កីឡា
បាល់ទាត់ប្រេស៊ីលអាចនឹងជាប់ពិន័យពីស្ថាប័នកំពូល FIFA និង CONMEBOL
កាលពីថ្ងៃទី៧ ខែធ្នូ តុលាការនៅទីក្រុង Rio de Janeiro បានបណ្តេញលោក Ednaldo Rodrigues ពីប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) និងបានតែងតាំងលោក José Perdiz ជាប្រធានបណ្តោះអាសន្ន ខណៈស្ថាប័នដឹកនាំកីឡាកំពូល២បានចាត់ទុកជា “ការជ្រៀតជ្រែកពីខាងក្រៅ”ក្រោមបទប្បញ្ញត្តិផ្ទៃក្នុងរបស់ពួកគេ។

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) នឹងបញ្ជូនតំណាងរបស់ខ្លួនទៅទីក្រុង Rio de Janeiro នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដើម្បីសិក្សា ស៊ើបអង្កេត និងរកដំណោះស្រាយជុំវិញបញ្ហានេះ។ អនុលោមតាមបទប្បញ្ញត្តិរបស់ស្ថាប័នទាំង៣គឺ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF), FIFA និង CONMEBOL ពួកគេនឹងស៊ើបអង្កេត និងស្វែងរកដំណោះស្រាយ។
យោងតាមប្រភពអនាមិកដែលប្រាប់សារព័ត៌មាន AFP ថា ទាំង FIFA និង CONMEBOL មិនអនុញ្ញាតឱ្យមាន “ការជ្រៀតជ្រែកពីខាងក្រៅពាក់ព័ន្ធនឹងសមាជិករបស់ពួកគេ” នោះទេ។ ពួកគេចង់ផ្ទៀងផ្ទាត់ និងវិភាគពីរឿងរ៉ាវដែលបានកើតឡើង ប៉ុន្តែពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ពិន័យសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលនោះទេ ប្រសិនបើវាត្រូវបានបញ្ជាក់ថា មានការជ្រៀតជ្រែករបស់រដ្ឋក្នុងការរំលោភលើបទបញ្ជាផ្ទៃក្នុង។
ដើមហេតុគឺការដក លោក Ednaldo Rodrigues ចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលតាមសាលាក្តីក្នុងទីក្រុង Rio de Janeiro។ បន្ទាប់មក លោក José Perdíz ត្រូវបានតែងតាំងជាប្រធានបណ្តោះអាសន្ន។ ប្រភពដែលបានពិគ្រោះជាមួយ AFP បាននិយាយថា ៖«បទប្បញ្ញត្តិគឺច្បាស់លាស់ និងរឹងមាំ។ អន្តរាគមន៍ខាងក្រៅក្នុងកិច្ចការរបស់សមាជិករបស់ខ្លួនមិនត្រូវបានអនុញ្ញាតឡើយ»។
សម្រាប់ FIFA និង CONMEBOL ប្រសិនបើរឿងនេះត្រូវបានរកឃើញពិតជាការជ្រៀតជ្រែកពីរដ្ឋមមែន ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការផ្អាកសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ពីការប្រកួតទាំងអស់ដែលរៀបចំដោយពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ស្ថាប័នទាំងពីរបានព្រមាន CBF អំពីស្ថានភាពដ៏ធ្ងន់ធ្ងរ។

ក្នុងករណីអាក្រក់ ក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់ប្រេស៊ីលប្រហែលជាមិនអាចប្រកួតក្នុងការប្រកួតអន្តរជាតិ។ សំបុត្រនេះត្រូវបានផ្ញើរួមគ្នានៅថ្ងៃទី២៤ ខែធ្នូ ដោយលោក Kenny Jean-Marie របស់ FIFA និងលោក Monserrat Jiménez Granda របស់ CONMEBOL ។ វាត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល UOL។
«ក្នុងន័យនេះ និងដើម្បីជាប្រយោជន៍ដល់សណ្តាប់ធ្នាប់ យើងក៏ចង់ចង្អុលបង្ហាញថា ប្រសិនបើ CBF ត្រូវបានព្យួរជាដាច់ខាតដោយស្ថាប័នមានសមត្ថកិច្ច FIFA វានឹងបាត់បង់សិទ្ធិពាក់ព័ន្ធទាំងអស់រហូតដល់ FIFA ដកការព្យួរវិញ។ នេះក៏មានន័យថា ជម្រើសជាតិប្រេស៊ីល និងក្លិបនឹងមិនអាចចូលរួមប្រកួតអន្តរជាតិណាមួយឡើយក្នុងចន្លោះពេលផ្អាក»។
ក្រៅពីការបណ្តេញ Rodrigues ដោយតុលាការប្រេស៊ីល និងការតែងតាំងលោក Perdiz វាគឺជាការជ្រៀតជ្រែករបស់រដ្ឋាភិបាលប្រេស៊ីលក្នុងបញ្ហាមួយចំនួនដែល FIFA ជឿថា វាជាការព្រួយបារម្ភចំពោះបាល់ទាត់ពិភពលោក។

គណៈប្រតិភូ FIFA នឹងទៅដល់ប្រទេសប្រេស៊ីលនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីបញ្ហានេះជាមួយមន្ត្រី CBF ក្នុងគោលបំណងស្វែងរកដំណោះស្រាយ មុនពេលការប្រកួត និងក្លិបនានារងផលប៉ះពាល់។ បេសកជនរបស់ FIFA ក៏នឹងផ្លាស់ប្តូរព័ត៌មានជាមួយសមាជិករដ្ឋាភិបាលប្រេស៊ីល ដើម្បីផ្ទៀងផ្ទាត់អ្វីដែលបានកើតឡើង និងស៊ីជម្រៅកម្រិតណា ប្រសិនបើមានការជ្រៀតជ្រែកពីខាងក្រៅ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?