កីឡា
ខ្សែប្រយុទ្ធ៥រូបរកបានគ្រាប់បាល់ច្រើនជាងគេនៅ Premier League
ពានរង្វាន់ជម្រើសជើងឯកជាតិអង់គ្លេសបានដំណើរការពីឆ្នាំ១៨៨៨ ដល់ឆ្នាំ១៩៩២ និងត្រូវបានផ្លាស់ប្តូរទៅជាលីគ Premier League នៅឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន។ កីឡាករ៣៤នាក់រកបានគ្រាប់បាល់ចាប់ពី១០០គ្រាប់ឡើង។ ថ្ងៃនេះ «កម្ពុជាថ្មី» សូមបង្ហាញឡាករ៥រូបដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Premier League។

១. អតីតកីឡាករ Alan Shearer
ខ្សែប្រយុទ្ធ Alan Shearer ជនជាតិអង់គ្លេសជាបុរសតែម្នាក់គត់ ក្នុងប្រវត្តិសាស្រ្តលីគកំពូលអង់គ្លេសដែលអាចរកបានគ្រាប់បាល់ច្រើនគេបំផុត។ នៅ Premier League ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០០៦ លោកស៊ុតបាន២៥០គ្រាប់ តាមរយៈការបង្ហាញខ្លួនបាន៤៤១លើក ក្នុងនោះលេងឲ្យក្លិប Blackburn Rovers ១៣៨លើក និងលេងឲ្យក្លិប Newcastle United ៣០៣លើក។

២. កីឡាករ Harry Kane
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ Harry Kane ជាកីឡាករទី២ ដែលរកបានគ្រាប់បាល់ច្រើន បន្ទាប់ពីលោក Alan Shearer នៅ Premier League។ ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះជាកីឡាករតែម្នាក់គត់ដែលកំពុងបន្តអាជីពបាល់ទាត់គិតត្រឹមចុងឆ្នាំ២០២៣។ រូបគេបង្ហាញខ្លួនបាន៣២០លើក ស៊ុតបញ្ចូលទី២១៣គ្រាប់។ ចំពោះឱកាសក្នុងការបំបែកកំណត់ត្រាជាអ្នកស៊ុតបញ្ចូលច្រើនបំផុតក្នុងក្របខណ្ឌ Premier League របស់ Harry Kane ទំនងជាមិនអាចទៅរួចទេ ដោយសារបានចាកចេញពីអង់គ្លេសទៅលីគកំពូលអាល្លឺម៉ង់ជាមួយក្លិប Bayern Munich ក្រោយចំណាយពេលច្រើនឆ្នាំជាមួយ Tottenham Hotspur។

៣. អតីតកីឡាករ Wayne Rooney
ខ្សែប្រយុទ្ធ Wayne Rooney ជាកីឡាករលេចធ្លោមួយរូបនៅ Premier League តាមរយៈជោគជ័យជាមួយក្លិបបិសាចក្រហម Manchester United។ ស្ថិតិខ្សែប្រយុទ្ធអង់គ្លេសបង្ហាញខ្លួនបាន៤៩១លើក ស៊ុតបញ្ចូលទីបាន២០៨គ្រាប់ ក្នុងនោះលេងឲ្យក្រុម Everton បាន៩៨លើក និងលេងឲ្យមួយក្រុម Manchester United បាន៣៩៣លើក។

៤. អតីតកីឡាករ Andy Cole
ខ្សែប្រយុទ្ធ Andy Cole ជាកីឡាករទី៤ដែលរកគ្រាប់បានគ្រាប់បាល់ច្រើនជាងគេនៅ Premier League។ ស្ថិតិរបស់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះបង្ហាញខ្លូនបាន៤១៤លើក ស៊ុតបញ្ចូលទី១៨៧គ្រាប់ឲ្យក្លិប៧ផ្សេងគ្នាក្នុងនោះក្លិប Manchester United, Newcastle United, Blackburn Rovers, Fulham, Manchester City, Portsmouth និង Sunderland ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៦។

៥. កីឡាករ Sergio Agüero
ខ្សែប្រយុទ្ធ Sergio Agüero បច្ចុប្បន្នវ័យ៣៥ឆ្នាំ ជាកីឡាករអាហ្សង់ទីនតែមួយរូបគត់ ដែលមានសមត្ថភាពអាចរកគ្រាប់បាល់លើសពី១០០គ្រាប់នៅ Premier League។ ស្ថិតិរបស់កីឡាកររូបនេះឈរចំណាត់ថ្នាក់លេខ៥ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវិត្តិសាស្រ្តលីគកំពូលអង់គ្លេស។ ការបង្ហាញខ្លួន២៧៥លើក ស៊ុតបញ្ចូលទី១៨៤គ្រាប់ ពីឆ្នាំ២០១១ ដល់២០២១ ឲ្យក្លិប Manchester City៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?