កីឡា
NOCC នឹងធ្វើមហាសន្និបាតបូកសរុបលទ្ធ ផលការងារ និងលើកទិសដៅ សម្រាប់ឆ្នាំ២០២១ នៅចុងខែកុម្ភៈនេះ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២១ នៅចុងខែកុម្ភៈខាងមុខនេះ។
លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យតាមដានសកម្មភាពការងារ ក៏ដូចជាត្រៀមរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។

លោកប្រធាន NOCC បានចាត់ទុកថា កិច្ចប្រជុំនេះ គឺជាការឆ្លុះបញ្ចាំងអំពីខ្លឹមសារនៃអង្គមហាសន្និបាតចុងខែកុម្ភៈនេះ ផងដែរ ដែលយើងនឹងទទួលបានធាតុចូលបន្ថែមទៀតពីសហព័ន្ធកីឡាជាតិនានា ដើម្បីដាក់ចេញនូវផែនការពិសេសមួយ ក្នុងដំណើរឆ្ពោះទៅរួមគ្នា នៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ឲ្យទទួលបានជោគជ័យ។ លោកបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ហើយថា អ្វីដែលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍបច្ចេកទេស ឬសហព័ន្ធកីឡាជាតិណាខ្លះមិនទាន់រឹងមាំ ដែលជាក្តីបារម្ភ ក្នុងការអភិវឌ្ឍបច្ចេកទេសនោះ គឺយើ ងត្រូវតែរួមគ្នាកែសម្រួលលើកិច្ចការទាំងអស់នោះ ដើម្បីកសាងសមត្ថភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ឲ្យកាន់តែរឹងមាំ ក្នុងរយៈពេល២ឆ្នាំកន្លះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ប្រាប់ឲ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំថា នេះជាកិច្ចប្រជុំជាទៀងទាត់រៀងរាល់៣ខែម្តង ដែលនេះជាយន្តការត្រួតពិនិត្យតាមដាន ក៏ដូចជាត្រៀមរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារ និងលើកលើកទិសដៅបន្តប្រចាំឆ្នាំ២០២១។ លោកបន្តថា ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ថោង ខុន បានត្រួតពិនិត្យមើលលើលទ្ធផលការងារឆ្នាំ២០២០ កន្លងមក ដែលជាឆ្នាំនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែអ្វីដែលជាស្នាដៃនៃសមិទ្ធផលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលសម្រេចបានក្នុងឆ្នាំ២០២០ ក៏ត្រូវបានលើកបង្ហាញ រួមទាំងបញ្ហាប្រឈម ចំណុចខ្វះខាត ដើម្បីកែសម្រួលតម្រង់ទិសស្វែងរកផែនការយុទ្ធសាស្ត្រថ្មីៗ សម្រាប់គោលដៅបន្ត ក្នុងការសម្រួចគោលដៅចូលរួមរៀបចំជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ឆ្នាំ២០២៣ (CAMSOC) ដោយបានកំណត់ថា ឆ្នាំ២០២១នេះ គឺជាពេលវេលាចាប់ផ្តើមរៀបចំស៊ីហ្គេម (Games Ope ration Time)។
លោកអគ្គលេខាធិការបន្ថែមថា នៅក្នុងមហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាចុងខែកុម្ភៈខាងមុខនេះ នឹងរំលេចចេញនូវគោលការណ៍វិធានការក៏ដូចជាការសម្រេចចិត្តនូវនយោបាយមួយចំនួន ដើម្បីបន្តការអភិវឌ្ឍវិស័យកីឡាជាតិជាពិសេសលើផ្នែកជំនាញបច្ចេកទេសគុណផលកីឡា រួមជាមួយនឹងក្រសួងអប់រំ យុវជននិងកីឡា ក្នុងគោលដៅឈានទៅរកប្រសិទ្ធភាពពិតប្រាកដចាប់ពីឆ្នាំ២០២១ រហូតដល់អំឡុងពាក់កណ្តាលឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំស៊ីហ្គេម លើកទី ៣២តែម្តង។ ពេលនេះ យើងត្រូវតែត្រៀម លក្ខណៈឲ្យ បានរួចរាល់ដោយត្រូវមានវិធានការរបៀបថ្មីនៃរបត់ថ្មី សម្រាប់ផែនការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យបានទាន់ពេលវេលា។ អ្វីដែលសំខាន់ក្នុងកិច្ចប្រជុំនេះ គឺសមាជិកទាំងអស់ បានមូលមតិគ្នា ឯកភាពគ្នា ជាមួយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងក្រសួងអប់រំយុវជននិងកីឡា ដើម្បីបន្តកិច្ចពិភាក្សារួមគ្នាដោយរៀបចំនូវចំណុចខ្វះខាតឲ្យទៅជាកម្លាំងបង្គំពិសេសមួយឆ្ពោះទៅរកភាពរីកចម្រើនលើផ្នែកបច្ចេកទេស ដែលក្នុងនោះយើងនឹងពិនិត្យចាប់ តាំងពីពេលវេលានៃការហ្វឹកហាត់បញ្ហាប្រឈមរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាទាំងអស់៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ បញ្ចប់ការប្រកួត កីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ រកឃើញជយលាភី៤វិញ្ញាសា

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?