កីឡា
កីឡាករបាល់ទាត់អាជីព៣រូបវិលចូលទីលានវិញជោគជ័យក្រោយរបួសធ្ងន់ធ្ងរ
កីឡាករបាល់ទាត់គ្រប់រូបតែងតែប៉ះទង្គិចគ្នាលើកទីលានដែលធ្វើឲ្យពួកគេប្រឈមនឹងរបួស គ្រោះថ្នាក់ស្រាល និងធ្ងន់។ កីឡាករខ្លះបានរបួសយ៉ាងធ្ងន់ធ្ងរដែលស្ទើរតែបាត់បង់អាជីពបាល់ទាត់ ប៉ុន្តែនៅពេលពួកគេជាសះស្បើយ បានវិលត្រឡប់មកកាន់ទីលានវិញយ៉ាងជោគជ័យ។ ជាក់ស្តែងកីឡាករអាជីព៣រូបបានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែនៅតែធ្វើបានល្អក្រោយជាពីរបួស។

១.កីឡាករ Aron Ramsey
ខ្សែបម្រើ Aron Ramsey របស់ក្លិប Arsenal បានបាក់ជើងពេលប៉ះទង្គិចជាមួយខ្សែការពារ Ryan Shawcross របស់ Stoke City ក្នុងឆ្នាំ២០១០។ កីឡាករសញ្ជាតិវេលស៍រូបនេះបានចំណាយពេល៩ខែនៅក្រៅទីលានដើម្បីព្យាបាលពីរបួស។
បញ្ហារបួសយ៉ាងធ្ងន់ធ្ងរនេះ អ្នកគាំទ្រភាគច្រើនគិតថា Ramsey អាចនឹងបញ្ចប់អាជីពបាល់ទាត់ ប៉ុន្តែអ្វីៗខុសពីការគិត។ ខ្សែបម្រើរូបនេះបានវិលត្រឡប់ចូលទីលានដោយត្រូវបានក្លិប Arsenal ឲ្យក្លិប Nottingham Forest និង Cardiff City ខ្ចីជើង។ ឆ្នាំ២០១២ Ramsey បានត្រឡប់មកកាំភ្លើងធំវិញ ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អ និងជាប់កីឡាករជម្រើសដំបូងរបស់លោក Arsene Wenger។ រូបគេបានរួមចំណែកក្លិបឈ្នះជើងឯក FA Cup ៣លើក និងពាន Community Shield ២លើក។

២. កីឡាករ Luke Shaw
កីឡាករ Luke Shaw របស់ក្រុម Manchester United បានរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរក្នុងការប្រកួត Champions League ទល់នឹង PSV។ ខ្សែការពារស្លាបឆ្វេងរូបនេះបានអវត្តមានរយៈពេល១០។ គាត់បានត្រលប់ចូលទីលានវិញ ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Wigan បន្ទាប់ពីជាសះស្បើយពីរបួស។ រូបគេបានតស៊ូយ៉ាងខ្លាំង រហូតដណ្ដើមបានកៅអីជម្រើស១១នាក់ក្រុម Manchester United និងជាប់ជម្រើសជាតិអង់គ្លេសរហូត។
Luke Shaw បានជួយក្រុមជម្រើសជាតិអង់គ្លេសក្លាយជាម្ចាស់ជើងឯករងក្នុងពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២0 និងឈ្នះពានរង្វាន់ Community Shield ១លើកនិង League Cup ២លើកជាក្រុម Manchester United បន្ទាប់ពីជារបួសដ៏រន្ធត់នេះ។

៣.កីឡាករ Andre Gomes
Andre Gomes បានរបួសបាក់ឆ្អឹងកជើងស្តាំ ក្នុងការប្រកួតជាមួយក្រុម Tottenham។ ពេលនោះកីឡាករ Son Heung-min ព្យាយាមឈូសយកបាល់ពីកីឡាករ Gomes ក៏ប៉ះទង្គិចជាមួយខ្សែការពារ Serge Aurier។ ខ្សែបម្រើ Andre Gomes បានចំណាយរយៈពេល១១៥ថ្ងៃក្នុងការព្យាបាល។ នេះជាពេលវេលាដ៏ឆាប់រហ័សមួយដែលស្ទើរតែមិនគួរឲ្យជឿ ហើយរូបគេបានត្រឡប់ចូលទីលានក្នុងការប្រកួតជាក្រុម Arsenal កាលពីឆ្នាំ២០២០។ ក្នុងឆ្នាំ២០២៣ ខ្សែបម្រើសរូបនេះត្រូវបានក្លិប Everton ដាក់ឲ្យក្លិប Lille របស់ប្រទេសបារាំងខ្ចីជើង។ រូបបង្ហាញខ្លួនបាន២៦ប្រកួត ស៊ុតបញ្ចូលទី៣គ្រាប់៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?