កីឡា
ស៊ុតគ្នាមិនធម្មតា ស្វាយរៀងខាប់លើកទី៦សប្តាហ៍ទី២ស៊ុតគ្នា៥២គ្រាប់
ការប្រកួតជើងឯកស្វាយរៀងខាប់ លើកទី៦ នៅក្នុងសប្តាហ៍ទី២មានការស៊ុតបញ្ចូលទីគ្នាយ៉ាងច្រើនរហូតដល់៥២គ្រាប់ក្នុងចំណោមការប្រកួត៦គូកាលពីចុងសប្តាហ៍កន្លងទៅ។

នៅថ្ងៃទី៦ ខែមករា វេលាម៉ោង៨ព្រឹក ក្រុម គោព្រៃភូមិស្វាយធំរកបាន៣ពិន្ទុក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីយកឈ្នះក្រុមរាជសីហ៍ ស្វាយរំពារដោយមិនឲ្យតដៃរួចក្នុងលទ្ធផល ៦-០។

នៅថ្ងៃដដែលវេលាម៉ោង២រសៀល ក្រុមយុវជនគគីសោមបានយកឈ្នះក្រុម ហង់ សំណាង ដោយលទ្ធផល ៤-២ ដើម្បីទទួលបាន៣ពិន្ទុ ខណៈម៉ោង៤រសៀល ក្រុមកាំភ្លើងធំក៏បានយកឈ្នះដៃគូដោយមិនឲ្យតដៃរួចដែរគឺ ៣-០ លើក្រុម M.S.T FC។

ការប្រកួតនៅថ្ងៃអាទិត្យ ទី៧ ខែមករា មាន៣គូពិតជាស៊ុតគ្រាប់បាល់ច្រើនណាស់។ វេលាម៉ោង៨ព្រឹក ក្រុមសសយក ស្រុករមាសហែកបានលត់ក្រុម ជំពាមយក្សអង្គស្វាយដោយលទ្ធផល ៩-១ ខណៈម៉ោង២រសៀល ក្រុមសសយក ស្រុកចន្ទ្រា បំបាក់ក្រុម ឆ្មាបុងបុង យ៉ាងចាស់ដៃដោយគ្រាប់បាល់ ១៤-១ ហើយម៉ោង៤រសៀល ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងយកឈ្នះក្រុម ដារ៉ូពិទូសុខសាន្ត ដោយលទ្ធផល ៩-៣។

សរុបទាំង៦គូមានគ្រាប់បាល់កើតឡើងរហូតដល់៥២គ្រាប់សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុ សប្តាហ៍ទី២ ប្រៀបធៀបនឹងសប្តាហ៍ទី១មានតែ២១គ្រាប់៕

លទ្ធផលសប្តាហ៍ទី២ ថ្ងៃទី៦-៧ ខែមករា ឆ្នាំ២០២៣
- គោព្រៃភូមិស្វាយធំ ៦-០ រាជសីហ៍ ស្វាយរំពារ
- ហង់ សំណាង ២-៤ យុវជនគគីសោម
- M.S.T. FC ០-៣ កាំភ្លើងធំ
- សសយក ស្រុករមាសហែក ៩-១ ជំពាមយក្សអង្គស្វាយ
- ឆ្មា បុង បុង ១-១៤ សសយក ស្រុកចន្ទ្រា
- ស្នងការដ្ឋាននគរបាលខេត្តស្វ.រ ៩-៣ ដារ៉ូពិទូ សុខសាន្ត

លទ្ធផល សប្តាហ៍ទី១ ថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៣
- ភូមិយើង ៥-៣ SPIDER FT
- សសយក ក្រុងបាវិត ១-០ លីងគួយ
- យុវជនច្រកលាវ ០-២ យុវជនឃុំសម្បត្តិមានជ័យ
- ពពែតអេហ្វស៊ី ២-២ យុវជនភូមិព្រៃធ្លក
- CFED FC ១-១ ភូមិហ៊ីង
- សសយក ឃុំត្នោត ២-២ សេះស អេហ្វស៊ី


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត