Connect with us

កីឡា

ភ្នំពេញក្រោន ប៉ះក្រុមខ្លាំង Central Coast វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup តំបន់អាស៊ាន

បានផុស

នៅ

ក្លិបភ្នំពេញក្រោន បាន​ក្លាយ​ជា​ក្រុមកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលឆ្លងផុតវគ្គចែកពូល​ពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Cup ក្រោយបញ្ចប់នៅចំណាត់ថ្នាក់លេខ២​ល្អ​បំផុត​ក្នុងពូល F ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញក្រោន ត្រូវបន្តធ្វើការធ្ងន់ក្នុងវគ្គជម្រុះ៤ក្រុមចុងក្រោយ ប្រចាំ​តំបន់អាស៊ាន ដោយ​ត្រូវជួបក្រុមខ្លាំងរបស់អូស្រ្ដាលី​ទៀត​គឺ​ Central Coast Mariners FC ជាក្រុមឈរ​លេខ១ក្នុងពូល G ដែល​ពួក​គេ​​ឆ្លង​កាត់​៦​ប្រកួត​គឺ​ ឈ្នះ៤ ចាញ់១ ស្មើ១ មាន១៥ពិន្ទុ។

Central Coast Mariners FC ជា​ក្រុម​ទី២​របស់​អូស្ត្រាលី ដែល​ភ្នំពេញក្រោន ជួប​ក្នុង​ពាន​ AFC Cup ឆ្នាំ​២០២៣​ បន្ទាប់​ពី​ជួប​ក្រុម​ Macarthur FC នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ក្រុម Central Coast Mariners បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់៩ ក្នុងលីគកំពូល​អូស្រ្ដាលី ដោយ​៧​ប្រកួត​កន្លង​ទៅ​​ ពួក​គេ​ឈ្នះ២ ចាញ់១ ស្មើ៤ ទើប​មាន៧ពិន្ទុ។

ក្រុម Central Coast Mariners មាន​កីឡាករ​បរទេស​៥រូប ​គឺ​ខ្សែការពារសញ្ជាតិប្រេស៊ីល Mikael Doka, ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marco Túlio, ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Ángel Torres និងខ្សែបម្រើសញ្ជាតិហ្វីជី Dan Hall។

ក្រុមទាំង២សុទ្ធ​តែមានខ្សែប្រយុទ្ធឆ្នើមដូចគ្នា​គឺ​​ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marco Túlio កំពុងឈរលេខ១ ក្នុងតារាង​​កីឡាករ​​រក​​​គ្រាប់​បាល់​ច្រើន​ជាង​គេ​ AFC Cup ដោយ​រកបាន៨គ្រាប់ តាម​ពី​ក្រោយ​​ដោយ​​ខ្សែ​ប្រយុទ្ធ​ភ្នំពេញ​ក្រោន​ Shintaro Shimizu រកបាន៧គ្រាប់។

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន​មាន​តែ​១​ជើង​ប៉ុណ្ណោះ​ដោយ​ភ្នំពេញ​ក្រោន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​របស់ Central Coast Mariners ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤៕​

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម