កីឡា
FIFA កែច្បាប់ថ្មីពាន Club World Cup ឆ្នាំ ២០២៥ ដូច World Cup
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសកាលពីថ្ងៃអាទិត្យអំពីការកែប្រែរូបមន្តនៃការប្រកួតពានរង្វាន់ FIFA Club World Cup ចាប់ពីឆ្នាំ២០២៥ ដែលមានក្រុម៣២ ចូលរួមប្រកួតចាប់ពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/imago1009790104h-1024x660.jpg)
ពានរង្វាន់ដែលគ្រោងរៀបចំរាល់៤ឆ្នាំម្តងនេះ សហរដ្ឋអាមេរិកនឹងធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៥។ ការប្រកួតបែងចែកជា៨ពូល ក្នុងពូលមានក្រុម៤។ ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗឡើងវគ្គបន្ត។ ទម្រង់ច្បាប់ថ្មី FIFA Club World Cup នេះ ដូចច្បាប់ការប្រកួតបាល់ទាត់ជើងឯកពិភពលោក (World Cup)ដែរ។
ពានរង្វាន់ FIFA Club World Cup ដែលបច្ចុប្បន្នមានក្រុមតែ៧ប្រកួតប្រជែងនឹងត្រូវឈប់ប្រើ។ ទម្រង់ថ្មីនេះ ទ្វីបអឺរ៉ុបនឹងមាន១២ក្រុម អាមេរិកខាងត្បូងមាន៦ក្រុម ខណៈតំបន់អាហ្រ្វិក អាស៊ី និងអាមេរិកខាងជើងមាន៤ក្រុម។ តំបន់អូសេអានីមាន១ក្រុម ហើយ១ក្រុមទៀតបានទៅប្រទេសម្ចាស់ផ្ទះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/winners-trophy-seen-plinth-side-732665954-1024x683.jpg)
ក្រុមនីមួយៗក្នុងតំបន់ផ្សេងក្រៅពីទ្វីបអឺរ៉ុបនឹងទទួលបាន៣ពិន្ទុ សម្រាប់ការឈ្នះ និង១ពិន្ទុចំពោះការស្មើ ប៉ុន្ដែប្រព័ន្ធគិតពិន្ទុនៅតំបន់អឺរ៉ុប (UEFA) នឹងត្រូវបានប្រើ ដោយក្រុមនីមួយៗទទួលបាន២ពិន្ទុសម្រាប់ការឈ្នះ ១ពិន្ទុសម្រាប់ការស្មើ។ ក្រុមនីមួយៗនឹងទទួលបាន៤ពិន្ទុនៅពេលមានឱកាសឡើងដល់វគ្គចែកពូល ៥ពិន្ទុសម្រាប់ការឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយក្នុងពាន UEFA និង១ពិន្ទុទៀតសម្រាប់ការប្រកួតបន្ទាប់។
ម្ចាស់ជើងឯក Confederation ពីឆ្នាំ ២០២១-២០២៤ នឹងទទួលបានកៅអីលេងក្នុងពានរង្វាន់ FIFA Club World Cup ថ្មី។ មានន័យថា ក្រុម Chelsea, Real Madrid និងម្ចាស់ជើងឯក Champions League រដូវកាលមុន Manchester City មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាក្រុមតំណាងឲ្យតំបន់អឺរ៉ុប។ ចំណែកក្រុមអឺរ៉ុបផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយផ្អែកលើប្រព័ន្ធពិន្ទុគឺក្រុម Bayern Munich, Paris St Germain, Inter Milan, FC Porto និង Benfica។
ក្នុងប្រទេស១មានក្រុមតែ២ប៉ុណ្ណោះមានសិទ្ធិចូលរួមប្រកួត ប៉ុន្តែលុះត្រាតែពួកគេឈ្នះការប្រកួតប្រចាំទ្វីប។ ឧទាហរណ៍ ក្រុម Chelsea និង Man City មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាក្រុមមកពីប្រទេសអង់គ្លេស។ ចំណែក Arsenal អាចទទួលបានសិទ្ធិបានលុះត្រាតែឈ្នះ Champions League រដូវកាលនេះ។
សម្រាប់ក្រុមមកពីអាមេរិកខាងត្បូងរួមមានក្រុមប្រេស៊ីល Palmeiras, Flamengo និង Fluminense ដែលធ្លាប់ឈ្នះជើងឯក Copa Libertadores ខណៈក្រុមអាស៊ី Al Hilal និង ក្រុម Urawa Red Diamonds ក៏ឆ្លងមានសិទ្ធិចូលរួម។ ក្រុម Al Ahly និង Wydad មានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នាជាក្រុមមកពីទ្វីបអាហ្រ្វិក ខណៈក្រុមមកពីមកពីអាមេរិកខាងជើងមានក្រុម Monterrey, Seattle Sounders និង Club Leon ។
ចំពោះក្រុមមកពីអូសេអានីដោយសារបាល់ទាត់មិនសូវរីកចម្រើន ដូច្នេះគ្មានក្រុមណាអាចប្រជែងជាមួយក្រុម Auckland City បានទេក្នុងឡើងទៅលេងក្នុងពានរង្វាន់ FIFA World Cup៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Reuters
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត