Connect with us

កីឡា

ផាច សុជាវីឡា ប្តេជ្ញាយកជ័យលើ Shan United យប់នេះដើម្បីប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា

បានផុស

នៅ

ក្លិបភ្នំពេញក្រោន នឹងត្រូវជួបក្លិប Shan United របស់មីយ៉ាន់ម៉ា នៅវេលាម៉ោង៧យប់ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់​ការ​ប្រកួត​វគ្គសន្សំពិន្ទុ​ក្នុង​ពូលចុង​ក្រោយ​ ដើម្បីស្វែងរកកៅអីឡើងទៅវគ្គបន្តជាលើកដំបូងក្នុងពានរង្វាន់លំដាប់ទី២ទ្វីបអាស៊ី AFC Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែការពារស្លាបឆ្វេងកីឡាករ ផាច សុជាវីឡា មិនសូវមានក្ដីបារម្ភច្រើនទេ ក្នុងជំនួបជាមួយ Shan United យប់​នេះ​ ទោះបីមួយរយៈចុងក្រោយ​​ភ្នំពេញក្រោន​មមាញឹក​​ទាំង​ការប្រកួត​ក្នុងលីគកំពូលកម្ពុជានិង AFC Cup។ ការប្រកួតជាប់គ្នាច្រើនជា​មូល​ហេតុធ្វើឲ្យកីឡាករភ្នំពេញក្រោន មិនសូវមានពេលសម្រាក និង​​​មាន​បញ្ហារបួសទៀត។

ផាច សុជាវីឡា បានប្រាប់«កម្ពុជាថ្មី»៖«សម្រាប់ការប្រកួត​យប់​នេះ ខ្ញុំមិនសូវ​បារម្ភ​ទេ ព្រោះ​កីឡាករយើង​​ជាសះស្បើយច្រើន។ ណាមួយភ្នំពេញក្រោនមានកីឡាករច្រើនអាចជំនួសបាន។ ក្រុម​យើងនឹងបន្ដលេងតាមរបៀបដែលក្រុមលេងដូចរាល់ដង ដើម្បីស្វែងរកជ័យជម្នះ»។

បន្ទាប់ពីជួបក្រុម Shan United ក្រុមភ្នំពេញក្រោន បន្តធ្វើការងារធ្ងន់ទៀតនឹងត្រូវជួបក្លិបវិសាខា នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ។

Shan United ជាក្រុមមួយនៅតែមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ក្នុងការប្រកួតលីគកំពូលមីយ៉ាន់ម៉ា ដោយប្រកួត២១លើក ឈ្នះ១៩ ស្មើ២ មាន៥៩ពិន្ទុ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Cup វិញ អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ហើយ បន្ទាប់​ពី​រក​បាន​តែ​១​ពិន្ទុ​ពី​ការ​ប្រកួត​៥​លើក​កន្លង​​មក​គឺ​ស្មើ១ និង​ចាញ់​៤ ស្ថិត​នៅ​បាត​តារាង។

ការប្រកួតនៅទឹកដីមីយ៉ានម៉ា​យប់​នេះ ភ្នំពេញក្រោន ​ត្រូវ​ការ​ត្រឹម​ស្មើ ឬ​ចាញ់​តិចគ្រាប់​បាល់ ក៏​នឹង​ក្លាយ​ជា​ក្រុម​កម្ពុជា​ដំបូង​ឆ្លង​ផុត​វគ្គ​ចែក​ពូលដើម្បី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ប្រចាំ​តំបន់​អាស៊ាន Asean Zonal Semi Final នៃ​ពាន​រង្វាន់ AFC Cup ពី​ព្រោះ​គូ​ប្រជែង​លេខ​២​ល្អ​បំផុត​គឺ Terengganu មាន​១២​ពិន្ទុ​ដូច​ភ្នំពេញ​​ក្រោន​ដែរ តែ​ចាញ់​គ្រាប់​បាល់​ដល់​ទៅ​៥​គ្រាប់​ឯណោះ។

កាល​ពី​ជើងទី១ ភ្នំពេញក្រោន បានយកឈ្នះ Shan United ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

កីឡាករ ផាច សុជាវីឡា បាន​បន្ថែមថា៖«​យប់​នេះ យើងនឹងប្រឹងប្រែង​ឲ្យ​អស់ពីសម្ថភាព ដើម្បីយកជ័យជម្នះ​ឲ្យ​បានជាដាច់ខាត ដើម្បី​បង្កើត​ប្រវត្តិសាស្រ្ត​សម្រាប់​បាល់ទាត់កម្ពុជា និង​មុខ​មាត់​បាល់ទាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម