Connect with us

កីឡា

អូឡាំពិក​អន្តរជាតិបដិសេធការទាមទាររបស់អ៊ុយក្រែនជុំវិញអត្តពលិករុស្ស៊ី

បានផុស

នៅ

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach មិនខ្លាចការធ្វើពហិការរបស់​ប្រទេស​អ៊ុយក្រែន​​ក្នុង​កីឡាអូឡាំពិក ឆ្នាំ២០២៤ ទេ​ ជុំ​វិញ​អត្តពលិក​ប្រទេសរុស្ស៊ី និងបេឡារុស្ស​ត្រូវ​បាន​អនុញ្ញាតឱ្យចូលរួម​ប្រកួត​កីឡា​ពិភព​លោក​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចកាលពីថ្ងៃទី៨ ខែធ្នូ ដើម្បី​ឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង​ ដោយឈរលើមូលដ្ឋានអព្យាក្រឹត។ ទោះយ៉ាងណា ការ​សម្រេច​នេះ​បាន​តែ​វិញ្ញាសាឯកត្តជនប៉ុណ្ណោះ។ អត្តពលិក​ម្នាក់​ៗ​ត្រូវ​បំពេញ​លក្ខណៈវិនិច្ឆ័យជាក់លាក់​ដោយ​ខ្លួន​ឯង។

លោក លោក Bach បាន​លើក​ឡើង​ថា ៖«ការមិនបំពេញតាមការទាមទារទាំងអស់របស់អ៊ុយក្រែនមិនមែនមានន័យថា IOC គាំទ្រសង្រ្គាមនោះទេ។ យើងបានបង្ហាញសាមគ្គីភាពដែលមិនធ្លាប់មាន​ជាមួយអត្តពលិកអ៊ុយក្រែន​ចាប់តាំងពីសង្គ្រាម​បាន​ផ្ទុះ​ឡើង។ ហេតុអ្វីបានជាអ៊ុយក្រែន គួរដាក់ទណ្ឌកម្មអត្តពលិករបស់ខ្លួនចំពោះសកម្មភាពរបស់កងទ័ពរុស្ស៊ី?

លោក Bach បានបន្ត​ថា ការសម្រេចចិត្តលើការទទួលយកអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ​នឹង​មិនផ្លាស់ប្តូរ​ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន​​សម្រាប់​ជា​ថ្នូរ​​អង្វរ​ប្រទេសរុស្ស៊ីនោះទេ។ «ជាថ្មីម្តងទៀតបញ្ជាក់យ៉ាងច្បាស់ដល់ពិភពលោកអំពីសារសំខាន់នៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលនេះ»។

ការសម្រេចចិត្តរបស់ IOC បានទាញប្រតិកម្មយ៉ាងខ្លាំងពីអ៊ុយក្រែន និងរុស្ស៊ី។ សហព័ន្ធ​កីឡា​រុស្ស៊ីបារម្ភថា អត្តពលិកល្អបំផុតរបស់ខ្លួនអាចត្រូវបានបដិសេធ​ក្នុង​ការ​ចូលប្រកួតដោយឈរលើមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យទាំងនេះ។

«នេះមានន័យថា យើងពិតជាបានរកឃើញដំណោះស្រាយដែលមានតុល្យភាព»។ លោក Bach បាននិយាយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម