កីឡា
គ្រូថ្មីរបស់ក្រុមបាល់ទះខេត្តព្រះសីហនុញញើតក្រុម៣នៅលីគបាល់ទះ
គ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានទម្លាយឲ្យដឹងពីក្រុមខ្លាំងមួយចំនួនជាឧបសគ្គធំក្នុងការប្រកួតជើងឯកលីគបាល់ទះកំពូលកម្ពុជាគ្រោងចាប់ផ្តើមរដូវកាលដំបូងនាខែមករា ឆ្នាំ២០២៤។

លោក កាន់ យុទ្ធ ដែលបានដឹកនាំក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុជំនួសលោកគ្រូ សោម ចំណាប់ បានឲ្យដឹងថា លោកពិតជារីករាយចំពោះសហព័ន្ធកីឡាបាល់ទះកម្ពុជារៀបចំឲ្យមានលីគបាល់ទះកំពូលកម្ពុជា។ លោកធ្លាប់តែឃើញប្រទេសផ្សេងៗមានលីគបាល់ទះ ប៉ុន្តែនៅពេលនេះមាននៅលើទឹកដីកម្ពុជា។

លោកជឿជាក់ថា លីគបាល់ទះកំពូលកម្ពុជា«តេជោលីគ»នឹងក្លាយជាពានរង្វាន់ដ៏សំខាន់បំផុតក្នុងការជំរុញវិស័យបាល់ទះកម្ពុជាទាំងក្លិប និងជម្រើសជាតិរីកចម្រើន មានគុណភាព និងសមត្ថភាពកើនឡើងជាលំដាប់ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង តំបន់ និងពិភពលោក។ នៅពេលមានពានរង្វាន់ធំបែបនេះ ក្លិបនីមួយៗក្នុងប្រទេសកាន់កម្ពុជាកាន់តែខំប្រឹងប្រែងបណ្តុះបណ្តាលធនធានកីឡាករ យុវជនកាន់តែច្រើនចាប់អារម្មណ៍លេងបាល់ទះដែលជាយន្តការដ៏សំខាន់ធ្វើឲ្យវិស័យបាល់ទះកម្ពុជាមានសន្ទុះខ្លាំងឡើង។

សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតក្នុងលីគបាល់ទះរដូវកាលដំបូងនេះ លោក កាន់ យុទ្ធ ប្រាប់ថា ក្រុមបាល់ទះខេត្តព្រះសីហនុនៅមិនទាន់បានត្រៀមខ្លួនល្អប្រសើរដូចកាលប្រកួតពានរង្វាន់ ស សុខា កាលពីខែសីហា ឆ្នាំ២០២៣។ កាលណោះក្រុមមានកីឡាករបរទេស៣នាក់ ប៉ុន្តែនៅពេលនេះគ្មានកីឡាករបរទេសចូលរួមទេ។
លោក កាន់ យុទ្ធ បានប្រាប់ថា ៖«កាលប្រកួតពានរង្វាន់ឯកឧត្តម ស សុខា យើងមានកីឡាករបរទេស៣រូប ពីព្រោះយើងនាំពួកគាត់មកលេងត្រឹមតែ១អាទិត្យ តែពេលនេះអត់មានពួកគាត់ទេ។ ពួកគាត់ជាប់លេងឲ្យក្រុមនៅប្រទេសរបស់ខ្លួន។ យើងមិនអាចនាំយកពួកគាត់មកលេងលីគដែលមានរយៈពេលវែងទេ»។
ទោះបីជាយ៉ាងណា គ្រូបង្វឹកថ្មីរូបនេះបានបង្ហាញពីឆន្ទៈថា ក្រុមរបស់លោកទាំងមូលបានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រជែងឲ្យទទួលបានលទ្ធផលល្អ។ ក្រុមរបស់លោកអាចប្រកួតប្រជែងជាមួយក្រុមមួយចំនួន ជាពិសេសក្រុមមកពីខេត្តដូចគ្នា ប៉ុន្តែក៏មានខ្លាំងមួយចំនួនដែលលោកចាត់ទុកជាឧបសគ្គធំ។

លោក កាន់ យុទ្ធ បាននិយាយថា ៖«ក្រុមវិសាខា ក្រុមក្រសួងមហាផ្ទៃ ក្រុមកងពលធំអន្តរាគមន៍លេខ៣គឺសុទ្ធតែជាក្រុមខ្លាំងដែលនឹងធ្វើឲ្យយើងពិបាកខ្លាំង។ ក្រុមគេសុទ្ធតែមានកីឡាករល្អ មានបទពិសោធច្រើន មានកីឡាករជម្រើសជាតិច្រើន អីចឹងមិនងាយស្រួលសម្រាប់ក្រុមយើងទេ»។
តាមការគ្រោងទុក ការប្រកួត«តេជោលីគ»នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា ដល់ទីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកមានក្រុមបាល់ទះអាជីពចំនួន៨ចូលរួមប្រកួត។ ការប្រកួតជុំទី១លក្ខណៈវិលជុំសន្សំពិន្ទុ។ បន្ទាប់មកក្រុម២ទាបជាងគេត្រូវបានកាត់ចេញ ហើយក្រុមលេខ១ដល់៦ត្រូវបន្តប្រកួតវិលជុំសន្សំពិន្ទុជុំទី២។ ក្រោយចប់ជុំទី២ ក្រុមមានពិន្ទុទាបជាងគេ២ត្រូវបានកាត់ចេញ និងមាន៤ក្រុមឡើងទៅជុំទី៣ដែលត្រូវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រតែម្តង។

ក្លិបទាំង៨ដែលចូលរួមប្រកួត
- ក្រុមបាល់ទះវិសាខា
- ក្រុមបាល់ទះក្រសួងមហាផ្ទៃ
- ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
- ក្រុមកងពលធំអន្តរាគមន៍លេខ៣
- ក្រុមរដ្ឋបាលរាជធានីភ្នំពេញ
- ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
- ក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
- ក្រុមស្នងការដ្ឋាននគរបាលខេត្តកណ្តាល

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?