Connect with us

កីឡា

អបអរសាទរ! ភ្នំពេញក្រោន បានបង្កើតប្រវត្តិសាស្ត្រឡើងវគ្គបន្តពាន AFC Cup

បានផុស

នៅ

ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ក្លាយ​ជាក្លិប​បាល់ទាត់​​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល និង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ពាន​រង្វាន់ AFC Cup ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល F ចុង​ក្រោយ ភ្នំពេញ​ក្រោន​បាន​ចាញ់​​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា Shan United ​ដោយ​លទ្ធផល ២-១ ដើម្បី​រក​បាន​១២​ពិន្ទុ ​​នៅ​តែ​បន្ត​ចំណាត់​ថ្នាក់​លេខ​២​ ខណៈក្រុម​អូស្ត្រាលី​​ Macarthur FC ឈរ​លេខ​១ មាន​១៥ពិន្ទុ។ ដូច្នេះក្រុម​របស់​អូស្ត្រាលី​ Marcarthur FC បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ក្នុងនាម​ជា​ក្រុម​លេខ​១​ក្នុង​ពូល F ខណៈ​ក្រុម​ភ្នំពេញ​ក្រោន​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ក្នុង​នាមជា​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​​ល្អ​បំផុត។

ឆ្លង​កាត់​៦​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ភ្នំពេញ​ក្រោន បាន​ឈ្នះ​៤​ប្រកួត​ និង​ចាញ់​​២​ប្រកួត ប៉ុន្តែ​បូក​ទាំង​២​ប្រកួត​នៅ​វគ្គជម្រុះ ក្លិប​តំណាង​កម្ពុជា​បាន​ឈ្នះ​​៦​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Cup ឆ្នាំ​២០២៣។

នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ក្លិប​បាល់ទាត់​កម្ពុជា​មិន​ធ្លាប់​បាន​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ពាន​រង្វាន់ AFC Cup ឡើយ​ គឺ​មាន​តែ​ភ្នំពេញ​ក្រោន​​ដែល​បាន​ក្លាយ​ជា​ក្រុម​​កម្ពុជា​ដំបូង​គេ​បានឡើង​ទៅ​កាន់​វគ្គ​បន្ត។

ក្រុម​៤​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន​មាន Central Coast Mariners (អូស្ត្រាលី) លេខ១ពូល G ក្រុម​ Sabah (ម៉ាឡេស៊ី) លេខ១ពូល H ក្រុម Macarthur FC លេខ១ពូល F និង​ក្រុម ភ្នំពេញ​ក្រោន​ បាន​ឡើង​ទៅ​ក្នុង​នាម​ជា​ក្រុម​លេខ២​​ល្អ​បំផុត​ក្នុង​ពូល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤០ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម