Connect with us

កីឡា

ឱកាសល្អសម្រាប់យុវជន ក្លិបព្រះខ័នរាជស្វាយរៀងប្រកាសជ្រើសរើសថ្នាលយុវជន

បានផុស

នៅ

ក្លិបបាល់ទាត់​ព្រះខ័នរាជស្វាយរៀង​បានប្រកាស​ជ្រើសរើសកីឡាករវ័យ​ក្មេង​ ដែលមានទេពកោស្យ​ និង​ស្រឡាញ់​ចូល​ចិត្ត​បាល់ទាត់​ចាប់​ពី​អាយុ​១០ឆ្នាំទៅ១២ឆ្នាំ អាច​ចូលរួមធ្វើតេស្ត​សមត្ថភាព​ដើម្បី​ទទួល​បាន​ឱកាស​បណ្តុះ​បណ្តាល​​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្អូនៗ​នៅខេត្តស្វាយរៀង​ដែល​មានទេពកោស្យ និង​ចំណង​ចំណូល​​ចិត្ត​បាល់ទាត់អាច​ដាក់ពាក្យ​ដើម្បី​ចូល​រួម​តេស្ត​នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៩ ដល់១១ព្រឹក នៅ​តារាងបាល់ទាត់ CRS SPORT។

សម្រាប់លក្ខខណ្ឌក្នុងការចូលរួម យុវជន​ត្រូវមានសំបុត្រកំណើតចន្លោះ​ឆ្នាំ២០១១ ដល់ ២០១៣ ហើយការចុះឈ្មោះ​ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣​ និងបញ្ចប់​នៅ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤​។ ចំពោះប្អូនៗដែលជាប់ក្នុងការធ្វើតេស្តនឹង​ក្លាយ​ជា​ក្រុមយុវជនរបស់ព្រះខ័នរាជស្វាយរៀង​សម្រាប់​ការ​​សិក្សា​រៀនសូត្រ ហ្វឹក​ហាត់ និង​បណ្តុះ​បណ្តាល​បាល់ទាត់​លក្ខណៈ​អាជីព។ ជា​ពិសេស ពួក​គេ​នឹង​បាន​លេង​ក្នុង​ពាន​រង្វាន់​យុវជន​ផ្សេង​ៗដើម្បី​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម