Connect with us

កីឡា

Ronaldo ពាក់នាឡិកាដាំពេជ្រតម្លៃ២លានដុល្លារមុនប៉ះ Al-lttihad យប់នេះ

បានផុស

នៅ

កីឡាករ Cristiano Ronaldo បានធ្វើដំណើរជាមួយក្រុម Al Nassr ដោយ​បាន​ពាក់​នាឡិកា​ដៃម៉ា Twin Turbo Furious ​ដែល​ដាំ​ត្បូងពេជ្រមានតម្លៃ២លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Al Nassr បានធ្វើដំណើរទៅសួរសុខទុក្ខក្រុម Al-lttihad ក្នុងសប្ដាហ៍ទី១៤ សម្រាប់​ការប្រកួត​លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។

ខ្សែប្រយុទ្ធឆ្នើម Ronaldo ត្រូវបានគេប្រទះឃើញពាក់នាឡិកាដៃតម្លៃ២លានដុល្លារ អម​​ដោយ​អាវក្រៅរបស់ក្លិបយ៉ាងស្រស់ស្អាត ក្នុងដំណើរមកកាន់ទីក្រុង Jeddah ​ជាទឹកដីរបស់ក្រុមម្ចាស់ផ្ទះ Al-lttihad។ សម្រាប់​ការប្រកួតវេលា​ម៉ោង​១​យប់នេះ កីឡាករ​ត្រូវជួបមិត្តរួមក្រុមចាស់គឺ Karim Benzema ដែលលេងឲ្យក្រុម Al-lttihad។

ក្នុងរដូវកាលនេះ តារាឆ្នើមព័រទុយហ្គាល់វ័យ៣៨ឆ្នាំ Ronaldo ធ្វើបានយ៉ាងល្អ ដោយជួយឲ្យក្លិបរបស់ខ្លួនឈរនៅ​លេខ​២​ក្នុង​តារាងពិន្ទុ ក្រោយប្រកួតចំនួន១៧លើក ឈ្នះ១៣ ស្មើ១ ចាញ់៣ មាន៤០ពិន្ទុ ហើយរូបគេ​ជាអ្នកស៊ុតបញ្ចូល​ទី​ច្រើន​ជាង​គេ (១៧គ្រាប់) គិតត្រឹមសប្ដាហ៍ទី១៧។

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម