Connect with us

កីឡា

NOCC បើកកិច្ចប្រជុំសំខាន់ជាមួយសហព័ន្ធកីឡាជាតិផ្តោតលើ«អភិក្រមអន្តរកម្មកីឡា»

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​រៀប​ចំកិច្ច​ប្រជុំ​ដ៏​សំខាន់​ជា​មួយ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​​​ទាំង​អស់​ដើម្បីបង្ហាញ​លំអិត​អំពី​«អភិក្រម​​អន្តរកម្ម​សសរស្តម្ភ​កីឡា​ទាំង​៣»ក្នុង​គោល​បំណង​ជំរុញ និង​អភិវឌ្ឍ​វិស័យ​កីឡា​ឈាន​ឆ្ពោះ​ទៅ​កម្រិត​ស្តង់ដាការងារ​របស់​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​លើក​ឡើង​ថា សសរស្តម្ភ​ដែល​រួម​ដៃ​គ្នា​​ជំរុញ និង​កែ​ទម្រង់​ដើម្បី​កម្រិត​ស្តង់ដាគឺ ១. ក្រសួង​អប់រំ យុវជន និង​កីឡា, ២. គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង៣. សហព័ន្ធ​កីឡា​ជាតិ។ ចលនា​កីឡា​ជាតិ និង​អន្តរជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់​​ប្រទេស​នីមួយ​ៗ​ឈរ​លើ​អន្តរកម្មប្រទាក់​ប្រឡា​គ្នា សហការ​គ្នា និង​បម្រើ​ចក្ខុវិស័យ និង​គោលដៅ​​តែ​មួយ គឺ​ការ​អភិវឌ្ឍ និង​ស្វែង​រក​ឧត្តមភាព​កីឡា​កម្រិត​ជាតិ-អន្តរជាតិ។

លោក វ៉ាត់ ចំរើន បានពន្យល់អំពី​អភិក្រម​​អន្តរកម្ម​កីឡា​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​កម្រិត​ស្តង់ដាការងារ​ខ្ពស់​ដែល​មាន​ដូច​ខាង​ក្រោម៖

  1. ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ: ក្រសួង និង​ចលនា​អូឡាំពិក​ជាតិ ព្រម​ទាំង​អង្គការ​កីឡា​ជាតិ។ អភិបាល​កិច្ច​ល្អ​ជា​គោល​ដៅ​សំខាន់​ជាង​គេ។
  2. យន្ត​ការ​អនុវត្តការងារកីឡា​ជំនាញកកម្រិត​ខ្ពស់​របស់​​សសរ​ស្តម្ភ​កីឡា​ទាំង​៣​គឺ ការ​គោរព​ច្បាប់​អំពី​ការ​អប់រំ​កាយ និង​កីឡា​របស់​រាជ​រដ្ឋាភិបាល (ច្បាប់​គ្រោងចេញឆាប់) បទដ្ឋាន​គតិយុត្តកីឡា ប្រកាស សេចក្តីណែនាំ ឬ​សេចក្តី​សម្រេច​ផ្សេង​ៗ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គោរព​ធម្មនុញ្ញ​អូឡាំពិក បទប្បញ្ញត្តិ​កីឡា​អន្តរជាតិ បទ​បញ្ជាការ​ប្រកួត​កីឡាអន្តរជាតិ​នានា ដើម្បីកម្រិតព្រំ​ដែន​នៃ​ការ​ទទួល​ខុស​ត្រូវ​រួម និង​ការ​ទទួល​ខុស​ត្រូវ​ដោយ​ឡែក ឈាន​ទៅ​រកសុខុដុមនីកម្មការងារ​កីឡា​ជាតិ។
  3. ជៀស​វាង​ដាច់​ខាត​នូវទំនាស់​ផល​ប្រយោជន៍ និង​ជម្លោះ​ការងារ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​ដឹក​នាំ​កីឡា។
  4. ជៀស​វាង​ដាច់​ខាត​នូវ​ការ​ប្រើ​ប្រាស់​សារធាតុ​ដូប៉ា (សារធាតុ​ហាមឃាត់) និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​កីឡា (ការ​ទស្សទាយ​លទ្ធផលទុក​ជា​មុន ការ​ធ្វើ​ចាញ់​ដោយ​ហេតុ​ផល​ផ្សេង​ៗ ការ​ស៊ី​សំណូក​សូកប៉ាន់​ដើម្បី​ទទួល​បាន​លទ្ធផល​​ល្អ ឬ​ឈ្នះជា​ដើម)។
  5. ដំណោះស្រាយ និងមធ្យោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​ក្នុង​យន្តការ​ដឹក​នាំ​គ្រប់​គ្រង​កីឡា​គឺ«ការ​ពិគ្រោះយោបល់​ ពិភាក្សាគ្នា​ក្នុង​តួ​អង្គសសរស្តម្ភ​យុទ្ធសាស្ត្រ​កីឡា​ទាំង​៣»។

ក្រៅ​ពី​គោល​ដៅ​សំខាន់​ដើម្បី​ស្តង់ដាការងារ​​​ ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជានឹង​យកលទ្ធផល​នៃ​ការ​អនុវត្ត​​«អភិស្រម​អន្តរកម្ម​កីឡា​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​កម្រិត​ស្តង់ដាខ្ពស់»របស់​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ​​ដើម្បី​​ផ្តល់​ការ​ឧបត្ថម្ភ​ថវិកា​ និង​រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេងៗ។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា ៖«យើង​នឹង​យក​លទ្ធផល​ពី​ការ​អនុវត្តការងារ​ដើម្បី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដោយ​ផ្អែក​លើ​ស្តង់ដាការងារ ដូច្នេះ​សហព័ន្ធ​កីឡា​ជាតិ​ខ្លះ​អាច​ទទួល​បាន​១០០​លាន​រៀល ឬ​៨០​លាន​រៀល ឬ​ក៏​៦០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ។ អីចឹង សហព័ន្ធ​អាច​​នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​មិន​ដូច​គ្នា​ទេ ដោយសារ​តែ​អនុវត្តការងារ​ទទួល​បាន​លទ្ធផល​មិន​ដូច​​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេង​​ៗ​ក៏​មាន​ការ​ប្រែ​ប្រួល​ខុស​គ្នា​ដែរ»។

កិច្ច​​ប្រជុំ​ដ៏​សំខាន់ដែល​មាន​លោកទេសរដ្ឋ​មន្ត្រី​ ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា​ជាអធិបតី​​នេះ​ធ្វើ​ឡើងជា​លើក​ទី១ បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​២០២៣​បាន​បញ្ចប់​ទៅ​កាល​ពី​ប៉ុន្មាន​ខែ​មុន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អតិរេក​ពាណិជ្ជកម្ម​ចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើង​ជិត ១​ ទ្រីលានដុល្លារខ្ពស់​បំផុត​ក្នុង ប្រវត្តិសាស្រ្ត ​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មួយគ្រួសារនៅ តៃវ៉ាន់ កើត​ជំងឺ​មហារីក​ក្រពះ ដោយសារតែទម្លាប់ហូបជ្រក់ប្រៃៗ រាល់ថ្ងៃ

សេដ្ឋកិច្ច១៤ នាទីutes មុន

កម្ពុជាកំពុងជំរុញការតភ្ជាប់ជើងហោះហើរត្រង់ទៅគោលដៅថ្មីៗ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កូរ៉េខាងត្បូង អះអាងថា ទ័ពកូរ៉េខាងជើង ៣០០នាក់ស្លាប់ និង ២ ៧០០នាក់របួស នៅអ៊ុយក្រែន

ចរាចរណ៍៧ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៧ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម