Connect with us

កីឡា

Alaba អាចអវត្តមានពេញមួយរដូវកាលនិងបន្ដដល់ Euro 2024

បានផុស

នៅ

ខ្សែការពារ David Alaba របស់ក្លិប Real Madrid អាច​នឹងខកខានបង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​រហូត​ដល់​ចប់​រដូវ​កាល ២០២៣-២៤ និងព្រឹត្តិការណ៍​ជើងឯកអឺរ៉ុប (Euro) ឆ្នាំ២០២៤ ថែម​ទៀត​ បន្ទាប់ពី​បាន​របួសដាច់សរសៃ​ជង្គង់ខាងឆ្វេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ David Alaba វ័យ៣១ឆ្នាំ បានរងរបួស​ពេល Real Madrid ​បាន​យកឈ្នះ Villarreal ដោយ​លទ្ធផល​៤-១ កាលពីថ្ងៃអាទិត្យ។ កីឡាករ​ត្រូវបានប្តូរចេញនៅនាទី៣៥ ហើយ​ក្រុមគ្រូពេទ្យជួយសម្រួល​ឲ្យដើរចេញពីទីលាន។ សេចក្តីថ្លែងការណ៍របស់ Real Madrid ថា ៖«បន្ទាប់ពីការធ្វើតេស្តរួច​ Alaba បាន​របួស​ដាច់សរសៃពួរជង្គង់ដែល​ត្រូវ​​វះកាត់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ»។

កីឡាករអន្តរជាតិអូទ្រីស Alaba ត្រូវបានគេរំពឹងថា អាច​នឹងអវត្តមានប្រហែល៨ខែ ដែលធ្វើ​ឲ្យ​ការបង្ហាញខ្លួន​​នៅ​ជើង​ឯក​ Euro 2024 មិន​មាន​ច្រើន ខណៈ​​សល់​ពេល​​៧ខែទៀត​ប៉ុណ្ណោះ។ ក្លិប​​នឹង​សម្លឹង​​រក​​ខ្សែការពារថ្មី​ដើម្បី​ជំនួស​​នៅពេល​ទីផ្សារ​ដោះដូរ​​បើក​នា​ខែ​មករា។​

អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បាននិយាយ​ថា ៖«របាយការណ៍វេជ្ជសាស្ត្របង្ហាញ​ថា វាជារបួសដាច់សរសៃពួរ (ACL)។ យើង​សោក​ស្តាយ​ខ្លាំង​ណាស់។ ខ្ញុំមិន​ធ្លាប់​ជួប​បញ្ហាកីឡាករ​របួសដាច់សរសៃ ACL ៣​នាក់ក្នុង​ពេល៤ខែបែបនេះទេ។ វាជារឿង​មិនគួរឱ្យជឿសោះ។ ខ្ញុំ​គ្មាន​ជម្រើសទេ ​តែ​សូម​ឲ្យ​ក្រុម​ទាំង​អស់​បន្ត​ធ្វើ​អ្វី​តាមលទ្ធភាព។ បច្ចុប្បន្នយើង​​ធ្វើ​បានល្អ​លើសពីអ្វី​ដែល​អ្នក​រាល់​គ្នា​គិត​ទៅ​ទៀត»។

Alaba បានបង្ហាញខ្លួន​១៦លើក ជាមួយក្លិប Real Madrid នៅរដូវកាលនេះ និង​បានបញ្ចូលបាល់២លើកឲ្យមិត្តរួមក្រុម៕

ប្រែសម្រួល៖ ផា រតនា

ប្រភព៖ Theathletic

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម