Connect with us

កីឡា

ស្វាយរៀង បឹងកេត វិសាខា ភ្នំពេញក្រោន សង្ឃឹមខ្ពស់ឡើងវគ្គ៤ក្រុមពានសម្តេចតេជោ

បានផុស

នៅ

ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ លើក​ទី​១៧ ឆ្នាំ​២០២៣-២៤ បាន​ចាប់​ឆ្នោត​គូ​ប្រកួត​​រួច​រាល់​ហើយ​​ដោយ​ឃើញ​​ក្រុម​ខ្លាំង​៤​ហាក់​ដូច​ជា​មានភាគ​រយ​ច្រើន​ក្នុង​ការ​ឡើង​ទៅ​កាន់​​៤​ក្រុម​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​១៦ត្រូវ​បាន​ចាប់​ឆ្នោត​ចេញ​ជា​ពីរ​ផ្នែក​គឺ​​នៅ​ផ្នែក​ខាង​ឆ្វេង​មាន​​៨​ក្រុម និង​ផ្នែក​ខាង​ស្តាំ​មាន​៨ក្រុម​។ ​

៨​ក្រុម​ផ្នែក​ខាង​ឆ្វេង

  • ក្រុមបឹងកេត ប៉ះ ក្រុម​សៀមរាបអេហ្វហស៊ី ហើយ អង្គរស៊ីធី ប៉ះ អាយអេសអាយ ដង្កោសែនជ័យ។ ពីរ​គូនេះ​ ក្រុម​២​ដែល​ទទួល​បាន​ជ័យជម្នះ​​បាន​ឡើង​ទៅ​ប៉ះ​គ្នា​​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ហើយ​ក្រុម១​ឈ្នះ​​ឡើង​ទៅ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។
  • អង្គរថាយហ្គឺរ ប៉ះ ណាហ្គាវើលដ៍ ហើយ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ ក្រុម​ខេត្ត​កំពង់ធំ ឬ ក្រុម​ខេត្ត​បន្ទាយមានជ័យ (គូនេះកំពុង​ប្រកួត​ជម្រុះ​ថ្នាក់ជាតិ)។ ពីរ​គូ​នេះ ក្រុម​២​ដែល​ទទួល​បាន​ជ័យជម្នះ​បាន​ឡើង​​​ទៅ​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ និង​ក្រុម​១​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

៨​ក្រុម​ផ្នែក​ខាង​ស្តាំ

  • ក្រុម​ក្រសួង​មហា​ផ្ទៃ ប៉ះ ក្រុម​ខេត្ត​​ព្រៃវែង ហើយ​ ក្រុម​ខេត្ត​កំពង់ចាម ប៉ះ ក្រុម​វិសាខា។ ពីរ​គូ​នេះ ក្រុម​២​ដែល​ទទួល​បាន​ជ័យជម្នះ​ឡើងទៅ​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ហើយ​ក្រុម​១​​ឈ្នះ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។
  • ក្រុម​គិរីវង់សុខសែន​ជ័យ ប៉ះ ក្រុម​ ក្រសួង​ការពារ​ជាតិ ហើយ​ ក្រុម​ភ្នំពេញ​ក្រោន ប៉ះ ក្រុម​ខេត្ត​ត្បូងឃ្មុំ។ ពីរ​គូ​នេះ ក្រុម​​២​ដែល​ទទួល​បាន​ជ័យជម្នះ​ឡើង​ទៅ​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ហើយ​ក្រុម​១​​ឈ្នះ​បាន​ឡើង​​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

មើលតាម​សមត្ថភាព​​ក្រុម​​ទាំង​១៦​ខាង​លើ​ឃើញ​ថា​ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ បឹងកេត អាចប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ហើយ វិសាខា អាច​ប៉ះ​​ ភ្នំពេញ​ក្រោន។

ការ​ប្រកួត​វគ្គ​​១៦​ក្រុម​ចុង​ក្រោយ​ថ្នាក់​ជាតិ​ពាន​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧​ ​ឆ្នាំ​២០២៣-២៤ ​អនុញ្ញាត​ឲ្យ​កីឡាករ​បរទេស​ចូល​រួម​ប្រកួត​ដូច​ក្នុង​លីគ​ដែរ ដូច្នេះ​ការ​ប្រកួត​ប្រជែង​ពិត​ជា​តឹង​តែង​ខ្លាំង​​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម