Connect with us

កីឡា

សមាជិកសភាអង់គ្លេស អំពាវនាវឱ្យមានច្បាប់ដាក់ទោសអ្នកចូលមើលបាល់ទាត់ខុសច្បាប់

បានផុស

នៅ

សមាជិកសភាចក្រភពអង់គ្លេស កំពុងអំពាវនាវឱ្យមានការបង្កើតច្បាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋថ្មីមួយសម្រាប់ការចូលទស្សនាការប្រកួតបាល់ទាត់ដោយខុសច្បាប់ បូករួមទាំងកិច្ចសហការកាន់តែប្រសើរឡើងរវាងចក្រភពអង់គ្លេស និងប៉ូលិសនៅក្រៅប្រទេស ដើម្បីបង្កើនសុវត្ថិភាពក្នុងព្រឹត្តិការណ៍កីឡាធំៗ។

ទិដ្ឋភាពអ្នកគាំទ្រនៅកីឡដ្ឋាន Anfield
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា នៃសភាអង់គ្លេស បានចេញរបាយការណ៍ «សុវត្ថិភាពក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗ» កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនអំពីសុវត្ថិភាពអ្នកគាំទ្រក្នុងអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 នៅកីឡដ្ឋាន Wembley និងភាពវឹកវរពាក់ព័ន្ធនឹងអ្នកគាំទ្រ​ Liverpool នៅវគ្គផ្តាច់ព្រ័ត្រពាន Champions League កាលពីឆ្នាំ២០២២។

ប្រធានគណៈកម្មាធិការវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា លោកស្រី Caroline Dinenage​ បាន​និយាយថា ៖«អ្នកគាំទ្រដែលសម្រុកទៅចូលរួមការប្រកួតនានាក្នុង​ឆ្នាំនេះ គួរតែអាចរីករាយជាមួយពេលវេលាជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅ​ទី​កន្លែងកីឡាដែលមានសុវត្ថិភាព និងស្វាគមន៍»។

«គួរឱ្យស្ដាយ ការកើនឡើងនៃភាពមិនប្រក្រតី​ក្នុង​កីឡាបាល់ទាត់ ក្រោយជំងឺរាតត្បាត និងគ្រោះមហន្តរាយ​បានកើតឡើងនៅកីឡដ្ឋាន Wembley និងនៅទីក្រុងប៉ារីស បានបង្ហាញថា មានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីធានាបាននូវ​សុវត្ថិភាព​ទាំងអស់គ្នា»។ លោកស្រីបានបន្ថែម។

របាយការណ៍បាននិយាយថា អាកប្បកិរិយារបស់អ្នកគាំទ្រ Liverpool ដែលបានធ្វើឱ្យអាជ្ញាធរបារាំងនៅវគ្គផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League គឺជារឿងដ៏ “គួរឱ្យអាម៉ាស់” ហើយថាអាកប្បកិរិយារបស់កងកម្លាំងប៉ូលិស​បរទេសចំពោះអ្នកគាំទ្របាល់ទាត់ចក្រភពអង់គ្លេស បានរួមចំណែកយ៉ាងខ្លាំងទៅដល់ភាពវឹកវរ។

លោកស្រី Dinenage បាននិយាយថា ការកាត់កន្ទុយសំបុត្រ និងទម្រង់ផ្សេងៗ​ទៀតនៃការចូលទៅក្នុងកីឡដ្ឋានដោយគ្មានការអនុញ្ញាត គឺជាបញ្ហាកើនឡើងនៅក្នុងការប្រកួតដែលមានទម្រង់ខ្ពស់ និងធ្វើឱ្យសុវត្ថិភាពប្រឈម​ហានិភ័យពីការកកកុញមនុស្សលើសទម្ងន់។

អ្នកស្រីបាននិយាយថា ៖«អ្នកដែលពាក់ព័ន្ធគួរតែដឹងថា ពួកគេ​ប្រឈមមុខនឹងផលវិបាក ហើយរដ្ឋាភិបាលគួរតែគាំទ្រច្បាប់ដើម្បីធានា​ថា ​ពួកគេអាចត្រូវបានគេហាមឃាត់»។

គណៈកម្មាធិការបាននិយាយថា កង្វះការពិន័យព្រហ្មទណ្ឌជាក់លាក់ដែលរួមបញ្ចូលការប្រើប្រាស់បទបញ្ជាហាមប្រាមកីឡាបាល់ទាត់ គឺអនុញ្ញាតឱ្យការចូលដោយគ្មានការអនុញ្ញាតបន្តដោយគ្មានបញ្ហា ហើយខ្លួនកំពុងអំពាវនាវឱ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីការចូលទស្សនាការប្រកួតកីឡាបាល់ទាត់ដោយមិនមានការអនុញ្ញាត។

ក្នុងចំណោមអនុសាសន៍ផ្សេងទៀតគឺថា ស្ថាប័នកីឡាគួរតែបង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ពួកគេចំពោះសុវត្ថិភាពអ្នកគាំទ្រនៅខាងក្រៅកីឡដ្ឋាន ហើយ​​រដ្ឋាភិបាលគួរតែណែនាំប្រព័ន្ធមជ្ឈិមមួយដើម្បីរាយការណ៍ពីការរើសអើង និងអាកប្បកិរិយាប្រឆាំងនឹងសង្គមនៅពេលប្រកួត៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១២ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម