Connect with us

កីឡា

កីឡាករ ព្រំ សំណាង ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយកង់បី៣គ្រឿងយប់មិញ

បានផុស

នៅ

កីឡាករ​ប្រដាល់ល្បី​ឈ្មោះ ព្រំ សំណាង បាន​បើក​រថយន្ត​បុក​រះ​កង់​បី​ចំនួន​៣​គ្រឿង និង​ម៉ូតូ១​គ្រឿង​ បណ្តាល​ឲ្យ​មនុស្ស​​៥​នាក់​បាន​រង​របួស​​នៅ​យប់​ថ្ងៃ​សៅរ៍ឈាន​ចូល​​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មករា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣:៣០​នាទី​យប់ជ្រៅ ​​ស្ថិតនៅ​តាមបណ្តោយ​ផ្លូវចោមចៅ​ ខាងមុខប៊ីតណាយក្លិប ភូមិត្រពាំងថ្លឹង​២​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតមាន​គ្រោះ​ថ្នាក់​គេ​បានឃើញកីឡាករ ព្រំ សំណាង បើកបររថយន្ត​១​គ្រឿង ម៉ាកម៉ាសស្តា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BU-4078 ធ្វើដំណើរ​តាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករះម៉ូតូកង់បីចំនួន៣គ្រឿង និងម៉ូតូ១​គ្រឿងទៀត បណ្តាលឱ្យមនុស្សប្រុសស្រីឈរលេងនៅមុខក្លិបរងរបួសធ្ងន់ស្រាលចំនួន៥នាក់ ត្រូវ​បាន​បញ្ជូនទៅមន្ទីរពេទ្យ។

ចំណែកអ្នកបើករថយន្ត​កីឡាករ ព្រំ សំណាង ត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បី​ទាំង​៣គ្រឿង និងម៉ូតូ១​គ្រឿងទៀតដាក់អែបខាងឱ្យភាគីទាំងអស់ដោះស្រាយគ្នាមួយជំហានសិន៕

ដោយ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម