កីឡា
ផ្ដើមពីការលេងជាមួយបងស្រី តារាឆ្នើម Nishida ក្លាយជាកីឡាករបាល់ទះអាជីពដ៏ជោគជ័យ
Yuji Nishida ចាប់ផ្តើមលេងបាល់ទះតាំងពីថ្នាក់បឋមសិក្សា ដោយសារសមត្ថភាពដ៏អស្ចារ្យ និងសមិទ្ធផលសម្រេចបាននៅសាលារៀន បានរុញច្រានឲ្យកីឡាករបាល់ទះវ័យ២៣ឆ្នាំជាប់ក្នុងក្រុមជម្រើសជាតិជប៉ុន។

កើតថ្ងៃទី៣០ ខែមករា ឆ្នាំ២០០០ កីឡាករកម្ពស់១.៩២ម៉ែត្រជាតារាឆ្នើមជំនាញដៃឆ្វេងក្នុងក្រុមជម្រើសជាតិជប៉ុន និងក្លិបអាជីព Panasonic Panthers។
កាលពីកុមារភាព រូបគេបានលេងបាល់ទះជាមួយបងស្រី និងបងប្រុសរបស់ខ្លួន។ ពេលនោះ រូបគេបានចូលរួមជាមួយក្រុម Daian Beetles របស់បងប្រុស។ ថ្នាក់ទី៤ បឋមសិក្សា រូបគេបានសម្រេចគោលដៅដ៏ធំមួយគឺការឈ្នះជើងឯកព្រឹត្តិការណ៍បាល់ទះជប៉ុនដើម្បីទាំងអស់គ្នា លើកទី២៩ នៅខេត្ត Mei។ នៅថ្នាក់ទី៦ បឋមសិក្សា រូបគេបានក្លាយជាប្រធានក្រុម និងបានដឹកនាំក្រុមឈ្នះពាន President’s Cup កម្រិតក្លិបបាល់ទះខេត្ត Mei។

ក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សា Nishida បានចូលរៀននៅអនុវិទ្យាល័យមួយក្នុងស្រុក និងមានឱកាសចូលរួមក្នុងការហ្វឹកហាត់ជាមួយក្លិបបាល់ទះ Kaisei នៅទីក្រុង Yokkaichi ខេត្ត Mie។ ដោយសារការបង្ហាញសមត្ថភាពដ៏លេចធ្លោនៅទីនោះបានធ្វើឲ្យពីលោក Masanobu Onishi ដែលជាអ្នកគ្រប់គ្រងក្រុមបាល់ទះ និងលោក Katsunari Fujita ជាប្រធានក្រុមបានចាប់អារម្មណ៍លើរូបគេ។
នៅខែមិថុនាឆ្នាំដដែល Nishida បានចូលរួមជាមួយក្រុមក្លិបវិទ្យាល័យ NFO Ocean Star ដែលត្រូវបានណែនាំដោយលោក Fujita។ នៅខែមីនា ឆ្នាំ២០១៣ រូបគេត្រូវបានជ្រើសរើសចូលរួមក្នុងក្រុមយុវជនអាយុ១៤ឆ្នាំរបស់ស្រុក Hokusei នៃខេត្ត Mie។ នៅខែសីហា ឆ្នាំដដែលរូបគេត្រូវជាប់ឈ្មោះក្នុងក្រុមថ្នាក់ខេត្ត និងបានប្រកួតប្រជែងជាមួយក្រុមមកពីទូទាំងប្រទេសជប៉ុនក្នុងពានរង្វាន់ Junior Olympic Cup។
ក្រោយមក Nishida បានចូលរួមជាមួយ U-19 ដែលជាក្រុមទើបបង្កើតថ្មីនៅស្រុក Veertian។ នៅខែមិថុនា ក្រុមពួកគេបានឈ្នះពានរង្វាន់យុវជន U-19 របស់ខេត្ត Mie និងខែកញ្ញា បន្ដឈ្នះជើងឯកថ្នាក់ជាតិកម្រិតយុវជនទៀត។ រូបគេក៏បានទទួលពានរង្វាន់ Japan Young Club Volleyball Federation ជាកីឡាករឆ្នើមក្នុងការប្រកួតនោះ។

ដល់ខែមីនា ឆ្នាំ២០១៧ កីឡាករ Nishida ជាប់ឈ្មោះក្នុងក្រុមបាល់ទះជម្រើសជាតិជប៉ុនអាយុក្រោម១៩ឆ្នាំដើម្បីប្រកួតជើងឯកអាស៊ីអាយុក្រោម១៩ឆ្នាំ (Asian Boys U19)។ នៅខែតុលា ឆ្នាំ២០១៧ រូបគេបានចូលរួមក្លិប JTEKT Stings។ Nishida បានទទួលពាន Rookie ប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍ Kurowashiki។
Yuji Nishida ត្រូវបានកោះហៅឱ្យចូលជម្រើសជាតិជប៉ុនក្រុមធំលើកដំបូងក្នុងខែមេសា នៅពេលមានអាយុ១៨ឆ្នាំ។ រូបគេបានបង្ហាញខ្លួនជាមួយជម្រើសជាតិនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ក្នុងការប្រកួត Nations League លើកដំបូងនៅទីក្រុង Rouen ប្រទេសបារាំង។ បន្ទាប់មកនៅខែកញ្ញា រូបគេបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក FIVB Volleyball Men’s World Championship ឆ្នាំ២០១៨ នៅប្រទេសអុីតាលី និងប៊ុលហ្គារី។ នៅក្នុងពានរង្វាន់ V.League រដូវកាលឆ្នាំ២០១៨-១៩ កីឡាករ Nishida និងកីឡាករ Issei Otake មកពី Panasonic Panthers បានឈ្នះពានរង្វាន់ជាកីឡាករចំណូលថ្មីល្អបំផុតដូចគ្នា។

នៅខែតុលាបន្ទាប់ ព្រឹត្តិការណ៍ FIVB Volleyball Men’s World Cup ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅប្រទេសជប៉ុន។ Yuji Nishida បានឈ្នះរង្វាន់ជាអ្នកវាយសេវ៉ាល្អបំផុត និងជាស្មាត់ដែលល្អបំផុត ជាមួយការបង្ហាញទម្រង់ដ៏គួរឲ្យចាប់អារម្មណ៍។
រូបគេបានបន្តជួយក្រុម JTEKT Stings ឈ្នះពានរង្វាន់ V.League ជាលើកដំបូងរបស់ពួកគេ។ នៅខែធ្នូ ឆ្នាំ២០២០ Nishida បានបន្តជួយឲ្យក្រុមមួយនេះឈ្នះជើងឯក Emperor’s Cup និង Empress’ Cup All Japan Volleyball Championship បន្ទាប់ពីយកឈ្នះ Panasonic Panthers ក្នុងលទ្ធផល ៣-១។
រូបគេបានជួយក្រុមបាល់ទះជម្រើសជាតិជប៉ុនឈ្នះមេដាយមាសទ្វីបអាស៊ី ឆ្នាំ២០២៣ និងឈ្នះមេដាយសំរិទ្ធឆ្នាំ២០១៩។៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?