Connect with us

កីឡា

ការ​ឡើង​ថ្លៃ​សណ្ឋាគារ​នៅ​ប៉ារីសក្នុងកីឡា​អូឡាំពិក២០២៤កំពុងរងការរិះគន់

បានផុស

នៅ

ការរំពឹងទុកនៃការឡើងថ្លៃសណ្ឋាគារក្នុងទីក្រុងប៉ារីស​ប្រទេស​បារាំង​អំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកបានកើនលើសការរំពឹងទុកដែល​បាន​ជំរុញ​ឲ្យ​មាន​​ការតវ៉ាភ្លាមៗ។

តម្លៃសំបុត្រសម្រាប់យប់នៃពិធីបើកចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា អាចកើនឡើង ២២៦%។ នេះបើយោងតាមការសិក្សា​បានចេញផ្សាយកាលពីថ្ងៃពុធមុនដោយ UFC-Que Choisir។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងការឡើងថ្លៃ ការតវ៉ា​និងការត្អួញត្អែរបានកើនឡើង។ វាមិនត្រឹមតែជាការកើនឡើង​តម្លៃ​ប៉ុណ្ណោះ​ទេ វាក៏មានការត្អូញត្អែរអំពីការលំបាកដែលសណ្ឋាគារជាច្រើនកំណត់លើអតិថិជន​នៅពេលកក់ទុក ក្នុងករណីខ្លះបង្ខំឱ្យពួកគេកក់លើសពីមួយយប់។ ស្ថានភាពនេះជួនកាលមានភាពស្មុគស្មាញសម្រាប់អ្នកទេសចរ ពីព្រោះពួកគេត្រូវគោរពតាមកាតព្វកិច្ច។ ក្នុងឱកាសនេះ វត្តមានកីឡាអូឡាំពិកបានផ្លាស់ប្តូររបៀបធ្វើការ។

ការសិក្សាមួយផ្សេងទៀត​បានចេញផ្សាយនៅក្នុងខែកញ្ញាដោយការិយាល័យអនុសញ្ញាទីក្រុងប៉ារីស និងការិយាល័យអ្នកទស្សនា បានព្រមានថា នៅ​តំបន់ Île-de-France តម្លៃបន្ទប់​ជាមធ្យម​ក្នុងខែកក្កដាគឺ ១៦៩អឺរ៉ូ ធៀបនឹងការប៉ាន់ស្មានចំនួន ៦៦៩អឺរ៉ូក្នុងអំឡុងពេលប្រកួតអូឡាំពិក ឆ្នាំ២០២៤។ វាមិនត្រឹមតែសណ្ឋាគារដែលកំពុងទាញយកអត្ថប្រយោជន៍ពី​កីឡា​ដើម្បីដំឡើងតម្លៃ​ប៉ុណ្ណោះ​ទេ សូម្បីតែអាផាតមិន និងផ្ទះ ដែលបានចុះបញ្ជីនៅកម្មវិធី Airbnb ក៏បានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងជុំវិញពិភពលោក។ តម្លៃមិនអាចប្រៀបធៀប​នឹងព្រឹត្តិការណ៍កីឡាមុនៗដែល​ធ្វើនៅទីក្រុងប៉ារីស សូម្បីតែព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបក៏ដោយ។

ការកក់សណ្ឋាគារជាច្រើនបានធ្វើឡើងរួចហើយ ប៉ុន្តែការផ្គត់ផ្គង់នៅទីក្រុងប៉ារីសគឺធំសម្បើម ហើយជាច្រើនទៀតមិនទាន់ត្រូវបានធ្វើឡើង ហើយវាទំនងជាថាការតវ៉ា និងអារម្មណ៍ទូទៅនឹងធ្វើឱ្យស្ថានការណ៍ផ្លាស់ប្តូរ។

ការព្យាករ​ថា ភ្ញៀវទេសចរជិត៣លាននាក់នឹង​ទៅ​ទីក្រុងប៉ារីស​អំឡុងពេលកីឡាអូឡាំពិក ដូច្នេះការផ្គត់ផ្គង់សណ្ឋាគារ​ត្រូវការ​​កាន់​តែ​ច្រើន។ សន្តិសុខគឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែលអាជ្ញាធរកំពុងយកចិត្តទុកដាក់ជាពិសេស ពី​ព្រោះវានឹងក្លាយជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុន ដោយពិធី​បើក​ជា​ផ្លូវ​ការ​រៀប​ចំ​ជាលើកដំបូងនៅមាត់​ទន្លេ Seine ពោលគឺនៅខាងក្រៅកីឡដ្ឋាន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម