Connect with us

កីឡា

Hojlund រីករាយខ្លាំងក្រោយរកបានគ្រាប់បាល់ដំបូងនៅ Premier League

បានផុស

នៅ

ខ្សែប្រយុទ្ធ Rasmus Hojlund ជា​សមាជិក​ដ៏សំខាន់មួយ​រូប​ដែល​រក​បាន​គ្រាប់បាល់ជ័យជម្នះកាលពីយប់​មិញ​ក្នុងជំនួប​ Manchester United លើ​​ក្រុម​ឡើង​ជើង​ Aston Villa ដោយ​លទ្ធផល ៣-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Rasmus Hojlund បាននិយាយថា ៖«ទោះបីវាមានរយៈពេលខ្លីមែន តែ​ខ្ញុំសប្បាយចិត្ត។ ខ្ញុំជាបុរសដែលរីករាយបំផុត​ដែល​មើលឃើញពីអបអរសាទរជ័យជម្នះនេះ។ ការជឿជាក់របស់យើងនៅតែមាន​រហូតដល់ទីបញ្ចប់។ យើងបានបង្ហាញ​ឆន្ទៈនិងការតាំងចិត្តខ្ពស់ថ្ងៃនេះ។ ខ្ញុំធ្លាប់រក​បាន​គ្រាប់​បាល់​នៅ​ Champions League ​យូរ​ហើយ ​តែ​ខ្ញុំមិន​ទាន់​រក​បាន​គ្រាប់​បាល់​នៅ Premier League។ ខ្ញុំសប្បាយចិត្តដែលបានទទួលជម្រើសដំបូង។ ឥឡូវនេះសង្ឃឹមថា ខ្ញុំអាចបង្កើតវាបាន។ ខ្ញុំសប្បាយចិត្តសម្រាប់ការវាយបកដ៏​អស្ចារ្យ»។

ខ្សែប្រយុទ្ធ Rasmus Hojlund បានរងសម្ពាធខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីរក​មិន​បាន​គ្រាប់​បាល់​សោះ​សម្រាប់ក្រុម Manchester United ​នៅ​ Premier League ចាប់តាំងពី​ចាក​ចេញ​ពី Atalanta។ ខ្សែប្រយុទ្ធ​រូប​នេះ​រកបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន៦លើក​នៅ​ពាន​ Champions League ប៉ុន្តែ​នៅ​លីគកំពូលអង់គ្លេស​ទើបតែរក​បាន​គ្រាប់បាល់ដំបូង​ក្នុងការបង្ហាញខ្លួន១៥លើក។

ជ័យជម្នះយប់មិញនេះជាជ័យជម្នះលើកដំបូងរបស់ក្រុម Man Utd ក្រោយការប្រកួត៤លើកចុងក្រោយគឺពួកគេមិនទាន់ស្គាល់​ជ័យជម្នះ​ បន្ទាប់​ពីចាញ់៣​ និងស្មើ១។ ៣ពិន្ទុទល់​នឹង​ក្រុម Aston Villa បិសាចក្រហម​បានឡើងទៅកាន់ចំណាត់ថ្នាក់ទី៦។ ការ​ប្រកួតបន្ទាប់​របស់​ពួក​គេ​នៅលើទឹកដី Nottingham Forest ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ​២០២៣៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម