Connect with us

កីឡា

កីឡាករ  Hoang Phuc សរសើរការដាក់ពិន្ទុសុក្រិត្យក្នុងការប្រកួតល្បុក្កតោ

បានផុស

នៅ

កីឡាករ​វៀតណាម Hoang Phuc Thuan បាន​​ឈ្នះ​ពិន្ទុ​កីឡាករ​កម្ពុជា ពេជ្រ ខាំតៃ ក្នុង​ព្រឹត្តិការណ៍​ប្រកួត«អ្នក​លេង​គុន​»​នៃ​ក្បាច់​គុន​ល្បុក្កតោ​ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ការ​តស៊ូ​គ្នា​៣​ទឹក​ពេញ​បង្ហាញ​ឲ្យ​ឃើញ​​ថា កីឡាករ​វៀតណាម Hoang Phuc Thuan ដែល​បាន​ហ្វឹក​ហាត់​ល្បុក្កតោ​ជា​ច្រើន​ខែ​​បាន​ព្យាយាម​ថយ​ក្រោយ និង​​​ចេញ​កណ្តាប់​ដៃ​លឿន​ៗ​ត្រូវ​គោល​ដៅ​បាន​ច្រើន​លើ​កីឡាករ​កម្ពុជា ពេជ្រ ខាំតៃ ដែល​ព្យាយាម​ដើរ​ចូល​វ៉ៃ ប៉ុន្តែ​​ចេញ​អាវុធ​មិន​សូវ​ត្រូវ​គោល​ដៅ។ តាម​​បច្ចេកទេស​វ៉ៃ​បែប​នេះ​ចៅក្រម​បាន​ផ្តល់​ពិន្ទុ​ឲ្យ​កីឡាករវៀតណាម​ទទួល​បាន​ជ័យជម្នះ។

ក្រោយ​ចប់​ការ​ប្រកួត Hoang Phuc Thuan ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន«កម្ពុជា​ថ្មី​»​ថា ៖«នេះ​ជា​បទ​ពិសោធ​ថ្មី​មួយ​ទៀត​ដែល​ខ្ញុំ​បាន​ប្រកួតគុន​ល្បុក្កតោ។ លទ្ធផល​នេះ​​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​​របស់​ខ្ញុំ។ ទីពីរ​​ការ​រៀបចំ​នេះ​បាន​ល្អ ខាងម្ចាស់​ផ្ទះ​កម្ពុជា​​ដាក់​ពិន្ទុ​​ត្រឹម​ត្រូវ ​សុក្រិត្យ»។

កីឡាករ​វៀតណាម​រូប​នេះ​បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​ការ​ហ្វឹក​ហាត់​ល្បុក្កតោ​ថា រូប​គេ​មិន​មាន​អ្វី​ដែល​ពិបាក​ទេគឺ​អាច​ហ្វឹក​ហាត់​បាន ដោយសារ​​​មិន​ខុស​ប្លែក​​នឹង​ក្បាច់​គុន​​ផ្សេង​ៗ​។ ទោះ​បី​ជា​យ៉ាង​ណា អ្វី​ដែល​រូប​គេ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ការ​ប្រកួត​មាន​ក្បាច់​ពិសេសៗ​ច្រើន​ដូច​ជា កណ្តាប់​ដៃ ទាត់ ​កែង ជង្គង់ បោក ឃ្លេ-ក កាច់​ដៃ​ជើង​ជា​ដើម។

កីឡាករ​ Hoang Phuc Thuan បាន​​ហ្វឹក​ហាត់​ក្បាច់​គុនល្បុក្កតោ​រយៈ​ពេល​៥​ខែ​ហើយ ប៉ុន្តែក្នុង​អាជីព​កីឡា​របស់​ខ្លួន​បាន​ហ្វឹក​ហាត់​កីឡាផ្សេង​ៗ​ជា​ច្រើន​។ «ខ្ញុំ​ចូល​ចិត្ត​ក្បាច់​របស់​ល្បុក្កតោ​ជាង​គេ​គឺ​ក្បាច់​ឃ្លេ ពី​ព្រោះ​ខ្ញុំ​ធ្លាប់​ហាត់​វ៉ូវីណាមមិន​មាន​ក្បាច់​ប្លែក​​ច្រើនអីចឹង​​​ទេ តែ​ល្បុក្កតោ​មានស្នៀត​ច្រើន ខ្ញុំ​ចូល​ចិត្ត»។​

រូប​គេ​បាន​បន្ថែម​ថា ប្រសិន​បើ​មាន​ឱកាស​ប្រកួត​គុន​ល្បុក្កតោ​បែប​នេះ​ទៀត​ រូប​គេ​ពេញ​ចិត្ត​ចូល​រួម និង​​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤៦ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម