Connect with us

កីឡា

ម្ចាស់ខ្សែក្រវាត់គុនខ្មែរ នៅ ស្រីពៅ ចូលរោងការ​នឹងម្ចាស់មេដាយមាសអាស៊ី សុខ រិទ្ធ

បានផុស

នៅ

កីឡាការិនី​ពហុ​ជំនាញ នៅ ស្រីពៅ និង​កីឡាករ​ប្រដាល់​គុន​ខ្មែរ-ឃីកបុកស៊ី សុខ រិទ្ធ បាន​សម្រេច​ដឹក​ដៃ​គ្នា​ចូល​រោងមង្គល​ជ័យ​​នៅ​ថ្ងៃ​សុក្រ ទី​៥ ខែ​មករា ឆ្នាំ​២០២៤​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​បាន​យល់​ចិត្ត​គ្នា​​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ សុខ រិទ្ធ ទទួលបានជោគជ័យគួរឲ្យកត់សំគាល់ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីវិលត្រឡប់មកប្រទេស​​​កម្ពុជាវិញកាលពីឆ្នាំ២០២២ ក្រោយបានចំណាយពេលច្រើនឆ្នាំនៅប្រទេសថៃជាមួយឪពុកម្តាយដែលធ្វើការនៅទីនោះ។ រូប​គេ​បាន​ឈ្នះ​​មេដាយមាសក្នុងការប្រកួតឃីកបុកស៊ីង​ជើងឯកអាស៊ីឆ្នាំ២០២២ នៅ​ប្រទេស​ថៃ​ និង​បាន​​ឈ្នះ​មេដាយ​មាស​កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។

ពាក់ព័ន្ធនឹងអាជីពប្រដាល់ សុខ រិទ្ធ ​ធ្លាប់​បានប្រាប់«កម្ពុជាថ្មី»ថា៖«ខ្ញុំស្រឡាញ់ប្រដាល់តាំងពីក្មេង ព្រោះខ្ញុំរៀនអត់ពូកែ។ កាលនៅរៀន គ្រាន់តែចូលសាលា ខ្ញុំមានអារម្មណ៍ឈឺក្បាល។ ខ្ញុំស្រឡាញ់ប្រដាល់តាំងពីជំនាន់លោកគ្រូ អេ ភូថង, លោកគ្រូ វ៉ន វីវា មើលពួកគាត់វ៉ៃតាមទូរទស្សន៍សខ្មៅ»។

ចុងឆ្នាំ២០២៣ សុខ រិទ្ធ ស្ទើរតែមិនជឿថា គុនខ្មែរទទួលបានគាំទ្រខ្លាំងពីមហាជន និងមានអ្នកជួយជ្រោមជ្រែងរៀបចំកម្មវិធីធំៗច្រើន។

សុខ រិទ្ធ បានបន្ថែមថា ៖«តាំងពីខ្ញុំចាប់អាជីពជាអ្នកប្រដាល់មកខ្ញុំមិនដែលគិតថា គុនខ្មែរទទួលបានការគ្រាំទ្រយ៉ាងខ្លាំងបែបនេះទេ។ ខ្ញុំទើបតែឃើញ២ឆ្នាំចុងក្រោយនេះទេ មានបងប្អូនគាំទ្រគុនខ្មែរច្រើន។ ខ្ញុំគិតថា រយៈពេល២ទៅឆៅ៣ឆ្នាំទៀត គុនខ្មែរកាន់តែរីកចម្រើនជាងនេះទៀត បើបងប្អូននៅតែបន្តការគាំទ្របែបនេះរហូត»។

ដោយ​​ឡែក នៅ ស្រីពៅ​ ជា​កីឡាការិនី​មាន​ជំនាញ​ច្រើន​គឺ​ប្រដាល់​សកល គុន​ខ្មែរ ឃីកបុក​ស៊ីង និង​គុន​ចម្រុះ។ កីឡាការិនី​រូប​នេះ​ បាន​ផ្ទុះ​ល្បី​ខ្លាំង​នៅ​ពេល​បាន​ចេញ​ទៅ​ប្រកួត​ Lethwei នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រកួតនៅ​ ONE Championship។

ចន្លោះ​​ឆ្នាំ​២០១៧-២០១៨ នៅ ស្រីពៅ បាន​ចេញ​ទៅ​ប្រកួត​​​សង្វៀន World Lethwei Championship នៅ​ប្រទេស​មីយ៉ាន់ម៉ា​​ដោយ​​បាន​ប្រកួត​២​ដង​គឺ​ឈ្នះ​ទាំង​​២ដង ហើយ​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៨របស់​សង្វៀន​មួយ​នេះ។

បន្ទាប់​មក ស្រីពៅ បាន​ចូល​ប្រឡូក​​សង្វៀន​គុន​ចម្រុះ ONE Championship ដោយ​ប្រកួត​លើក​ទី១ឈ្នះ​កីឡាការិនី​ថៃ Rika នៅ​ប្រទេស​ថៃ។ សមិទ្ធផល​សំខាន់​​របស់​នាង​គឺ​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ Kun Khmer World Champion និង​ឈ្នះ​មេដាយ​មាស​ប្រដាល់​សកល​ថ្នាក់​ជាតិ​ជា​ច្រើន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម