Connect with us

កីឡា

ជម្លោះពាក់អាវនឹងម្ចាស់ផ្ទះរហូតលុបចោលការប្រកួត Turkey Super Cup វគ្គផ្តាច់ព្រ័ត្រ

បានផុស

នៅ

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់តួកគី​ Super Cup រវាងក្រុម Galatasaray និង Fenerbahce ក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ កាល​ពី​ថ្ងៃសុក្រត្រូវបានលុបចោល ចំពេលមានជម្លោះរវាងក្លិប និងអាជ្ញាធរអារ៉ាប៊ីសាអូឌីត​។

ប្រព័ន្ធផ្សព្វផ្សាយតួកគី​បានរាយការណ៍ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Turkey Super Cup ដែល​ត្រូវប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ថ្ងៃសុក្រត្រូវបានលុបចោល បន្ទាប់ពីមានជម្លោះជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីតជុំវិញអាវរបស់កីឡាករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាកររបស់ Fenerbahce និង Galatasaray ចង់ពាក់អាវយឺតដែលមានរូបភាព​បង្ហាញ​ពី​ស្ថាបនិកប្រទេសតួកគី​​ក្នុង​​សម័យទំនើប លោក Mustafa Kemal Ataturk ក្នុងអំឡុងពេលកំដៅសាច់ដុំមុនការប្រកួត ប៉ុន្តែ​អាជ្ញា​ធរ​មិន​អនុញ្ញាត​ឡើយ។

កីឡាករបានទទូចចង់ពាក់អាវយឺត​នេះ​ ពីព្រោះការប្រកួត Super Cup ស្របពេលជាមួយខួប១០០​ឆ្នាំនៃការប្រកាសសាធារណរដ្ឋតួកគី​ដោយ Ataturk។ ក្រុម Galatasaray និង Fenerbahce មុននេះបានដាក់សម្ពាធឱ្យការប្រកួតនេះត្រូវលេងនៅលើដីខ្លួនឯងជាជាងអារ៉ាប៊ីសាអ៊ូឌីត។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កីឡាករមកពីក្លិប​នៅ​ទីក្រុងអ៉ិស្តង់ប៊ុលទាំងពីរបានចាកចេញពីកីឡដ្ឋាន Al-Awwal Park ​ក្នុង​ទី​ក្រុង​ Riyadh ហើយ​បាន​ត្រឡប់​ទៅផ្ទះវិញ។

សេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធបាល់ទាត់តួកគី​ និងក្លិបនានាបាននិយាយថា ការប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ “ត្រូវបានពន្យារពេលទៅថ្ងៃក្រោយ” ដោយលើកឡើងពី “ការរំខានរបស់អ្នករៀបចំ” និងបានថ្លែងអំណរគុណដល់អារ៉ាប៊ីសាអ៊ូឌីត​ សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរៀបចំការប្រកួតនេះ។

គួររម្លឹក​ថា ព្រះរាជាណាចក្រសម្បូរប្រេងមួយនេះ បានផ្លាស់ប្តូរយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្នុងការទទួលរៀបចំការប្រកួតអន្តរជាតិ និងការប្រកួតជាច្រើនទៀតនៅមុនការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស ដែលនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០៣៤។

លីគរបស់អេស្ប៉ាញ និងអ៉ីតាលី ក៏គ្រោងនឹងរៀបចំការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រពាន Super Cup របស់ពួកគេរៀងៗខ្លួននៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងខែមករា ឆ្នាំ​២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងកសិកម្ម ឧបត្ថម្ភថវិកា ២៥០០ ដុល្លារ ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកឆ្លូង

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យជាគោលដៅកម្សាន្តអន្តរខេត្ត

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

បំណាក់ដី និងទឹកជំនន់​រហ័ស​សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លោក ត្រាំ ប្រកាស​គម្រោង​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ AI

ព័ត៌មានជាតិ២៨ នាទីutes មុន

២០២៥ ស្វាយកែវរមៀតខេត្តក្រចេះ ប្រមូលផលបានមុនគេបង្អស់ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម