Connect with us

កីឡា

Pep Guardiola និយាយពីអនាគតរបស់ខ្លួនជាមួយ Man City និង​ជម្រើសអេស្ប៉ាញ

បានផុស

នៅ

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola មិនទាន់អាចកំណត់បានទេក្នុងការទៅដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញនាពេលអនាគត ខណៈកុងត្រារបស់​លោកជាមួយក្រុមមេឃខៀវសល់មួយឆ្នាំទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pep Guardiola កាន់តែខិតជិតដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងនៅកីឡដ្ឋាន Etihad បន្ទាប់ពីជួយ​ Man City ឈ្នះពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ឥឡូវនេះ លោក​​បានឈាន​ដល់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup បន្ទាប់ពីឈ្នះពានរង្វាន់ UEFA Super Cup ។

មានសំណួរថ្មីៗ​ជា​ច្រើន​បានចោទសួរ​លោក Pep Guardiola អំពីលទ្ធភាពនៃ​ការទៅដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ។ លោក Guardiola បាន​ឆ្លើយ​តប​ថា៖«ខ្ញុំពិតជារីករាយណាស់ដែលបាននៅទីនេះជាមួយក្លិប។ ខ្ញុំពិត​ជា​សប្បាយ​ចិត្ត។ ខ្ញុំ​នៅ​សល់​កុងត្រាមួយ​ឆ្នាំ​ទៀត។ សង្ឃឹម​ថា​ គេ​មិន​បញ្ចប់តួនាទីខ្ញុំ​ចុះ ហើយ​ខ្ញុំ​អាច​នៅ​ទី​នេះ បន្ត​ពេល​វេលា​ល្អៗ​ជាមួយ​ក្លិប​ទៀត»។

ថ្មីៗនេះ​មាន​ការ​ប៉ាន់ស្មានថា Manchester City ប្រហែល​ជា​រៀបចំ​ពីអនាគតគ្រូបង្វឹកថ្មីក្នុងការចូលមកដឹកនាំ ដោយក្លិបអាចនឹងបង្កើតការគោរពមួយដល់លោក Pep Guardiola ក្នុងការបញ្ចប់ភារកិច្ច ក្រោយចំណាយ​ពេល​ច្រើនឆ្នាំ និង​បាន​បង្កើតសមិទ្ធផលជោគជ័យ​ជា​ច្រើន​ឲ្យ​ក្លិប។ តាមប្រភព​ជិតស្និទ្ធ​បានរាយការណ៍ថា នាយក​ប្រតិបត្តិ​ផ្នែកកីឡា លោក Txiki Begiristain ក៏ទំនង​លាលែងពីតំណែងដែរ នៅពេល​មិត្តរួមការងារ​ដ៏​​ជិតស្និទ្ធរបស់​លោក គឺ​អ្នក​ចាត់​ការ​ Pep ត្រូវបានបញ្ចប់តួនាទីជា​មួយ​ Man City។

អនាគតរបស់ Pep Guardiola ក្នុងការទៅដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញនៅតែមិនទាន់អាចកំណត់បានទេ ដោយ​សារ​លោកនៅសល់ក្នុងត្រាជាមួយ​ Manchester City៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ onefootball

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៥៦ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម