Connect with us

កីឡា

លីគបាល់ទះដំបូង ក្រុម៨ចូលរួមប្រកួតសុទ្ធតែទទួលបានប្រាក់ឧបត្ថម្ភ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​រៀបចំ​សន្និសីទសារព័ត៌មាន​ស្តី​ពី​ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​​ ហៅ​កាត់«តេជោលីគ» រដូវ​កាល​ដំបូង​ឆ្នាំ​២០២៤ បន្ទាប់​ពី​វិស័យ​បាល់ទះ​កម្ពុជា​មាន​វត្តមាន​រាប់​សិប​ឆ្នាំ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​រសៀល ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣​ថា ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដំបូង​ក្នុង​វិស័យ​កីឡា​បាល់​ទះ​កម្ពុជា​ដែល​រៀប​ចំ​ឲ្យ​លីគ​បាល់ទះ​កំពូល​កម្ពុជា។ ការ​រៀបចំឲ្យ​មាន​លីគ​កំពូល​កម្ពុជា​នេះ​ជា​ផ្នែក​មួយ​ដ៏​ចាំ​បាច់​បំផុតដែល​ជំរុញ និង​អភិវឌ្ឍ​គុណ​ភាព​បាល់ទះ​កម្ពុជា​ទាំង​ក្លិប និង​ក្រុម​ជម្រើស​ជាតិ​។

លោកអគ្គលេខាធិការ​​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​រដូវ​កាល​ទី​១​នេះ​មាន​ក្លិប​បាល់ទះ​អាជីព​ចំនួន​៨​ចូល​រួម​ប្រកួត។ ​ក្រុម​នីមួយ​ៗ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សហព័ន្ធ​ចាប់​តាំង​ពី​ពេល​ដែល​ក្រុម​ទាំង​៨​មាន​ឈ្មោះ​ចូល​រួម​ប្រកួត។ ការ​ប្រកួត​ត្រូវ​បាន​កំណត់​៣​ជុំ​។ ជុំ​ទី១ ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ដោយ​ក្រុម​ទាំង​៨​ប៉ះ​គ្នា។

បន្ទាប់​ពី​ចប់​ជុំ​ទី​១ ក្រុម​ទាប​ជាង​គេ​២​ត្រូវ​កាត់​ចេញ និង​​យក​ក្រុម​​៦​បន្ត​ប្រកួត​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​​ដោយ​ក្រុម​ទាំង​៦​ប៉ះ​គ្នា​ទាំង​អស់​ទៀត។ ក្រោយ​ចប់​ជុំ​ទី​២ ក្រុម​២​ត្រូវ​បាន​កាត់​ចេញ និង​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ជុំ​ទី​៣។ ការ​ប្រកួត​នៅ​ជុំ​ទី​​៣ ក្រុម​ទាំង​៤​ត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង២​ក្រុម​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​តែ​ម្តង។

ការ​ប្រកួត​ចាប់​ពី​ថ្ងៃទី១២ ខែ​មករា ដល់​ទី​ថ្ងៃ​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

សម្រាប់​ក្រុម​ដែល​បាន​ក្លាយ​ជា​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៦០​លាន​រៀល (១៥០០០​ដុល្លារ) ខណៈ​ក្រុម​នីមួយ​ៗ​​ដែល​ប្រកួត​នៅ​ជុំ​ទី១​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​១​លាន​ដូច​គ្នា ដូច្នេះ​មាន​ន័យ​ថា មាន​តែ​ក្រុម​២​ប៉ុណ្ណោះ​ដែល​ទទួល​បាន​២​លាន​ដូច​គ្នា។ ក្រុម​ចំនួន​៦​ដែល​បាន​ឡើង​ជុំ​ទី​២​នឹង​ទទួល​បាន​ប្រាក់​បន្ថែម​២​លាន​រៀល​បន្ថែម​ ហើយ​ក្រុម​៤​ដែល​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នឹង​ទទួល​បាន​ប្រាក់​២​លាន​រៀល​បបន្ថែម។

ក្លិប​ទាំង​៨​​ដែល​ចូល​រួម​ប្រកួត ​

  • ក្រុម​​បាល់ទះ​វិសាខា
  • ក្រុម​​បាល់ទះ​ក្រសួង​មហា​ផ្ទៃ
  • ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស
  • ក្រុមកងពលធំអន្តរាគមន៍លេខ៣
  • ក្រុមស្នងការដ្ឋាន​នគរ​បាលខេត្ត​ព្រះ​​សីហនុ
  • ក្រុមរដ្ឋបាល​រាជ​ធានី​ភ្នំពេញ
  • ក្រុមស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ពោធិ៍​សាត់
  • ក្រុមស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម