កម្ពុជា។ ខ្ញុំ​បន្ថយ​ល្បឿន​ បន្ទាប់​ពីការ​ដួល​លើក​ទី​មួយ នៅពេល​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ខ្លាំង​ពេក។ ខ្ញុំ​ចង់​ឲ្យ​យើង​ទាំង​ពីរ​នាក់បញ្ចប់​ការ​ប្រកួត​ដោយ​ឈរ​ជើងជាប់នៅលើសង្វៀនទាំងអស់គ្នា ហើយ​អាច​លើក​ទង់ជាតិ​មីយ៉ាន់ម៉ា និង​កម្ពុជា​ឲ្យ​ផុតពី​អាកាស! ខ្ញុំ​មិន​អាច​លើក​ទង់​ជាតិ​បាន​ទេ ​ប្រសិន​បើ​គូ​ប្រកួត​ខ្ញុំ​ដេក​លើសង្វៀន…»។

នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១២ ខែ​ធ្នូ​នេះ ព្រំ សំណាង បាន​ឆ្លើយតប​​ទៅ​ Dave Leduc វិញ​​ដោយ​ចាត់​ទុក​ជា​មនុស្ស​​ក្រឡេច​​ក្រឡុច​ដោយ​មិន​ហ៊ាន​វាយ​ពាក់​ហ្គង់​ដៃ ​និង​កូរ​ជាង​កន្លះ​ម៉ោង​ទើប​ប្រកួត​កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ប៉ុន្តែ​បែរ​ជា​ថា​ខ្លួន​ត​ឲ្យ​​សម្រាប់​ការ​ប្រកួត​រុំអំបោះឆៅ។

ព្រំ សំណាង​ បាន​និយាយ​ថា ៖«ខ្ញុំ​ដេក​មិន​លក់ បក់​មិន​រហើយ បើក​ Facebook កាល​ណា ឃើញ​គេ​និយាយ​ថា ថ្ងៃ​មុន​គេ​តឲ្យ​ខ្ញុំ​បាទ ព្រំ សំណាង។ សំណាង​ហើយ​ដែល​ខ្ញុំ​មិន​សន្លប់ ហើយ​ត​ស្អី​គេ បើ​​ឡើង​ជង្គង់កណ្តាលៗ​​ថ្គាម ឥឡូវ​​ខំ​ស្រែក​ដូច​គោ។ សំណាង​ហើយ​ដែល​អាជ្ញា​កណ្តាលចាប់​ទាន់»។

«លទ្ធផល​មុន​ស្មើ​គ្នា​ ចង់​ជម្រុះ​បញ្ជី​ ខ្ញុំ​ចង់ស្នើ​​ឲ្យកម្មវិធី​ប៊ូសស្ត្រង​ជួយ​រៀបចំ​ការ​ប្រកួត​លើក​ទី​២ គាត់​ថា ចូល​និវត្តន៍ មិន​បាច់​ចូល​និវត្តន៍​ទេ ដាក់ម្តង​ទៀត​មើល ហើយ​តអី​គេ បើក​វ៉ៃ​ហ្គង់​មិន​ហ៊ាន​វ៉ៃ​ផង ត​អី​ទៀត។ គេ​រៀបចំ​វ៉ៃ​ពាក់​ហ្គង់ដៃ អត់​ហ៊ាន​ផង​។ ប្រសិន​បើ​ខ្ញុំ​អត់​ព្រម​វ៉ៃ​រុំអំបោះ​ឆៅ​វិញ ប្រហែល​ជា​ខូចកម្មវិធី​បាត់​​​ហើយ​ពេល​នោះ។ ឥឡូវ​សាក​មើល​គុន​ខ្មែរ​៣​ទឹក​ ធានា​ថាសន្លប់ ផ្ញើ​ទៅ Dave Leduc»។

មុន​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា Dave Leduc ទទួល​បាន​ការ​ស្រឡាញ់​គាំទ្រ​ច្រើន​ពី​អ្នក​គាំទ្រ​កម្ពុជា​ ពី​ព្រោះ​រូបគេ​បាន​រួម​ចំណែក​ផ្សព្វផ្សាយ​ប្រដាល់​គុន​ខ្មែរ ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​អ្នក​គាំទ្រ​ហាក់​ដូច​ជា​មិន​សូវ​ពេញ​ចិត្ត​នឹង Leduc ទេ​ដោយសារ​បាន​​និយាយ​ថា ខ្លួន​ជា​ស្តេច​ប្រដាល់ឡេតវេ និងគុន​ខ្មែរ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ទាំង​ខ្លួន​មិន​ធ្លាប់​បាន​ប្រកួត​គុន​ខ្មែរ​ម្តង​ណា​សោះ ហើយ​ប្រកួត​ជា​មួយ​ ព្រំ សំណាង ប្រើ​ច្បាប់​១​ទឹក​មាន​រយៈ​ពេល​៩​នាទី​ដែល​មិន​មែន​ជា​ច្បាប់​គុន​ខ្មែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម