កីឡា
បាល់ទាត់ទួកគីត្រូវផ្អាក ក្រោយប្រធានក្លិបមួយវ៉ៃអាជ្ញាកណ្តាលខៀវភ្នែក
ក្នុងជំនួបក្នុងលីគកំពូលតួកគី រវាងក្រុម MKE Ankaragucu និង Çaykur Rizespor បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ក្នុងនោះក៏មានរឿងរ៉ាវប៉ះទង្គិចគ្នាដែលប្រធានក្លិប MKE Ankaragucu បានរត់ទៅវ៉ៃអាជ្ញាកណ្ដាលក្រោយបញ្ចប់ការប្រកួត។

ប្រធានសហព័ន្ធបាល់ទាត់ទួកគី លោក Mehmet Buyukeksi បានផ្អាកការប្រកួតលីគទាំងអស់ បន្ទាប់ពីលោក Halil Umut Meler ដែលជាអាជ្ញាកណ្តាលត្រូវបានប្រធានក្លិប MKE Ankaragucu វ៉ៃឲ្យដួលដល់ដី សម្រាប់ការប្រកួតនៅលីគកំពូលទួកគីកាលពីថ្ងៃច័ន្ទ។ ក្រុមរបស់លោក MKE Ankaragucu ត្រូវបានក្រុម Caykur Rizespor តាមស្មើនៅនាទី៩៧ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១។
ក្នុងសន្និសីទសារព័ត៌មានប្រធានសហព័ន្ធបាល់ទាត់ទួកគី លោក Mehmet Buyukeksi បាននិយាយថា៖«ការប្រកួតនៅក្នុងលីគទាំងអស់ត្រូវបានពន្យារពេលដោយគ្មានកំណត់។ ការវាយប្រហារនេះគឺជារាត្រីដ៏អាម៉ាស់មួយសម្រាប់បាល់ទាត់តួកគី។

លោកអាជ្ញាកណ្ដាល Meler ដែលត្រូវបានវាយប្រហារដួលដេកលើស្មៅបានរងរបួសបាក់ឆ្អឹងបន្តិច។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានភាពចលាចលដល់កីឡាករ និងមន្ត្រីក្លិប។ លោក Fahrettin Koca រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសទួកគីបានទាមទារការព្យាបាលនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែនីតិវិធីឃុំឃាំងនឹងត្រូវបានអនុវត្ត បន្ទាប់ពីការព្យាបាល។
លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសទួកគីបាននិយាយថា៖«អ្នកផ្សេងទៀតក៏ត្រូវបានចាប់ខ្លួន ពីព្រោះពួកគេជាផ្នែកមួយក្នុងឧប្បត្តិហេតុនេះដែរ»។

លោក Meler អាយុ៣៧ឆ្នាំគឺជាអាជ្ញាកណ្តាលកំពូលម្នាក់របស់ប្រទេសទួកគី និងជាមន្ត្រីការប្រកួតអន្តរជាតិរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។ លោកក៏ស្ថិតក្នុងបញ្ជីអាជ្ញាកណ្តាលឆ្នើមរបស់ក្របខណ្ឌ UEFA។ ចំពោះស្ថានភាពរបស់លោកមិនគំរាមកំហែងដល់អាយុជីវិតទេ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ