Connect with us

កីឡា

មកដល់ខ្មែរភ្លាម កីឡាករកាណាដា Henwood ចូល​ចិត្តកម្ពុជា ចង់ហាត់គុនខ្មែរ

បានផុស

នៅ

កីឡាករសញ្ជាតិ​កាណាដា Jordin Henwood បាន​ប្រាប់​ពី​អារម្មណ៍​ចូល​ចិត្ត​ប្រទេស​កម្ពុជា និង​ចង់​ហ្វឹក​ហាត់​គុន​ខ្មែរ បន្ទាប់​ពី​រូប​​គេ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ប្រកួត​ជា​មួយ​កីឡាករ ព្រំ សំណាង នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣។

កីឡាករ Henwood បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ដែល​​បាន​មក​ប្រទេស​កម្ពុជា និង​សង្ឃឹម​មិន​មែន​ជា​លើក​ចុង​ក្រោយ ពី​ព្រោះ​រូប​គេ​បាន​​ស្វែង​យល់​ឃើញ​ថា ចូល​ចិត្ត​ប្រទេស​កម្ពុជា​ស្ទើរ​ប្រៀប​ដូច​ជា​ផ្ទះរបស់​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​បាន​និយាយ​ថា ៖«និយាយ​តាម​ត្រង់ មុន​​មកកម្ពុជា ខ្ញុំ​​បាន​ស្វែង​យល់​ពី​កម្ពុជា និង​​គុន​ខ្មែរ​ដែរ​។ ពេល​ខ្ញុំ​មក​ដល់​ភ្លាម ខ្ញុំ​​បាន​ដើរ​​មើល​​ជិត​ៗ​នៅ​ភ្នំពេញ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ចំណាយ​ពេល​​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​មាន​អារម្មណ៍​ថា កម្ពុជា​ស្ទើរ​តែ​ដូច​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ចូល​ចិត្ត​ប្រជា​ជន។ ខ្ញុំ​ចូល​​ចិត្ត​វប្បធម៌។ ខ្ញុំ​ចូល​ចិត្ត​ប្រទេស​នេះ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​អាកាស​ធាតុ​នៅ​ទី​នេះ។ នៅ​ប្រទេសខ្ញុំ​ត្រជាក់​ណាស់ តែ​នៅ​កម្ពុជា​អាកាស​ធាតុ​ពិត​ជា​គួរឲ្យ​ស្រឡាញ់។ បន្ទាប់​ពី​ប្រកួត​ចប់​ ខ្ញុំ​នឹង​ត្រឡប់​ទៅ​​​​វិញ ហើយ​ខ្ញុំ​នឹង​មក​ម្តង​ទៀត ពី​ព្រោះ​ខ្ញុំ​ចង់​ហ្វឹក​ហាត់​គុន​ខ្មែរ។ ខ្ញុំ​ចង់​ហាត់​គុន​ខ្មែរ ពី​ព្រោះ​នេះ​ជា​​ការ​ធ្វើ​ដំណើរ»។

ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​យប់​នេះ​វិញ កីឡាករ​​ដែល​មាន​សាច់ដុំ​ធំ​ៗ​បាន​ប្រាប់​ថា ខ្លួន​ជា​អ្នក​គាំទ្រ​ (Fan) របស់ ព្រំ សំណាង ម្នាក់​ដែរ ប៉ុន្តែ​ការ​ប្រកួត​គឺ​ចង់​ផ្តួល​​ក្នុង​ទឹក​ទី​១។ កីឡាករនិយាយ​ថា ៖«ខ្ញុំ​ស្គាល់​ ព្រំ សំណាង​ គាត់​ជា​កីឡាករ​ដ៏​ល្អម្នាក់​ ហើយ​ខ្ញុំ​ជា​អ្នក​គាំទ្រ​ម្នាក់​ដែរ។ ​ការ​ប្រកួត​​នឹង​​​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ខ្ញុំ​បាន​រៀប​ចំ​ផែន​ការ​រួច​ហើយ ហើយ​ក៏​បាន​​ស្វែង​យល់​ពី​គាត់​ច្រើន។ ច្បាស់​ណាស់​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ»។

«ព្រំ សំណាង ជា​កីឡាករ​ម្នាក់​ដែល​ស៊ូ​ធន់ រឹង​មាំ កែង​ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​របស់​គាត់ តែ​ខ្ញុំ​បាន​​បាន​ត្រៀម​ខ្លួន​រួច​ហើយ។ អីចឹង​ប្រកួត​នេះ នឹង​កក្រើក។ ខ្ញុំ​អត់​ចង់​និយាយ​ច្រើន​ពី​អាវុធ​របស់​ខ្ញុំ​ទេ។ អ្នក​គាំទ្រ​ចាំ​មើល​​យប់​នេះ​ដឹង​ហើយ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​កម្លាំង​ខ្លាំង លឿន និង​ចេញ​អាវុធ​​​ច្រើន។ ខ្ញុំ​ល្អ​កណ្តាប់​ដៃ ល្អ​ទាត់។ ខ្ញុំ​នឹង​ផ្តួល​​ត្រឹម​ទី​១ តែ​បើ​ឆ្លង​ផុត​ទឹក​ទី១ ខ្ញុំ​មាន​អារម្មណ៍​ថា រឹត​តែ​​កក្រើក​ខ្លាំង»។ កីឡាករ​ Henwood បាន​រៀប​រាប់។

កីឡាករ​កាណាដា Jordin Henwood មាន​ប្រវត្តិ​ហ្វឹក​ហាត់​ច្រើន​ប្រភេទ​កីឡា​ដូច​ជា​មួយ​ថៃ ឃីកបុកស៊ីង និង​គុន​ចម្រុះ​ជា​ដើម ហើយក៏​មាន​បទ​ពិសោធ​ច្រើន​នៅលើ​សង្វៀន។ ទោះ​បី​ជា​យ៉ាង​ណា មួយ​រយៈ​ពេល​ចុង​ក្រោយ​មិន​សូវ​បាន​ប្រកួត​ញឹក​ញាប់​ទេ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម