កីឡា
គ្រូព្រះខ័នរាជស្វាយរៀងប្រាប់ពីរបៀបលេងធ្លាក់ចុះ
៣ប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀងរកបានតែ១ពិន្ទុប៉ុណ្ណោះតាមរយៈលទ្ធផលស្មើ១ប្រកួត និងចាញ់២ប្រកួតក្នុងលីគបាល់ទាត់កំពូលកម្ពុជារដូវកាល២០២៣-២៤ដែលបានបញ្ចប់សប្តាហ៍ទី១៣។

ព្រះខ័នរាជស្វាយរៀងដែលដឹកនាំដោយលោក Pep Muñoz គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញតែងតែគ្រប់គ្រងបាល់រាល់ការប្រកួតទាំង១៣សប្តាហ៍កន្លងមក ប៉ុន្តែ៣ប្រកួតចុងក្រោយពិតជាពិបាករកគ្រាប់បាល់មែនទែន។ ១០ប្រកួតដំបូង ព្រះខ័នរាជស្វាយរៀងភាគច្រើនអាចបំប៉ោងសំណាញ់ទីរបស់ដៃគូប្រកួតចុងម៉ោង។
ជាក់ស្តែងណាហ្គាវើលដ៍បានប្រើក្បួនការពារស្ទើរពាក់កណ្តាលតារាង រួចវាយបក ហើយបានយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០ នៅទឹកដីខេត្តកំពង់ស្ពឺតាមរយៈការទាត់បាល់ហ្វ្រីឃីត។ បន្ទាប់មក អាយអេសអាយ ដង្កោសែនជ័យ ក៏បានប្រើយុទ្ធសាស្ត្រការពារដ៏រឹងមាំ ហើយវាយបកដ៏មានប្រសិទ្ធភាពដែលបានយកឈ្នះព្រះខ័នរាជស្វាយរៀង ១-២ នៅទឹកដីខេត្តស្វាយរៀងថែមទៀត។

ពាក់ព័ន្ធនឹងលទ្ធផលមិនល្អប្រសើរចុងក្រោយនេះ លោក Pep Muñoz បានមើលឃើញរបៀបលេងរបស់ក្រុមលោកដែលអាចធ្វើឲ្យដៃគូចាប់ចំណុចខ្សោយបាន និងរៀបចំក្បួនដើម្បីការពារ រួចបក។
លោកបានប្រាប់ថា ៖«យើងមើលមិនឃើញពីចំនួនកំហុសជាក់លាក់ទេ តែយើងមើលឃើញពីមួយប្រកួតទៅមួយប្រកួត។ យើងតែងតែលេងរបៀបដដែលៗ តែតាមពិតទៅពីរបីប្រកួតចុងក្រោយ យើងលេងបានល្អណាស់ និងបង្កើតឱកាសជាច្រើន។ ខ្ញុំអាចនិយាយបានថា យើងលេងបានល្អជាងការប្រកួតមុនៗដែលយើងទទួលបានជ័យជម្នះថែមទៀត។ ឈ្នះ ឬចាញ់មិនមែនស្ថិតនៅក្នុងដៃយើងម្នាក់ឯងនោះទេ។ ការងាររបស់យើងគឺលេងឲ្យបានល្អ និងបង្កើតឱកាសរកគ្រាប់បាល់»។
ទោះបីជាយ៉ាងណា ព្រះខ័នរាជស្វាយរៀងនៅតែបន្តឈរលើកំពូលតារាងដោយមាន៣១ពិន្ទុ បន្ទាប់ពីឈ្នះ១០ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត តាមពីក្រោយក្រុមលេខ២ភ្នំពេញក្រោនដែលមាន២៧ពិន្ទុ និងលេខ៣វិសាខាមាន២៦ពិន្ទុ។

នៅសប្តាហ៍ទី១៤ ព្រះខ័នរាជស្វាយរៀងត្រូវធ្វើដំណើរទៅខេត្តសៀមរាបដើម្បីសួរសុខទុក្ខក្រុមអង្គរថាយហ្គឺរនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
អ្វីដែលគួរឲ្យកត់សំគាល់សម្រាប់ជើងទី២ ក្រុមនីមួយៗមានការរៀបចំក្រុមឡើងវិញបានល្អដូចជា ណាហ្គាវើលដ៍ធ្វើបានឡើងវិញ ហើយវិសាខាកំពុងនាំចូលកីឡាករថ្មី និងបញ្ចេញកីឡាករខ្លះដែលនឹងធ្វើឲ្យការប្រកួតប្រជែងកាន់តែខ្លាំងឡើង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?