Connect with us

កីឡា

តារា​ឆ្នើម​ Premier League ៥រូបបានធ្លាក់តម្លៃខ្លួនខ្លាំងក្រោយផ្លាស់ទៅក្លិបថ្មី

បានផុស

នៅ

តម្លៃខ្លួនរបស់កីឡាករ​​បាន​ធាក់ចុះ​ដោយសារ​បញ្ហា​របួស ឬ​វ័យ​​ច្រើន ប៉ុន្តែ​​កីឡាករ​ខ្លះ​​​បាន​​​​ផ្លាស់​ប្តូរ​ក្លិប​ក៏​បាន​ធ្វើ​ឲ្យ​សមត្ថភាព​ធ្លាក់​ចុះ​ដែរ​។ ជាក់​ស្តែង​កីឡាករ​ឆ្នើម​៥រូប​នៅ​លីគ​អង់គ្លេស​ Premier League បាន​ធ្លាក់​ចុះ​តម្លៃ​ខ្លួន​យ៉ាង​ខ្លាំង​ក្រោយ​ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​ក្លិប​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡាករ Antony

ក្រោយការផ្លាស់មកកាន់ក្លិប Manchester United កីឡាករប្រេស៊ីល​ Antony បាន​ធ្លាក់ចុះ​ទម្រង់លេង​យ៉ាង​ខ្លាំង។ កាល​នៅក្លិប​​ Ajax រូប​គេបង្ហាញ​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ​រហូត​ត្រូវ​បាន​ក្លិប​អង់គ្លេស​ទិញ​យក​តម្លៃរហូតដល់៨០លានផោន ប៉ុន្តែ​នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ នៅ​​សល់​តម្លៃ​ខ្លួន​ត្រឹម ៣៤.៧ លានផោន​ប៉ុណ្ណោះ។

២. កីឡាករ Jordan Sancho

កីឡាករ Sancho មិនមាន​ឱកាស​បង្ហាញខ្លូននៅកីឡដ្ឋាន Old Trafford ទាល់តែសោះ​​នៅ​ពេល​​មាន​ជម្លោះ​ជាមួយលោក Erik ten Hag គ្រូបង្វឹករបស់កក្លិបបិសាចក្រហម។ Man United បាន​ទិញ​រូប​គេ​ពី​ក្លិប​អាល្លឺម៉ង់ Dortmund ក្នុង​តម្លៃ​ខ្លួន៨៥​លាន​ផោន ក្នុង​​ឆ្នាំ​២០២១។ នៅ​ឆ្នាំ​២០២២ តម្លៃ​ខ្លួន​បាន​ធ្លាក់ចុះ​មក​ត្រឹម ៣០.៤លានផោន និង​​ដាច់​ឆ្នាំ​២០២៣​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​២១.៧​លាន​ផោន។

៣. កីឡាករ Wesley Fofana

ខ្សែការពារសញ្ជាតិបារាំង Wesley Fofana បានជួបបញ្ហារបួសចាប់តាំងពីការផ្លាស់ទៅ Chelsea កាលពីឆ្នាំមុន។ តម្លៃ​ទីផ្សារ​របស់​គេក៏មានធ្លាក់ចុះចំនួន២៨.៧លានផោន បន្ទាប់ពីរបួស​​​រហូតដល់អវត្តមានក្នុងការបង្ហាញខ្លូនលើទីលាន​រយៈពេលយូរ។ កីឡាករ​វ័យ២៣ឆ្នាំ​ត្រូវ​វះកាត់​​របួស ACL និង​​ត្រូវ​អវត្តមាន​​ពី​​​ព្រឹត្តិការណ៍​ជា​ច្រើន​ក្នុង​ឆ្នាំ២០២៣-២៤។

៤. កីឡាករ Mason Mount

កីឡាករ Mount បានផ្លាស់ទៅ​ទឹកដី Old Trafford ក្នុង​តម្លៃ​ខ្លួន​៥៥​លាន​ផោន​ដោយ​មាន​ក្តី​រំពឹង​បង្ហាញ​ទម្រង់លេង​ល្អនៅ​ Manchester United ប៉ុន្តែរហូតមកដល់ពេលនេះអ្វីៗ​ខុសពីការរំពឹងទុក។ កីឡាករ​វ័យ២៤ឆ្នាំ​បាន​ខកខានក្នុងការបង្ហាញ​ជាច្រើនជាមួយក្លិប​ក្នុង​រដូវ​កាល​នេះ​។ គិតត្រឹមចុងឆ្នាំ២០២៣តម្លៃខ្លួន​បាន​ធ្លាក់ចុះមក​ត្រឹម​២៦លានផោន។  

៥. កីឡាករ Marc Cucurella

ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​ Marc Cucurella បានបង្ហាញទម្រង់បានយ៉ាងល្អជាមួយក្លិប Brighton ប៉ុន្តែ​ការ​ផ្លាស់​ទៅ Chelsea នៅ​ឆ្នាំ​២០២២​​ក្នុង​តម្លៃ​ខ្លួន​៥៥​លាន​ផោន​ ធ្វើមិនបានល្អ​ទេ​នៅ​ឆ្នាំ​២០២៣។ រូប​គេ​ពិបាកក្នុងការប្រជែង​កៅអី១១​នាក់​ដំបូង ក្នុង​រដូវកាលដំបូង។ ហេតុ​នេះ​ធ្វើឲ្យតម្លៃទីផ្សារ​ធ្លាក់ចុះ​មក​ត្រឹម​២៦លានផោនគិតត្រឹមដាច់​ឆ្នាំ​២០២៣។

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ onefootball

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម