កីឡា
ជើងខ្លាំងហ្វីលីពីន Pacquiao ទម្លាយពីជំនួបជាមួយ Mayweather ម្តងទៀត
កីឡាករប្រដាល់ជើងខ្លាំងហ្វីលីពីន Manny Pacquiao បានបង្ហើបដំណឹងដ៏ភ្ញាក់ផ្អើលមួយ គឺលោកនឹងឈានជើងចូលសង្វៀនជាមួយ Floyd Mayweather ម្ដងទៀតនៅក្នុងឆ្នាំថ្មីនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន vnexpress បានឱ្យដឹងថា Manny Pacquiao បានបង្ហើបដូច្នេះ នៅក្នុងអំឡុងពេលព្រឹត្តិការណ៍ឆ្នាំថ្មីរបស់សហព័ន្ធប្រយុទ្ធ RIZIN នៅទីក្រុង Saitama ប្រទេសជប៉ុន។ លោកថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ប្រកួតដ៏ធំនៅឆ្នាំ ២០២៤ ។
ត្បិតតែពុំបាននិយាយអ្វីឱ្យលម្អិតជាងនេះ ប៉ុន្តែគេបានឮយ៉ាងច្បាស់នូវសំដីរបស់ Manny Pacquiao និយាយឈ្មោះរបស់កីឡាករអាមេរិក Floyd Mayweather ត្រង់ឃ្លាមួយថា «ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថា នឹងបានជួបអ្នកនៅទីនេះ នៅប្រទេសជប៉ុនជាមួយនឹងការប្រកួតដ៏ធំមួយជាមួយ»។
ឃ្លាខាងលើរបស់អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានងាកទៅមើលមុខប្រធាន Rizin Nobuyuki Sakakibara ដើម្បីសួរថា បើគាត់បង្ហើបឈ្មោះដៃគូតើមាបញ្ហាអ្វីអត់? ពេលនោះលោក Rizin Nobuyuki Sakakibara បានងក់ក្បាលហើយតបថា មិនអីទេគឺ Floyd Mayweather។ ភ្លាមនោះ Manny Pacquiao ក៏បាននិយាយទៅកាន់ទស្សនិកជនបន្តថា «បាទ! គឺជាមួយ Floyd Mayweather ខ្ញុំពិតជារំភើបចំពោះរឿងនេះ»។
នេះជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្រ ព្រោះគិតមកទល់ពេលនេះមានរយៈពេលជិត៩ឆ្នាំហើយចាប់តាំងពីការជួបគ្នាលើកដំបូងរបស់ Pacquiao និង Mayweather ក្នុងព្រឹត្តិការណ៍”The Fight of the Century” នៅ Las Vegas ដែលកីឡាករអាមេរិកទទួលបានជ័យជម្នះ។
កីឡាករប្រដាល់ជើងខ្លាំងហ្វីលីពីន Manny Pacquiao បានចូលនិវត្តន៍ក្នុងឆ្នាំ២០២១ ជាមួយកំណត់ត្រាប្រកួតឈ្នះ ៦២ដង ស្មើ២ដង និងចាញ់៨ដង ។ ចាប់តាំងពីចូលនិវត្តន៍មក លោកបានប្រកួតជាលក្ខណ:មិត្តភាពប៉ុណ្ណោះ៕
ប្រែសម្រួល÷ កុសល
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់