កីឡា
ប្រវត្តិមិនដែលចាញ់ជើងខ្លាំងជប៉ុន Tenshin មានតម្លៃខ្លួន២.៥លានដុល្លារ
អ្នកលេងឃីកបុកស៊ីង Tenshin Nasukawa កំពុងក្លាយជាកីឡាករឃីកបុកស៊ីងជប៉ុនទទួលបានជោគជ័យបំផុតគិតចាប់តាំងពីប្រឡូកអាជីពផ្លូវការតាំងពីឆ្នាំ២០១២ និងមិនទាន់ស្គាល់បរាជ័យម្តងណាឡើយជាមួយការគ្រងខ្សែក្រវាត់ជាច្រើនគ្រឿង។

កើតនៅឆ្នាំ១៩៩៨ ដើមឡើយ Tenshin ចាប់អារម្មណ៍ហ្វឹកហាត់កីឡាការ៉ាតេ Kyokushin ក្នុងវ័យទើប៥ឆ្នាំ ប៉ុន្តែឪពុកធ្លាប់បានបង្ខំឲ្យហាត់ការ៉ាតេ Dojo។ រូបគេបានឈ្នះជើងឯកការ៉ាតេ Kyokushin ពិភពលោកកម្រិតយុវជននៅពេលរូបគេរៀនថ្នាក់ទី៥។ បន្ទាប់មក រូបគេបានចាប់អារម្មណ៍កីឡាឃីកបុកស៊ីង។
ឥទ្ធិពលដែលធ្វើឲ្យជំនាញឃីកបុកស៊ីងរបស់ Tenshin ខ្លាំងគឺដោយសារមានមូលដ្ឋានគ្រឹះប្រដាល់សកល មួយថៃ និងការ៉ាតេ។ នៅឆ្នាំ២០១០ រូបគេបានចាប់ផ្តើមប្រកួតឃីកបុកស៊ីងជាលក្ខណៈមិនអាជីព ឬស្ម័គ្រចិត្តរហូតដល់ឆ្នាំ២០១២ ដោយឆ្លងកាត់លើសង្វៀនចំនួន១០៧ដងគឺឈ្នះ៩៩ដង ចាញ់៥ដង និងស្មើ៣ដង។

បន្ទាប់មក រូបគេបានចាប់ផ្តើមប្រកួតឃីកបុកស៊ីងអាជីពរហូតដល់បច្ចុប្បន្នដោយបានឡើងសង្វៀនចំនួន៤៤ដងគឺឈ្នះទាំង៤៤ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣០ដង និងឈ្នះដោយពិន្ទុតែ១៤ដងប៉ុណ្ណោះ ហើយមិនទាន់ស្គាល់បរាជ័យម្តងណាសោះ។
សម្រាប់ការប្រកួតឃីកបុកស៊ីងអាជីព៤៤ដង រូបគេបានជួបដៃគូខ្លាំងៗលំដាប់ពិភពលោកជាច្រើនមានកីឡាករជប៉ុន ថៃ អាហ្សង់ទីន ហ្វីលីពីន អៀរឡង់ ចិន មារ៉ុក ព័រទុយហ្គាល់ ក្រិក បារាំង កូរ៉េខាងត្បូង និងប្រេស៊ីលជាដើម។ ការប្រកួតទាំងនេះរូបគេទទួលបានតម្លៃរាប់លានដុល្លារអាមេរិក។
កាលពីឆ្នាំ២០១៨ Tenshin បានយកឈ្នះជើងខ្លាំងថៃ Rodtang ដោយពិន្ទុ បន្ទាប់ពីការប្រកួតរហូតដល់៦ទឹក។ តាមពិតទៅការប្រកួតត្រឹមតែ៥ទឹកទេ ប៉ុន្តែដោយសារពិន្ទុស្មើគ្នា គណៈកម្មការបានសម្រេចឲ្យប្រកួត១ទឹកទៀតដើម្បីកាត់សេចក្តីស្វែងរកម្ចាស់ខ្សែក្រវាត់ RISE Featherwieght ពិភពលោកទម្ងន់៥៧.៥គីឡូក្រាម។ ការប្រកួតនេះបានធ្វើឲ្យ Tenshin ល្បីកាន់តែខ្លាំងនៅតំបន់អាស៊ី។

អ្វីដែលគួរចាប់អារម្មណ៍បំផុតនោះគឺការប្រកួតចុងក្រោយជាមួយជើងខ្លាំងមិត្តរួមជាតិ Takeru Segawa កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ តាមផ្សាយរបស់សារព័ត៌មានថា Tenshin ទទួលបានតម្លៃខ្លួន២.៥លានដុល្លារអាមេរិក ដែលជាតម្លៃដ៏ខ្ពស់សម្រាប់ប្រដាល់ឃីកបុកស៊ីងលំដាប់ពិភពលោក។
កាលអាយុ១៤ឆ្នាំ ស្ថាប័នរៀបចំការប្រកួត Taiken Promotion Inc បានផ្តល់កុងត្រាដោយមានតម្លៃ១០ម៉ឺនដុល្លារអាមេរិកសម្រាប់ការប្រកួតសកល ប៉ុន្តែ Tenshin បានបដិសេធដោយសាររូបគេស្រឡាញ់កីឡាឃីកបុកស៊ីង។ ទោះយ៉ាងណា រូបគេបានប្រកួតប្រដាល់សកលអាជីព២ដងដោយទទួលបានជោគជ័យទាំងពីរដង។

ក្រៅពីកីឡាឃីកបុកស៊ីង និងសកល កីឡាករ Tenshin ក៏បានប្រកួតគុនចម្រុះ (MMA) ៤ដងគឺឈ្នះទាំង៤ដង។
ជាមួយគ្នានេះ រូបគេក៏បានប្រកួតសកលលក្ខណៈសម្តែងពីរប្រកួតថែមទៀតគឺប្រកួតជាមួយជើងខ្លាំងពិភពលោករបស់អាមេរិកដែលមិនមានប្រវត្តិចាញ់ Floyd Mayweather នៅឆ្នាំ២០១៨ដោយចាញ់សន្លប់ក្នុងទឹកទី១។ នៅឆ្នាំ២០២១ រូបគេបានប្រកួតសម្តែងជាមួយ Takanori Gomi ដោយលទ្ធផលគ្មានអ្នកឈ្នះចាញ់។

ស្ថិតិប្រកួត
- ឃីកបុកស៊ីងមិនអាជីព៖ ១០៧ដង (ឈ្នះ៩៩ដង ចាញ់៥ដង និងស្មើ៣ដង)
- ឃីកបុកស៊ីងអាជីព៖ ៤៤ដង (ឈ្នះទាំងអស់ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣០ដង)
- សកលអាជីព៖ ២ដង (ឈ្នះទាំងពីរដង)
- គុនចម្រុះ (MMA)៖ ៤ដង (ឈ្នះទាំង៤ដង)
ឆ្នាំ២០១៥
- ខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក ISKA Oriental Rules Bantamweight (៥៥គក)
- ខ្សែក្រវាត់ឃីកបុកស៊ីង RISE Bantamweight (៥៥គក)
- ខ្សែក្រវាត់ឃីកបុកស៊ីង BLADE Japan Cup (៥៥គក)
ឆ្នាំ២០១៧
- ខ្សែក្រវាត់ Riizin Flyweight (៥៧គក)
ឆ្នាំ២០១៨
- ខ្សែក្រវាត់ RISE World Series (៥៨គក)
ឆ្នាំ២០១៩
- ខ្សែក្រវាត់ ISKA Unified Rules Featherwieght (៥៧គក)
- ខ្សែក្រវាត់ RISE World Series (៥៨គក)
សម្រាប់ការប្រកួតមិនអាជីព រូបគេបានឈ្នះខ្សែក្រវាត់ចំនួន១០គ្រឿងទៀតនៅ៦សង្វៀនផ្សេងគ្នាចាប់ពីទម្ងន់៣៥គីឡូក្រាមដល់៥៥គីឡូក្រាម។ រូបគេក៏មានខ្សែក្រវាត់ការ៉ាតេចំនួន៤គ្រឿងទៀតនៅសង្វៀន Shin Karate និង Shinyokushinkai៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ