កីឡា
អ្នកលេងគុនហ្វីលីពីន John Rinon ត្រៀមរួចរាល់ប៉ះអ្នកជំនាញគុនចម្រុះ ចាន់ រតនា
កីឡាករ John Rinon Ornido សញ្ជាតិហ្វីលីពីនវ័យ២០ឆ្នាំ បានស្គាល់ច្បាស់ពីសមត្ថភាពរបស់កីឡាករគុនចម្រុះ ចាន់ រតនា មុនពេលជួបគ្នា ក្នុងកម្មវិធី«អ្នកលេងគុន» នាថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

John Rinon ជាកីឡាករក្បាច់គុនចម្រុះ ប៉ុន្តែរូបគេបានហ្វឹកហាត់គុនល្បុក្កតោបាន៦ខែហើយមុនពេលចូលរួមក្នុងកម្មវិធីអ្នកលេងគុន។ រូបគេជាកីឡាករវ័យក្មេងមែន ប៉ុន្តែសមត្ថភាពខ្ពស់ ដោយធ្លាប់ប្រកួតគុនចម្រុះ៤ដង ក្នុងនោះឈ្នះ៣ និងចាញ់១។ សម្រាប់ការហ្វឹកហាត់ល្បុក្កតោរយៈពេល៦ខែ កីឡាករហ្វីលីពីនរូបនេះមានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ និងបានស្គាល់ច្រើនពីគុនល្បុក្កតោរបស់ខ្មែរ។

កីឡាករ John បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំតែងតែមើលការប្រកួតរបស់កីឡាករ ចាន់ រតនា។ ខ្ញុំបានឃើញគ្រប់ចំណុចពីអ្វីដែលគាត់មាន។ ខ្ញុំមើលឃើញការបំលាស់ទីរបស់គាត់គ្រប់ជំហាន ការវ៉ៃចេញ ចូល ការពារ គ្រប់ការប្រកួតផ្លូវការរបស់គាត់។ ខ្ញុំត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតស្អែក។ ខ្ញុំបានរៀនសូត្រពីកីឡាករ រតនា ជាច្រើន»។
ស្ថិតក្នុងវ័យ២០ឆ្នាំ ទោះបីមិនសូវមានបទពិសោធច្រើនមែន ប៉ុន្តែ John Rinon គ្មានអ្វីបារម្ភច្រើនទេ ដោយសាររូបគេមានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួន។

ក្នុងការប្រកួតស្អែកជាឱកាសថ្មីមួយទៀតដែលកីឡាករហ្វីលីពីនស្វែងរកជ័យជម្នះលើជើងខ្លាំងកម្ពុជា និងដើម្បីបង្កើនបទពិសោធក្បាច់គុនល្បុក្កតោខ្មែរ៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?