Connect with us

កីឡា

ស្ថានភាព​របួស ជូន ចាន់ចាវ អាចអវត្តមានពីទីលានដល់ចប់រដូវកាល២០២៣-២៤

បានផុស

នៅ

សមាជិក​ក្លិប​ភ្នំពេញ​ក្រោន និង​ជម្រើស​ជាតិ​កម្ពុជា ជូន ចាន់ចាវ ត្រូវ​អវត្តមាន​ពី​ពាន​រង្វាន់ AFC Cup និង​អាច​​រហូត​ដល់​ចប់​​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២៣-២៤ បន្ទាប់​ពី​រង​របួសកជើង​​​ក្នុង​​សប្តាហ៍​ទី​១៥​នៃលីគ​កំពូល​កម្ពុជា​នៅ​ពេល​ភ្នំពេញ​ក្រោន​បាន​ឈ្នះ​ អាយអេសអាយ ដង្កោសែន​ជ័យ ដោយ​លទ្ធផល ០-២ នៅ​កីឡដ្ឋាន​ខេអិមអេកផាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ដួល​របួស​ភ្លាម ក្រុម​ការងារ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់​ធ្ងរ ​តម្រូវ​ធ្វើ​ការវះ​កាត់​ជា​បន្ទាន់​ទាំង​យប់​​​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ធ្នូ ជា​ថ្ងៃ​ប្រកួត​តែ​ម្តង។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ​នេះ លោក កែវ សុខង៉ន អ្នក​ចាត់​ការ​របស់​ក្លិប​ភ្នំពេញ​ក្រោន​បាន​ប្រាប់​«កម្ពុជា​ថ្មី»​ថា ៖«ការ​វះ​កាត់​របួសជើង​របស់​​ ជូន ចាន់ចាវ កាល​ពី​យប់​មិញ​ទទួល​បាន​ជោគជ័យ។ ត្រូវ​ការពេល​វេលា​​​ព្យាបាល និង​មើល​ថែយូរ​ទៀត។ ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ចន្លោះ​ពី៣​ទៅ​៦​ខែ​ទើប​​គាត់​អាច​វិល​ត្រឡប់​ចូល​ទី​លាន​វិញ​»។

ខេមបូឌានព្រីមៀរលីគ​បាន​ចាប់​ផ្តើម​កាល​ពី​​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ និង​គ្រោង​បញ្ចប់​នៅ​​ពាក់​កណ្តាល​ឆ្នាំ​២០២៤ ដូច្នេះ ជូន ចាន់ចាវ អាច​នឹងអវត្តមាន​ពី​លាន​រហូត​ដល់​ចប់​រដូវ​កាល ប្រសិន​បើ​​ស្ថានភាព​របួស​មិនទាន់​ជា​សះ​ស្បើយ​១០០​%​មុន​៦​​ខែ​ដំបូង​នៃ​ឆ្នាំ​ថ្មី។

ជា​មួយ​គ្នា​នេះ រូប​គេ​នឹង​​មិន​បាន​ធ្វើដំណើរ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ប្រកួត​មិត្តភាព​បិទ​ទ្វារ​ជា​មួយ​ម្ចាស់​​ផ្ទះ ជម្រើស​ជាតិ​កាតារ​នា​ចុង​ខែ​ធ្នូ​នេះ​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន​នាខែ​កុម្ភៈ ឆ្នាំ​២០២៤​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម