កីឡា
កីឡាហាប់គីដូមាននៅខ្មែរ៧០ឆ្នាំរៀបចំការប្រកួតជើងឯកជាតិដំបូងដ៏ជោគជ័យ
សហព័ន្ធកីឡាខ្មែរហាប់គីដូបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាលើកដំបូងប្រកបដោយជោគជ័យ បន្ទាប់ពីកីឡាមួយប្រភេទនេះមានវត្តមាននៅលើទឹកដីកម្ពុជាប្រមាណ៧០ឆ្នាំកន្លងទៅហើយ។
លោក សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូបានឲ្យដឹងថា ការរៀបចំប្រកួតជ្រើសរើសថ្នាក់ជាតិលើកដំបូងនេះ លោកព្រួយបារម្ភខ្លាំង ពីព្រោះខ្លាចគ្រោះថ្នាក់ដោយប្រការណាមួយ។ កន្លងមកមិនធ្លាប់មានការប្រកួតទ្រង់ទ្រាយធំថ្នាក់ជាតិបែបនេះ។ ទោះបីជាយ៉ាងណា បន្ទាប់ពីរៀបចំការប្រកួតរួចរាល់ លោកពិតជាសប្បាយចិត្ត និងគ្រោងដាក់ផែនការរៀបចំជើងឯកថ្នាក់ជាតិឲ្យបានរៀងរាល់ឆ្នាំចាប់ពីពេលនេះទៅ។

លោក សៅ សេងហាក់ បានរៀបរាប់ថា ៖«ទោះបីជានេះជាលើកដំបូង យើងខ្ញុំខ្វះបទពិសោធក្តី តែតាមការខ្នះខ្នែងពីក្រុមការងាររបស់សហព័ន្ធ និងគ្រប់ក្លិបទាំងអស់ យើងបានរៀបចំទទួលបានជោគជ័យលើសពីការរំពឹងទុក។ តែពីដំបូង ខ្ញុំភ័យបុកពោះខ្លាំងមែនទែន ពីព្រោះខ្ញុំខ្លាចមានគ្រោះថ្នាក់ ប៉ុន្តែថ្ងៃនេះយើងទទួលបានជោគជ័យមែនទែន»។
លោកបានបន្ថែមថា បន្ទាប់ពីរៀបចំការប្រកួតថ្នាក់ជាតិលើកដំបូងទទួលបានជោគជ័យ ថ្នាក់ដឹកនាំសហព័ន្ធនឹងរៀបចំផែនការឡើងវិញក្នុងនោះពិនិត្យមើលលទ្ធភាពក្នុងការចេញប្រកួតថ្នាក់តំបន់ និងអន្តរជាតិនាពេលខាងមុខ។ ជាពិសេសសហព័ន្ធនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឲ្យបានរាល់ឆ្នាំចាប់ពីឆ្នាំ២០២៤ទៅ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបរាប់ថា ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ មានរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៣ ទទួលបានជោគជ័យលើសពីការរំពឹងទុកដោយមានកីឡាករ កីឡាការិនីប្រមាណ៧២នាក់មកពីក្លិបចំនួន៥ចូលរួមប្រកួត។ អ្វីដែលកាន់តែពិសេសនោះ ការប្រកួតបានដាក់វិញ្ញាសាយុវជនដែលបានផ្តល់ឱកាសឲ្យកុមារា កុមារីចូលរួមប្រកួតដែលបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកីឡាហាប់គីដូទៅថ្ងៃក្រោយ។
ជាមួយគ្នានេះ ការប្រកួតថ្នាក់ជាតិក៏ជាផ្នែកដ៏សំខាន់បានជួយដល់គណៈកម្មការប្រតិបត្តិ គ្រូបង្វឹក និងក្លិបទទួលបានចំណេះដឹង បទពិសោធថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍធនធានមនុស្ស៕













អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?