Connect with us

កីឡា

រឿងក្តីសូកប៉ាន់ក្នុងកីឡាអូឡាំពិកតូក្យូ២០២០កំពុងដំណើរការកាត់ក្តី

បានផុស

នៅ

សំណុំរឿងសូកប៉ាន់ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក ទី​ក្រុងតូក្យូ ឆ្នាំ២០២០ កំពុងដំណើរការកាត់ក្តី ខណៈអតីតនាយកប្រតិបត្តិគណៈកម្មាធិការរៀបចំកីឡាអូឡាំពិក ទីក្រុងតូក្យូ បានឆ្លើយ​ថា លោក​មិនមានកំហុសក្នុងការទទួលសំណូកសរុបប្រហែល១៩៨លានយ៉េន (១.២៨ លានអឺរ៉ូ) នោះទេ។

នៅពេលចាប់ផ្តើមការកាត់ក្តីរបស់លោកនៅតុលាការក្រុងតូក្យូ លោក Haruyuki Takahashi វ័យ៧៩ឆ្នាំ សមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការរៀបចំ ហ្គេមអូឡាំពិករដូវក្តៅ ឆ្នាំ២០២១ បាន​និយាយ​ថា លោក​មិនមានកំហុសចំពោះរាល់ការចោទប្រកាន់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Takahashi ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីប្រភពយ៉ាងហោចណាស់ចំនួន ៥ រួមទាំងអ្នកលក់រាយសំលៀកបំពាក់ជប៉ុនដ៏ល្បីល្បាញ Aoki និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Kadokawa ចន្លោះឆ្នាំ២០១៧ និង២០២២ ដើម្បីជួយធានាដល់ការឧបត្ថម្ភអូឡាំពិក។

លោក​បាននិយាយថា ៖«ខ្ញុំ​គ្មានទោសកំហុស​ដូច​ការ​ចោទប្រកាន់ទាំងអស់​នោះ​ទេ។ វាជាអាជីវកម្មយ៉ាងតឹងរ៉ឹង និងមិន​អាច​ស៊ីសំណូកបាន​ទេ»។

លោក Takahashi ជាឥស្សរជនដ៏ល្បីម្នាក់នៅក្នុងពិភពកីឡាជប៉ុន និងជាឥស្សរជនសំខាន់ម្នាក់នៅក្នុងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ Tokyo 2020 ដែលឥឡូវ​ត្រូវបានរំសាយ។ លោក​ជាអតីតប្រធានទីភ្នាក់ងារផ្សាយពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន Dentsu ដែលបានជួយរៀបចំព្រឹត្តិការណ៍នេះផងដែរ។

អតីតនាយកប្រតិបត្តិរូបនេះត្រូវបានចាប់ខ្លួនក្នុងរដូវក្តៅឆ្នាំ២០២២ ក្រោមការចោទប្រកាន់ពីបទទទួលសំណូកពីក្រុមហ៊ុនវាយនភណ្ឌជប៉ុនខាងលើ។ យោងតាមការចោទប្រកាន់ ប្រាក់សំណូក ក្រោយមកត្រូវបានបន្ថែមដោយការបង់ប្រាក់បន្ថែមពីក្រុមហ៊ុនធំៗផ្សេងទៀត។ រហូតមកដល់ពេលនេះ មនុស្ស ១១ នាក់ត្រូវបានកាត់ទោសពាក់ព័ន្ធនឹងការសូកប៉ាន់ទាំង​​នោះ។

ការកាត់ក្តីរបស់ Takahashi បានចាប់ផ្តើម បន្ទាប់ពីតុលាការក្រុងតូក្យូ ក្នុងសប្តាហ៍នេះបានរកឃើញថា អតីតនាយកប្រតិបត្តិ និងជាប្រធានប្រតិបត្តិ​មានកំហុសពីបទក្លែងបន្លំការដេញថ្លៃសម្រាប់ព្រឹត្តិការណ៍នេះ ដែលជាផ្នែកមួយនៃគម្រោង​ក្នុង​ការសូកប៉ាន់ និងភាពមិនប្រក្រតីដែលលោកជាអ្នកនៅកណ្តាល។

យោងតាមសាលក្រម លោក Yasuo Mori ដែលត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន បានបន្លំការដេញថ្លៃសម្រាប់ការរៀបចំការកាត់ក្តី និងការប្រកួតកីឡាអូឡាំពិកដោយខ្លួនឯង ក្នុងតម្លៃ ៤៣.៧ពាន់លានយ៉េន (ប្រហែល ២៨០លានអឺរ៉ូ) ដែលរួមបញ្ចូលទាំងការសូកប៉ាន់ចៅក្រមផង។

សំណុំរឿងក្លែងបន្លំការដេញថ្លៃ រួមជាមួយនឹងការកាត់ទោសអតីតនាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០២១ ពីបទស៊ីសំណូក បានធ្វើឱ្​ប៉ះ​ពាល់​ដល់​កេរ្តិ៍ឈ្មោះ​កីឡាអូឡាំពិក និងមានផលប៉ះពាល់​ដល់​ព្រឹត្តិការណ៍ផ្សេងទៀតដូចជាកីឡាអូឡាំពិករដូវរងាឆ្នាំ២០៣០ នៅទីក្រុង Sapporo ជាដើម៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តកំពង់ធំ
ព័ត៌មានជាតិ៥ នាទីutes មុន

ខេត្តកំពង់ធំ សម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង៤២ម៉ឺនក្បាលដី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៤៤ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១ ម៉ោង មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម