កីឡា
សុខ ធី ប្រាប់ពីស្ថានភាពរស់នៅភរិយាជនជាតិថៃក្នុងទីក្រុងភ្នំពេញ
កីឡាករប្រដាល់ សុខ ធី និងភរិយាជាជនជាតិថៃបានមករស់នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាប៉ុន្មានខែមកហើយ បន្ទាប់ពីចាកចេញពីប្រទេសថៃកាលពីប៉ុន្មានខែមុន។
សុខ ធី បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ក្នុងបទសម្ភាសមួយកាលពីថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ថា ភរិយានិងខ្លួន ព្រមទាំងកូនប្រុសអាយុជាងពីរឆ្នាំកំពុងរស់នៅក្នុងទីក្រុងភ្នំពេញយ៉ាងសុខសាន្ត។ ដំបូង ភរិយាមានអារម្មណ៍នឹកស្រុកកំណើតខ្លាំងដោយសារការរស់នៅក្នុងទីក្រុងភ្នំពេញហាក់ដូចជាឯកាបន្តិច ស្របពេលគាត់អាចទំនាក់ទំនងជាភាសាថៃ ប៉ុន្តែនៅភ្នំពេញមិនសូវមានអ្នកនិយាយថៃ ហើយគាត់អត់ចេះនិយាយអង់គ្លេស និងខ្មែរ។
ទោះបីជាយ៉ាងណា របៀបរស់នៅក្នុងទីក្រុងភ្នំពេញមិនសូវខុសប្លែកទៅនឹងការរស់នៅក្នុងប្រទេសថៃប៉ុន្មានឡើយ ដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃ ភរិយាមានទម្លាប់សម្រាប់ការស្នាក់នៅស្រុកខ្មែរកាន់តែងាយស្រួល។
សុខ ធី បានប្រាប់ថា ៖«គាត់ (ភរិយា) អត់ចង់ទៅថៃវិញទេ។ គ្រាន់តែថា ពេលទំនេរពីការប្រកួតនាំគ្នាទៅលេងថៃ។ និយាយទៅ ខ្ញុំនិងគាត់ស្អិតរមូតគ្នា ទៅណាមកណាតាមជាប់រហូត។ ថ្ងៃនេះខ្ញុំមកប្រកួតបាល់ទាត់ គាត់មកដែរ។ សម្រាប់គាត់ដែលពិបាកជាងគេគឺភាសា។ ពេលគាត់នៅថៃទៅណាមកណានិយាយថៃ តែនៅខ្មែរអត់មានអ្នកនិយាយថៃជាមួយគាត់។ អីចឹងមានតែខ្ញុំនិយាយជាមួយគាត់ ទៅណាមកណាគាត់តាមខ្ញុំរហូត»។
កីឡាកររបស់ក្លិបឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា ៖«ការមកប្រកួតនៅខ្មែរមិនខុសប្លែកអ្វីច្រើននឹងការប្រកួតនៅថៃទេ។ គ្រាន់តែខុសប្លែកតិចតួច តម្លៃខ្លួនក៏មិនចាញ់នៅថៃប៉ុន្មានដែរ គឺបានតម្លៃខ្លួនជិតស្មើនៅថៃដែរ។ និយាយទៅ មកខ្មែរ ខ្ញុំសប្បាយចិត្តណាស់ ដោយសារយើងបានលេងព្រឹត្តិការណ៍ធំៗ ដណ្តើមពាន ដណ្តើមខ្សែក្រវាត់»។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ សុខ ធី បានប្រកួតឈ្នះពានរង្វាន់ម៉ារ៉ាតុង ខណៈចុងសប្តាហ៍នេះរូបគេទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ទៀតផង។ នៅក្នុងអាជីពប្រដាល់ ខុស ធី មានខ្សែក្រវាត់កាន់តែ១គ្រឿងប៉ុណ្ណោះគឺខ្សែក្រវាត់គុនខ្មែរអន្តរជាតិដែលបានឈ្នះនៅសង្វៀនបាយ័នកាលពីឆ្នាំ២០១៨៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់