កីឡា
លោកពូទីន ព្រមាន IOC អាច “កប់ចលនាអូឡាំពិក” ក្រោយដាក់ច្បាប់កំហិតលើអត្តពលិករុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពីការបង្កគ្រោះថ្នាក់ដល់ចលនាអូឡាំពិក ដោយការដាក់ច្បាប់លើអត្តពលិករុស្ស៊ី សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។
កាលពីដើមខែនេះ IOC បានសម្រេចថា អត្តពលិករុស្ស៊ី និងបេឡារុស្ស អាចចូលរួមប្រកួតបាននៅប្រទេសបារាំងក្នុងនាមអព្យាក្រឹត លុះត្រាតែពួកគេប្រឆាំងការវាយលុករបស់ទីក្រុងម៉ូស្គូ លើអ៊ុយក្រែន។
លោកពូទីនបាននិយាយថា ៖«ប្រសិនបើពួកគេបន្តធ្វើសកម្មភាពតាមរបៀបនេះ ពួកគេនឹងកប់ចលនាអូឡាំពិក»។ លោកមិនបានផ្តល់ចម្លើយច្បាស់លាស់ថាតើអត្តពលិករុស្ស៊ីគួរទៅទីក្រុងប៉ារីសឬអត់ទេ ប៉ុន្តែលោកបានលើកឡើងថា «ទៅឬមិនទៅ?…លក្ខខណ្ឌត្រូវតែវិភាគឱ្យបានលំអិត»។
លោកបានបន្ថែមថា ៖«ប្រសិនបើពួកគេត្រូវបានជម្រុញដោយនយោបាយ លក្ខខណ្ឌសិប្បនិម្មិតដែលមានគោលបំណងកាត់ផ្តាច់អ្នកដឹកនាំ (នយោបាយ) របស់យើង… និងធ្វើឱ្យក្រុមរបស់យើងចុះខ្សោយ។ នោះក្រសួងកីឡា និងគណៈកម្មាធិការអូឡាំពិករុស្ស៊ី គួរតែធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង»។
លោកបានចោទមន្ត្រីកីឡាពីការប្រព្រឹត្តក្រោមសម្ពាធលោកខាងលិច។ នេះបើតាមការរាយការណ៍របស់ AFP៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់