កីឡា
គ្រូក្លិប Lens រិះគន់រដ្ឋាភិបាលបារាំងពីវិធានការមុនកីឡាអូឡាំពិក៧ខែ
គ្រូបង្វឹកក្លិបបាល់ទាត់ Lens របស់លីគកំពូលបារាំង លោក Franck Haise បានសម្តែងការមិនយល់ស្របចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំងតាមរយៈសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសមួយថា «តើយើងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដោយរបៀបណា បើយើងមិនអាចទទួលអ្នកគាំទ្ររបស់ក្រុម Sevilla ប្រមាណ៣០០នាក់ដែលបានត្រៀមមកទស្សនាការប្រកួតជាមួយក្រុម Lens នៅទឹកដីបារាំង?
ប្រទេសបារាំងកំពុងពិបាកក្នុងការគ្រប់គ្រងអ្នកគាំទ្រនៅកីឡដ្ឋានផ្សេងៗ។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អ្នកគាំទ្រ Nantes ម្នាក់ត្រូវបានចាក់សម្លាប់ក្នុងការប៉ះទង្គិចគ្នាមុនការប្រកួតរបស់ក្រុម Nantes ជាមួយក្រុម Nice។ ជាអកុសល ឧបទ្ទវហេតុនេះមិនមែនជាករណីដាច់ដោយឡែកនោះទេ ដោយសារបញ្ហាក៏បានកើតឡើងកាលពីខែតុលា នៅពេលការប្រកួតរវាង Marseille និង Lyon។ ក្នុងជំនួបនោះ មានបុគ្គលជាច្រើនបានវាយប្រហាររថយន្តក្រុងរបស់ក្រុម Lyon បណ្តាលឲ្យគ្រូបង្វឹក Fabio Grosso រងរបួស។
ការស្រែកជេរប្រមាថ ការលើកដៃសញ្ញារបស់ណាស៊ី បដានយោបាយជ្រុលនិយម – ជាច្រើនដែលមានខ្លឹមសារប្រកាន់ពូជសាសន៍ និងសូម្បីតែអំពើឧក្រិដ្ឋកម្ម – គឺជាអ្វីដែលជ្រុលនិយមបារាំងបានចូលរួមក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
ជាការឆ្លើយតប នៅក្នុងប្រទេសបដិវត្តន៍បារាំងដែលតែងតែមានមោទនភាពចំពោះសេរីភាពលើសពីអ្វីទាំងអស់ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Macron បានចាត់វិធានការដែលមិនពេញនិយមក្នុងការហាមឃាត់ការមកដល់របស់អ្នកគាំទ្រ Sevilla របស់អេស្ប៉ាញ សម្រាប់ការប្រកួតពានរង្វាន់ Champions League ទល់នឹង Lens កាលពីយប់ថ្ងៃពុធ ទី១៣ ខែធ្នូ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gérald Darmanin បានប្រកាសបែបនេះកាលពីថ្ងៃអាទិត្យ ត្រឹមតែ២ថ្ងៃមុនការប្រកួត។ នៅពេលសួរអំពីស្ថានភាពនេះ គ្រូបង្វឹក Lens លោក Franck Haise បានសង្កត់ធ្ងន់ថា ៖«ប្រសិនបើប្រទេសបារាំងមិនអាចទទួលអ្នកគាំទ្រ Sevilla ប្រមាណ៣០០នាក់បាន តើយើងនឹងរៀបចំការប្រកួតកីឡាអូឡាំពិកបានដោយរបៀបណា?
ជាងនេះទៅទៀត គ្រូបង្វឹកក្នុងស្រុកមិនបានលាក់បាំងការខ្វែងគំនិតរបស់លោកជាមួយនឹងវិធានការភ្លាមៗរបស់រដ្ឋាភិបាលឡើយ ហើយដោយបាននិយាយថា៖ «វាជាការហាមឃាត់យឺតពេល។ ខ្ញុំចាំថា ការចាប់ឆ្នោតធ្វើឡើងនៅចុងខែសីហា។ អ្នកគាំទ្រ Sevilla ចន្លោះពី ៣០០ ទៅ ៤០០នាក់ បានត្រៀមទៅប្រទេសបារាំង ហើយនៅនាទីចុងក្រោយ យើងប្រាប់ពួកគេថា កុំមក ព្រោះមានបញ្ហាខ្លះ។ បញ្ហាក្នុងប្រទេសភាគច្រើនកំពុងជួបប្រទះ»។
ករណីនេះបន្ថែមលើបញ្ហាដែលបានកើតឡើងក្នុងប៉ុន្មានសប្តាហ៍មុនទាក់ទងនឹងការដឹកជញ្ជូន និងការរឹតបន្តឹងលើសេរីភាពសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤។ ដើម្បីចូលទៅក្នុងតំបន់មួយចំនួនក្នុងទីក្រុងប៉ារីសបាន ប្រព័ន្ធផ្ទៀងផ្ទាត់បុគ្គលិកលក្ខណៈតាមរយៈកូដ QR គឺត្រូវបានទាមទារ ដែលជាវិធានការមួយត្រូវបានរិះគន់ដោយអង្គការឆ្វេងនិយមថាជាការរំលោភលើឯកជនភាពរបស់មនុស្ស ដោយកំណត់សេរីភាពក្នុងការផ្លាស់ទីនៅក្នុងទីក្រុង។
ក្នុងរយៈពេលជាង៧ខែរហូតដល់ការចាប់ផ្តើមព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ រដ្ឋាភិបាលបារាំងកំពុងព្យាយាមចាត់វិធានការដើម្បីទប់ស្កាត់រលកហិង្សាដែលកំពុងកើនឡើងនៅក្នុងប៉ុន្មានខែថ្មីៗនេះ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់