Connect with us

កីឡា

ក្រុមកំពង់ធំប៉ះក្រសួងការពារជាតិ (ខ) ពានសម្តេចតេជោជម្រុះថ្នាក់ជាតិរសៀលនេះ

បានផុស

នៅ

ការ​ប្រកួត​​ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ ឈាន​ដល់​វគ្គជម្រុះថ្នាក់ជាតិ​ហើយ​ដោយ​​ក្រុម​ខេត្ត​កំពង់ធំ ប៉ះ ក្រុម​ក្រសួង​ការពារជាតិ (ខ) ​វេលា​ម៉ោង​៣:៣០​នាទី ​ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋាន​ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតក្នុងវគ្គជម្រុះថ្នាក់ជាតិ​មាន​២ជើង។ ជើងទី១ ក្រុមកងយោធពលខេមរភូមិន្ទ (ខ) ​ធ្វើដំណើរទៅ​ទឹក​ដី​ខេត្តកំពង់ធំ និង​ជើងទី២ ថ្ងៃ​​ទី២៦​ ខែធ្នូ ឆ្នាំ២០២៣ ​នៅ​​ស្ដាតចាស់​ រាជ​ធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ ក្រុម​ក្រសួង​ការពារ​ជាតិ​ (ខ) កំពុងឈរ​លេខ៣ ក្នុងតារាងពិន្ទុលីគកម្ពុជាទី​២ ​តាម​រយៈ​ការ​ប្រកួត១០លើក ឈ្នះ៤ ស្មើ៣ និង​ចាញ់៣ មាន១៥ពិន្ទុ។

ចំពោះ​ក្រុម​ខេត្តកំពង់ធំ ​ជា​ក្រុមមួយ​​ក្នុង​ចំណោម​ក្រុម​ខេត្ត​៤​បាន​ឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់​ខេត្ត​នៃ​ពាន​រង្វាន់​សម្តេច​តេជោ​ លើកទី១៧​ ដើម្បី​ទទួល​បាន​កៅអី​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ​។ ការប្រកួតចុងក្រោយរបស់ខេត្តកំពង់ធំបានបរាជ័យក្រោមថ្វីជើងក្រុមខេត្ត​បន្ទាយមានជ័យ ២-៣ ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ កាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម