កីឡា
លោកសេដ្ឋី Jim Ratcliffe យល់ព្រមទិញភាគហ៊ុន២៥%នៅMan Utd
មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានយល់ព្រមទិញភាគហ៊ុនចំនួន ២៥% របស់ក្លិប Manchester United ក្នុងតម្លៃប្រមាណ ១.៣ ពាន់លានដុល្លារ ដើម្បីវិនិយោគ និងធ្វើកំណែទម្រង់ក្លិបឲ្យវិលទៅរកភាពល្អប្រសើរវិញ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយក្លិបនៅទីក្រុង Manchester មិនទទួលបានលទ្ធផលល្អសោះ។

ក្រោយទិញភាគហ៊ុនចំនួន២៥% លោក Ratcliffe នឹងក្លាយជានាយកប្រតិបត្តិបាល់ទាត់ Manchester United។ បុរសវ័យ៧១ឆ្នាំរូបនេះនឹងផ្តល់ប្រាក់៣០០លានដុល្លារ សម្រាប់ការវិនិយោគនាពេលអនាគតនៅកីឡដ្ឋាន Old Trafford។ ការប្រកាសនេះធ្វើឡើងក្នុងរយៈពេល១៣ខែ បន្ទាប់ពីម្ចាស់ក្លិបគ្រួសារ Glazer បាននិយាយថា ពួកគេកំពុងពិចារណាក្នុងការដាក់លក់ក្លិប។ គ្រួសារជនជាតិអាមេរិកបានទិញក្លិប Man Utd ក្នុងតម្លៃ៧៩០លានផោន កាលពីឆ្នាំ២០០៥។ Man Utd បានខកខានក្នុងការឈ្នះពាន Premier League ចាប់តាំងពីឆ្នាំ២០១៣ ខណៈការតវ៉ាជាប្រចាំប្រឆាំងនឹងការកាន់កាប់របស់លោក Glazer ដែលធ្វើឲ្យក្លិបធ្លាក់ចុះ។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ratcliffe បាននិយាយថា ៖«យើងនឹងនាំយកចំណេះដឹង ជំនាញ និងទេពកោសល្យសកលពីក្រុម Ineos Sport ដែលមានភាពទូលំទូលាយ មកជួយជំរុញការកែលម្អបន្ថែមទៀតនៅក្លិប។ យើងនៅទីនេះសម្រាប់រយៈពេលវែង ហើយទទួលស្គាល់ថា យើងនឹងមានបញ្ហាប្រឈមជាច្រើន។ យើងនឹងដើរទៅមុខដោយជឿជាក់ វិជ្ជាជីវៈ និងឆន្ទៈខ្ពស់។ យើងប្តេជ្ញាធ្វើការជាមួយមនុស្សគ្រប់គ្នានៅក្នុងក្លិបរួមមានក្រុមប្រឹក្សាភិបាល បុគ្គលិក កីឡាករ និងអ្នកគាំទ្រ ដើម្បីអនាគតក្លិបដ៏រុងរឿង។ មហិច្ឆតារបស់យើងគឺចង់ឃើញ Manchester United ត្រឡប់ទៅកាន់កម្រិតកំពូលនៅអង់គ្លេស អឺរ៉ុប និងពិភពលោក»។
ក្លិប Man Utd បានប្រកាសកិច្ចព្រមព្រៀងនេះគឺស្ថិតក្រោមការយល់ព្រមតាមបទប្បញ្ញត្តិ ប៉ុន្តែសង្ឃឹមថា វានឹងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សតាមអ្វីដែលអាចធ្វើទៅបាន។ ដំណើរការដំបូងត្រូវការពេលពី៦ទៅ៨សប្តាហ៍ដើម្បីផ្ដល់កិច្ចព្រមព្រៀងដែលត្រូវបានផ្តល់សច្ចាប័ន ដែលរួមមានការចុះហត្ថលេខាដោយក្របខណ្ឌ Premier League៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?