កីឡា
Neymar នឹងខកខានក្នុងការប្រកួតជើងឯក Copa America ឆ្នាំ២០២៤
កីឡាករ Neymar វ័យ៣១ឆ្នាំបានរបួសដាច់សរសៃជង្គង់ខាងឆ្វេង នៅពេលប្រកួតវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ (2026 World Cup) ក្នុងជំនួបរវាងក្រុមជម្រើសជាតិប្រេស៊ីលជាមួយអ៊ុយរ៉ាហ្គាយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ហើយត្រូវវះកាត់ក្នុងពេល២សប្ដាហ៍បន្ទាប់។
លោកវេជ្ជបណ្ឌិត Lasmar និយាយថា ៖«វាពិតជាលឿនពេក និងមិនមានវិធីសាស្ត្រណាក្នុងការពន្លឿនស្ថានភាពរបួសឲ្យជាសះស្បើយក្នុងពេលខ្លី។ យើងរំពឹងទុកថា គាត់នឹងត្រឡប់ទៅកាន់ទីលានវិញ ប្រហែលជាខែសីហា ឆ្នាំ២០២៤។ យើងត្រូវតែអត់ធ្មត់។ បើនិយាយអំពីការត្រឡប់មកវិញមុនពេលរយៈពេល៩ខែគឺមិនគ្រប់គ្រាន់ទេ។ ជាទូទៅការវះកាត់សរសៃជង្គង់ត្រូវការពារបែបនេះ»។
វាមានសារសំខាន់ខ្លាំងក្នុងការគោរពតាមពេលវេលាវេជ្ជសាស្រ្ត។ ពេលវេលាដែលរាងកាយត្រូវការច្រើនដើម្បីបង្កើតឡើងវិញនូវសរសៃជង្គង់នោះ។ បើយើងធ្វើតាមជំហាន បន្ទាប់ពីជាសះស្បើយបានយូរ អីចឹងគាត់អាចបង្ហាញសមត្ថភាពលើទីលានកម្រិតខ្ពស់វិញបាន»។
ពានរង្វាន់ Copa America នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
Neymar ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ជម្រើសជាតិប្រេស៊ីល គិតត្រឹមបង្ហាញខ្លួន១២៩ប្រកួត ដោយស៊ុតបាន៧៩គ្រាប់។ ប្រេស៊ីលស្ថិតក្នុងពូល D ក្នុងពានរង្វាន់ Copa America នៅឆ្នាំក្រោយ ជាមួយកូឡុំប៊ី ប៉ារ៉ាហ្គាយ និងត្រូវរង់ចាំលទ្ធផលវគ្គជម្រុះរវាង កូស្តារីកា និង ហុងឌូរ៉ាស ដែលត្រូវមាន១ក្រុមចូលពូល D។
បន្ទាប់ពីចំណាយរយៈពេល៦ឆ្នាំជាមួយក្លិប Paris Saint-Germain កីឡាករ Neymar បានចូលរួមជាមួយក្លិប Al Hilal ក្នុងលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត កាលពីខែសីហា ដោយទទួលបានចំណូល៩០លានអឺរ៉ូ។ រូបគេបានចូលលេងឱ្យក្លិបបានតែ៥ប្រកួតប៉ុណ្ណោះ ហើយស៊ុតបញ្ចូលទីបាន១គ្រាប់ មុនពេលរបួស៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ ESPN
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ