កីឡា
ធឿន ធារ៉ា ឆ្លើយតបយ៉ាងពេញចិត្តទៅ Bravo ដែលទារតម្លៃ២០ម៉ឺនដុល្លារ
ជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា បានឆ្លើយតបទៅកីឡាករអាហ្សង់ទីន Ricardo Bravo ដែលទារតម្លៃខ្លួនរហូតដល់២០ម៉ឺនដុល្លារអាមេរិក ប្រសិនបើចង់ឲ្យរូបគេមកប្រកួតនៅប្រទេសកម្ពុជា។

មួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្រកម្ពុជាពិតចង់ឃើញ ធឿន ធារ៉ា សងសឹកកីឡាករ Ricardo Bravo ដែលធ្លាប់ផ្តួលខ្លួនឲ្យសន្លប់ពេលជួបគ្នានៅប្រទេសជប៉ុនកាលពីឆ្នាំ២០២២។ ចាប់តាំងពីនោះមក កីឡាករកម្ពុជារូបនេះឡើងខ្លាំងរហូតត្រូវបានអ្នកគាំទ្រផ្គូផ្គងឲ្យជួបសងសឹក និងមានអ្នកគាំទ្រជាច្រើនបានសួរកីឡាករអាហ្សង់ទីនដើម្បីឲ្យបានជួបគ្នាសាថ្មី។

កាលពីពេលថ្មីៗនេះ Ricardo Bravo បាននិយាយថា៖«ខ្ញុំមិនខ្លាចគាត់ (ធារ៉ា) ឬនរណាម្នាក់ទេ។ ខ្ញុំធ្លាប់ឈ្នះគាត់។ បើគាត់ចង់ប្រកួតជាមួយខ្ញុំ ឲ្យគាត់មកប្រកួតនៅសង្វៀន ONE ហើយប្រសិនបើចង់ឲ្យខ្ញុំទៅប្រកួតនៅកម្ពុជា ពួកគេគួរតែផ្តល់តម្លៃខ្លួនឲ្យសមតាមអ្វីដែលខ្ញុំចង់បានគឺ២០ម៉ឺនដុល្លារ។ ខ្ញុំបាននិយាយរឿងនេះហើយ ហើយក៏នឹងមិននិយាយទៀតដែរ។ បើអ្នកចង់ អីចឹងប្រាប់ទៅសារព័ត៌មានកម្ពុជាទៅ»។

យប់មិញនេះ ធឿន ធារ៉ា បានឆ្លើយតបវិញយ៉ាងពេញចិត្តដោយបានឡើងថា ប្រសិនបើចង់ឲ្យរូបគេទៅប្រកួតនៅសង្វៀន ONE ក៏ត្រូវផ្តល់តម្លៃខ្លួនតាមអ្វីដែលរូបគេចង់បានដែរ។ ធារ៉ាបាននិយាយថា ៖«ហេ Bravo, អ្នកខ្លាចមែន? ២០ម៉ឺនដុល្លារ តម្លៃខ្លួននេះ វាមិនសមនឹងសមត្ថភាពពិតប្រាកដរបស់អ្នកទេ។ សម្រាប់ខ្ញុំ ខ្ញុំមិនខ្លាចអ្នកឡើយ ប្រកួតនៅណាក៏បាន។ បើចង់ឲ្យខ្ញុំទៅវាយនៅកម្មពិធី ONE ត្រូវទទួលសំណើរខ្ញុំ២០ម៉ឺនដូចគ្នា»។

តាំងពីចុងឆ្នាំ២០២២ រហូតដល់ចុងឆ្នាំ២០២៣ ធឿន ធារ៉ា កំពុងក្លាយជាកីឡាករប្រដាល់គុនខ្មែរទទួលបានជោគជ័យបំផុតទាំងការប្រកួតក្នុងប្រទេស និងក្រៅប្រទេស។ ពេលនេះរូបគេបានឈ្នះខ្សែក្រវាត់ចំនួន៦គ្រឿងគឺ ខ្សែក្រវាត់អន្តរជាតិ Thai Fight, ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer, ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ, ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ, ខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC តេជោសន្តិភាព និងខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament។

ចំពោះកីឡាករ Ricardo Bravo មិនទាន់ស្គាល់បរាជ័យឡើយសម្រាប់ការប្រកួត៤លើកក្នុងឆ្នាំ២០២៣ ក្នុងនោះ២លើកនៅសង្វៀន ONE Championship ដោយផ្តួលឲ្យសន្លប់ទាំងពីរលើក។ រូបគេមានប្រវត្តិប្រកួតអាជីព៣០ដងគឺឈ្នះ២៦ដង ចាញ់២ដង និងស្មើ២ដង៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា