Connect with us

កីឡា

ក្រោយផ្ដួលកីឡាការិនីឲ្យសន្លប់ អែម សុវណ្ណារី ប្រាប់អំពីការតាំងចិត្តបន្ថែម

បានផុស

នៅ

កាលខែ មករា កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ឬ គេស្គាល់រហស្សនាមថា “The Sweet Savage” បានរក្សាកំណត់ត្រា ១០០ % ក្នុងការបញ្ចប់គូប្រកួតក្រោយផ្ដួលកីឡាការិនី Choi Jeong Yun ឲ្យសន្លប់។ ជ័យជម្នះផ្ដួលគូប្រកួតឲ្យសន្លប់នៅទឹកទី២នាព្រឹត្តិការណ៍ ONE: UNBREAKABLE II នៅកីឡដ្ឋាន Singapore Indoor Stadium ឯប្រទេសសិង្ហបុរី បាននាំឲ្យកីឡាការិនីកូនខ្មែរនៅអាមេរិកឈ្នះលើកទី៤ក្នុងការប្រឡូកនៅសង្វៀនគុនចម្រុះ។ ជ័យជម្នះនេះ បានបង្ហាញថា គេអាចប្រឈមនឹងគូប្រកួតខ្ពស់ជាងខ្លួនដែលមានជំនាញកណ្ដាប់ដៃ និង ការទាត់ខ្ពស់ជាដើម។ ប៉ុន្តែ រូបគេនៅតែប្រើក្បាច់ចំបាប់បានល្អបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


សុវណ្ណារី រំលឹកថា ៖«ខ្ញុំមិនបានចេញកណ្ដាប់ដៃច្រើន ប៉ុន្តែខ្ញុំគ្រប់គ្រងការប្រកួតទាំងស្រុងនៅទឹកទី១។ ដូច្នេះ ខ្ញុំពិតជាមានមោទកភាពសម្រាប់ការប្រកួតនេះ។ ខ្ញុំមានបញ្ហាបញ្ចប់គូប្រកួតដោយស្នៀតតេក្វាន់ដូ ព្រោះគេខ្លាំងណាស់។ គូប្រកួតរបស់ខ្ញុំជំនាញឃីកបុកសីង និងខ្ពស់ជាងខ្ញុំ។ គេអាចវាយចេញវែង និងទាត់បានខ្ពស់»។ យ៉ាងណាក្ដី សុវណ្ណារី បានប្រើវិធីចូលបោកផ្ដួលដោយក្បាច់ចំបាប់ និងគាបជើងដោយស្នៀតតេក្វាន់ដូ ហើយអាចសំពងពីលើជាច្រើនដៃរហូតដល់អាជ្ញាកណ្ដាលបញ្ឈប់។

កូនខ្មែរអាមេរិក បញ្ជាក់អំពីការចង់ឡើងសង្វៀនថា ៖«ខ្ញុំនឹងបន្តហ្វឹកហាត់ឲ្យខ្លាំង និង កាន់តែរីកចម្រើនសម្រាប់ការប្រកួតនីមួយៗ។ និយាយដោយស្មោះ ខ្ញុំចង់អភិវឌ្ឍ [ស្នៀតប្រយុទ្ធរបស់ខ្ញុំ] ឲ្យល្អបំផុត»។ កីឡាការិនីវ័យ ២៨ ឆ្នាំសង្កត់ធ្ងន់ថា ៖«ក្នុងអាជីពរបស់ខ្ញុំរហូតដល់ពេលនេះ ខ្ញុំប្រកួតបានម្ដងក្នុងមួយឆ្នាំ។ ដូច្នេះគោលដៅឆ្នាំ២០២១ ខ្ញុំចង់ឲ្យរវល់ខ្លាំងជាងរាល់ដង យ៉ាងហោច ក៏បាន ២ប្រកួតដែរនៅឆ្នាំនេះ។ មួយទៀត ខ្ញុំចង់បង្កើនកម្រិតឲ្យទទួលខ្សែក្រវាត់ពណ៌ស្វាយក្នុងក្បាច់គុនជឺជិតស៊ូ ផងដែរ»។ «ជ័យជម្នះនេះជាមោទនភាពគុនខ្មែរ ដែលតំណាងឲ្យកម្ពុជា។ ជ័យជម្នះនេះ វាធ្វើឲ្យខ្ញុំកាន់តែឆ្ពោះទៅរកគោលដៅធំបំផុត។ ខ្ញុំចង់ក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ONE Flyweight នៅថ្ងៃមុខ»។

គួរដឹងថា ឆ្នាំ ២០២០ អែម សុវណ្ណារី មិនបានបង្ហាញខ្លួនទេ ដោយសារវិបត្តិកូវីដ-១៩ ផ្ទុះខ្លាំងនៅអាមេរិក និងត្រូវបានដាក់កំហិតក្នុងការធ្វើដំណើរ។ គិតត្រឹមពេលនេះ សុវណ្ណារី ឈ្នះ ៤ លើកក្នុងការបង្ហាញខ្លួន ៥ លើក ពេលចាប់ផ្ដើមប្រឡូកក្នុងពិភពគុនចម្រុះ តាំងចុងឆ្នាំ ២០១៦ មក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤៨ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម