Connect with us

កីឡា

Scholes និង Ferdinand រិះគន់ទម្រង់លេងរបស់ Man Utd

បានផុស

នៅ

ក្រុមបិសាចក្រហម Manchester United បាន​បរាជ័យក្នុងផ្ទះខ្លួនឯងក្រោម​ថ្វី​ជើង​ក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich ដោយលទ្ធផល ១-០ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយ​​ដែល​ធ្វើ​ឲ្យ​ពួក​គេ​​អស់​ឱកាស​ឡើង​វគ្គបន្ត UEFA Champion League និងមិនបានលេងពាន Europa League ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Paul Scholes អតីតខ្សែបម្រើ Manchester United បាននិយាយថា ៖«វាជារឿងដ៏លំបាកមួយដែលត្រូវអង្គុយមើលថាតើក្រុម Man United អាចរកគ្រាប់បាល់បានរបៀបណា។ ពួក​គេ​ស៊ុត​ចំគោលដៅតែម្ដងគត់ទល់នឹងក្រុមជើងឯកអាល្លឺម៉ង់ ១-០ នៅ Old Trafford។ វា​ជា​លើក​ទី​៤​ហើយ​ក្នុង​ការ​ប្រកួត​៦​លើក​ដែល Man Utd មិនអាចរកគ្រាប់បាល់​បាន​​ក្នុង​ផ្ទះខ្លួនឯង»។

ជា​មួយ​គ្នា​នេះ លោក Rio Ferdinand អតីតខ្សែការពារក្រុម Manchester United បាននិយាយថា៖«Bruno មិនបានបង្កើត​ឱកាស​សោះយប់មិញនេះ ក្នុងនាមគាត់​ជាអ្នកបង្កើតមួយរូប​ប្រចាំក្រុម។ អ្នកត្រូវតែ​ក្លាហានក្នុងការលេងបាល់។ អ្នកត្រូវតែ​ក្លាហានដើម្បី​ប្រជែងយកបាល់ជាមួយឆន្ទៈ​ប្រយុទ្ធ។ នោះហើយគឺជាយុទ្ធសាស្រ្តដែលអ្នកត្រូវដឹង​មុនគេ»។

ក្នុងនាមជាក្រុមម្ចាស់ផ្ទះ Man Utd មានបង្កើតឱកាស​ស៊ុតបញ្ចូលទីបាន៥លើក ហើយស៊ុតចំគោលដៅតែ១លើកប៉ុណ្ណោះ។ វា​ជាទម្រង់លេងដ៏អាក្រក់មួយកាលពីយប់មិញ ដែលធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្ត​ចំពោះ​ការដឹកនាំរបស់លោក Erik Ten Hag។

ឆ្នាំ២០២៣ ជាលើក​ទី១​ដែល Manchester United បានស្ថិតនៅបាតតារាង​វគ្គសន្សំពិន្ទុ​ក្នុង​​ពូល​ពាន​រង្វាន់ UEFA Champion League គិតចាប់តាំងពីឆ្នាំ ២០០៥-២០០៦ ជាឆ្នាំចុងក្រោយដែលពួកគេបាន​ធ្លាក់​ចេញពីពាន​កំពូលនៅអឺរ៉ុប៕

ប្រែសម្រួល៖ ផា រតនា​
ប្រភព៖ Eurosport.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤១ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម