កីឡា
គួន មុំ ប្តេជ្ញានាំវិសាខាឆ្ពោះទៅរកមេដាយមាសតេជោលីគ
កីឡាករបាល់ទះឆ្នើម គួន មុំ បានប្តេជ្ញានាំក្រុមបាល់ទះវិសាខាឆ្ពោះទៅរកការឈ្នះជើងឯកលីគបាល់ទះកំពូលកម្ពុជា (តេជោលីគ) រដូវកាលដំបូងដែលគ្រោងនឹងចាប់ផ្តើមនាខែមករា ឆ្នាំ២០២៤។
សមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា គួន មុំ បានបង្ហាញអារម្មណ៍រីករាយចំពោះសហព័ន្ធកីឡាបាល់ទះកម្ពុជាដែលបានខិតខំប្រឹងប្រែងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយរហូតទទួលបានលទ្ធផលល្អប្រសើរ និងមានលទ្ធភាពបង្កើតឲ្យមានការប្រកួតលីគបាល់ទះកំពូលកម្ពុជាជាលើកដំបូង។

គួច មុំ បានលើកឡើងថា ៖«ក្នុងនាមខ្ញុំជាកីឡាករម្នាក់ ខ្ញុំសប្បាយចិត្តខ្លាំងសម្រាប់សហព័ន្ធយើងអាចបង្កើតលីគបានជាលើកដំបូង។ នេះជាការអភិវឌ្ឍមួយជំហានទៀតដែលយើងមិនធ្លាប់មានពីមុន។ ខ្ញុំសង្ឃឹមថា លីគនេះនឹងជួយអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជា ជំរុញឲ្យកម្ពុជាសំបូរធនធានកាន់តែច្រើន ក្រុមជម្រើសជាតិកាន់តែខ្លាំង»។
នៅពេលសួរថា តើលោករំពឹងទទួលបានលទ្ធផលយ៉ាងណាសម្រាប់វិសាខាដែលបានចូលរួមប្រកួតតេជោលីគលើកដំបូងនេះ? កីឡាករដែលរួមចំណែកជួយក្រុមជម្រើសជាតិឈ្នះមេដាយប្រាក់ និងសំរិទ្ធស៊ីហ្គេមបានឆ្លើយតបថា ៖«ខ្ញុំអត់ទាន់ហ៊ាននិយាយបែបណាទេ ពីព្រោះមានក្រុមខ្លាំងៗចូលរួមច្រើន។ ការប្រឹងប្រែងក្រុមរបស់ខ្ញុំគឺដឹងថា ឆ្ពោះទៅមុខរកមេដាយមាសឲ្យទាល់តែបាន តែលទ្ធផលយ៉ាងណានៅពេលខាងមុខអត់ដឹងទេ។ ពីព្រោះក្រុមខ្លាំងៗច្រើន ពួកគេក៏មានកីឡាករបរទេស ហើយយើងមានកីឡាករបរទេសដែរ។ មើលអត់ទាន់ដឹង អត់ហ៊ានកំណត់ទុកមុនទេ»។

«ខ្ញុំសូមសំណូមពរប្អូនៗ អ្នកគាំទ្រដែលស្រឡាញ់ចូលចិត្តកីឡាបាល់ទះ សូមគាំទ្រ លើកទឹកចិត្តដើម្បីវិស័យកីឡានៅក្នុងប្រទេសកម្ពុជារបស់យើងកាន់តែរីកចម្រើន»។ គួន មុំ អំពាវនាវប្រជាពលរដ្ឋចូលរួមគាំទ្រលើកទឹកចិត្តឲ្យបានច្រើនសម្រាប់ការប្រកួតលីគបាល់ទះកំពូលកម្ពុជាជាលើកដំបូង។
តាមការគ្រោងទុក ការប្រកួត«តេជោលីគ»នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា ដល់ទីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកមានក្រុមបាល់ទះអាជីពចំនួន៨ចូលរួមប្រកួតរួមមានក្រុមបាល់ទះវិសាខា ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមនគរបាលព្រះសីហនុ ក្រុមនគរបាលពោធិ៍សាត់ និងក្រុមនគរបាលខេត្តកណ្តាល។
ជុំទី១ ការប្រកួតជុំសន្សំពិន្ទុ។ បន្ទាប់មកក្រុម២ទាបជាងគេត្រូវបានកាត់ចេញ ហើយក្រុមលេខ១ដល់៦ត្រូវបន្តប្រកួតសន្សំពិន្ទុជុំទី២។ ក្រោយចប់ជុំទី២ ក្រុម២មានពិន្ទុទាបជាងគេត្រូវកាត់ចេញ និងមាន៤ក្រុមឡើងទៅជុំទី៣ដែលត្រូវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រតែម្តង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង