កីឡា
ធឿន ធារ៉ា ចាត់ទុកលោកគ្រូ អេ ភូថង ដូចឪពុកដែលស្ថិតនៅពីក្រោយជោគជ័យរបស់ខ្លួន
អ្នកលេងពូថៅដៃ ធឿន ធារ៉ា កំពុងទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពប្រដាល់របស់ខ្លួន ប៉ុន្តែសមិទ្ធផលទាំងអស់នេះនឹងមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានលោកគ្រូ អេ ភូថង ដែលខ្លួនបានចាត់ទុកដូចជាឪពុក។

ធឿន ធារ៉ា បានចាត់ទុកលោក អេ ភូថង ជាអ្នកមានគុណទី២របស់ខ្លួនដែលបានជួយជ្រោមជ្រែងខ្លួនរហូតទទួលបានជោគជ័យលើសពីការរំពឹងទុក ដូច្នេះហើយបានជារូបគេបានចាត់ទុកដូចជាឪពុករបស់ខ្លួន។ ពេលនេះលោកគ្រូកំពុងមានជំងឺដែលមិនអាចដើរបាន ជាពិសេសការប្រកួតនៅយប់ថ្ងៃទី១៤ ខែធ្នូនេះ គ្មានវត្តមានរបស់លោកគ្រូទៅមើល និងលើកទឹកចិត្តផ្ទាល់ដល់សង្វៀនឡើយ។

ធឿន ធារ៉ា បាននិយាយទាំងទឹកភ្នែកថា៖«ខ្ញុំនៅជាមួយលោកគ្រូ អេ ភូថង យូរហើយ។ ខ្ញុំយល់ពីគាត់ ខ្ញុំស្រឡាញ់គាត់ដូចជាឪពុក ព្រោះគាត់បានបង្ហាត់ខ្ញុំ ហើយតាមដានការប្រកួតខ្ញុំរហូតមក។ លោកគ្រូបានទូន្មានថា ធ្វើជាកីឡាករគឺត្រូវធ្វើចិត្តឲ្យធ្ងន់ កុំឆេវឆាវ ពេលឡើងប្រកួតត្រូវតាំងចិត្តឲ្យស្ងប់។ ពេលហ្វឹកហាត់ម្តងៗ គាត់តែងតែមើលថែខ្ញុំ ហើយក្បាច់ទាំងប៉ុន្មានគឺគាត់បង្ហាត់ខ្ញុំទាំងអស់»។

កីឡាករបានបញ្ជាក់ថា លោកគ្រូ អេ ភូថង ប្រាប់ប្លង់វ៉ៃនៅលើសង្វៀនមានប្រសិទ្ធភាពណាស់។ ជាក់ស្តែងសម្រាប់ការប្រកួតជើងឯកគុនខ្មែរពិភពលោក 8 Men Tournament ប្រសិនបើគ្មានលោកប្រាប់ប្លង់វ៉ៃទេ ប្រហែលជាមិនទទួលបានជោគជ័យឡើយ។
ចាប់ពីឆ្នាំ២០២២ រហូតដល់ចុងឆ្នាំ២០២៣ ធឿន ធារ៉ា កំពុងក្លាយជាកីឡាករប្រដាល់គុនខ្មែរទទួលបានជោគជ័យបំផុតទាំងការប្រកួតក្នុងប្រទេស និងក្រៅប្រទេស។ ពេលនេះរូបគេបានឈ្នះខ្សែក្រវាត់ចំនួន៦គ្រឿង៕
ខ្សែក្រវាត់ទាំង៦គ្រឿងរបស់ ធឿន ធារ៉ា
- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
- ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC តេជោសន្តិភាព
- ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់