Connect with us

កីឡា

Pochettino រំពឹងលើ Palmer អាចនឹងឈានដល់កម្រិតកំពូលដូច Di Maria

បានផុស

នៅ

លោក Mauricio Pochettino គ្រូបង្វឹកក្លិប​បាល់ទាត់​តោ​ខៀវ Chelsea មាន​ជំនឿចិត្ត​លើ​ខ្សែបម្រើ Cole Palmer ​​​នឹង​មាន​សមត្ថភាព​​ប្រកប​ដោយ​​សក្តានុពល​ឈានដល់កម្រិត​កំពូល​​មួយ​ដូចកីឡាករ Angel Di Maria នៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​បម្រើ​ស្លាប​វ័យ​ក្មេង​ Cole Palmer បានផ្លាស់ទៅ Chelsea ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុង​តម្លៃ​ខ្លួន​៤០​លាន​ផោន​ ​និង​បានជាប់ឈ្មោះ​ក្នុងជម្រើស១១នាក់ដំបូងរបស់លោក Pochettino។ រូប​គេ​​ជា​បេក្ខភាពម្នាក់​ទទួលបន្ទុក​ទាត់បាល់ពិន័យ១១ម៉ែត្រ។ រូបគេ​ជាអ្នកបញ្ចូន​បាល់ឲ្យកីឡាករ Curtis Jones ស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA U-21 Euros ដែល​​​​បាន​​ជួយ​ក្រុម​យុវជន​ជម្រើសជាតិអង់គ្លេសឈ្នះពានរង្វាន់​​ឆ្នាំ​២០២៣។ កីឡាករវ័យ២១​ឆ្នាំ​​ក៏​បានបង្ហាញខ្លួន​លើកដំបូងជាមួយក្រុមឈុតធំរបស់អង់គ្លេស​ដឹកនាំដោយលោក Gareth Southgate បន្ទាប់ពីការបង្ហាញទម្រង់ដ៏ល្អក្នុងរដូវកាលនេះ។

លោក Pochettino បាននិយាយថា ៖«​សមត្ថភាព​លើ​ទី​លាន​ គាត់​មាន​ជំនាញប្រើជើងឆ្វេង និង​មានបច្ចេកទេស​ស្រដៀង​​កីឡាករ Angel Di Maria ទាំងគុណភាព និង​បច្ចេកទេស​មួយចំនួន​ទៀត»។ Di Maria ជាសមាជិកដែល​បាន​ជួយ​​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីនឈ្នះជើងឯកពិភពលោក ឆ្នាំ២០២២។

លោក Pochettino បច្ចុប្បន្នជាគ្រូបង្វឹកក្លិប Chelsea ហើយ​លោក​ក៏​ធ្លាប់ដឹកនាំក្លិប PSG នៅប្រទេសបារាំង​ជា​កន្លែង​ដែល​លោក​ធ្លាប់​ការងារ​ជាមួយកីឡាករ Di Maria។ ហេតុ​​នេះ​ហើយ​បាន​ជា​​គ្រូបង្វឹកស្គាល់ពីសមត្ថភាពរបស់ខ្សែបម្រើឆ្នើមរបស់អាហ្សង់ទីន​​ច្បាស់។

លោក Pochettino បានបន្ថែមថា ៖«Palmer មានសក្ដានុពល​​អាច​ឈានដល់កម្រិត​ខ្ពស់មួយ។ ​​ឥឡូវ​នេះ គាត់ហាក់នៅមានកម្រិត​។ ​គាត់​អាចក្លាយ​ជា​អ្នក​នាំលេងមួយរូប។ គាត់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចប់​ទី បញ្ចូនបាល់ល្បឿន។ នេះហើយជាភាព​ស្រដៀង​គ្នា​នឹង​ Di Maria»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Eurosport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម